ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/11/2021 - 09:34

សុក​ត្រាំង​៖

ផ្តល់​ជូន​ “កញ្ចប់​សុខុមាល​ភាព​សហជីព​”ចំ​នួន​ ៦.១២៣ ដល់​សម្ព័ន្ធ​យុវ​ជន​ ពលករ​

សម្ព័ន្ធ​ពលកម្ម​ខេត្ត​សុក​ត្រាំង​ ផ្ដល់​ជូន​ “កញ្ចប់​សុខុមាល​ភាព​សហជីព​”ដល់​សម្ព័ន្ធ​យុវ​ជន​ ពលករ​ដែល​ជួប​លំ​បាក​។​

សម្ព័ន្ធ​ពលកម្ម​ខេត្ត​សុក​ត្រាំង​ ទើប​ផ្ដល់​ជូន​ “កញ្ចប់​សុខុមាល​ភាព​សហជីព​” ចំ​នួន​ ៦.១២៣ ដល់​សម្ព័ន្ធ​យុវជន​ ពលករ​ដែល​ជួប​លំ​បាក​ខ្លាំង​ដោយ​សារ​រង​ប៉ះ​ពាល់​ជំងឺ​ COVID-១៩ សរុប​ទឹក​ប្រាក់​ជាង​ ១,២២ ពាន់​លាន​ដុង​។​ អំ​ណោយ​ទាំង​នេះ ​អា​ស្រ័យ​អគ្គ​សម្ព័ន្ធ​ពលកម្ម​និង​សម្ព័ន្ធ​ពលកម្ម​ខេត្ត​ឧបត្ថម្ភ​។​ ឆ្លង​តាម​រយៈ​នោះ​ សំ​ដៅ​បង្ក​ភាព​សាយ​ភាយ​ក្នុង​សកម្ម​ភាព​គិត​គូរ​ពីជីវ​ភាព​ ស្មារ​តី​ដល់​សម្ព័ន្ធ​យុវ​ជន​   ពលករ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​រង​ផលប៉ះ​ពាល់​ជំងឺ​រាត​ ត្បាត​។​ ទន្ទឹម​នឹង​នោះ​ បង្កើត​នូវ​ចំ​ណង​សាម​គ្គី​ផ្សារ​ភ្ជាប់​រវាង​សម្ព័ន្ធ​យុវ​ជន​ ពលករ​ជា​មួយ​នឹង​អង្គ​ការ​សហជីព​។​

រយៈ​ពេល​កន្លង​ សម្ព័ន្ធ​ពលកម្ម​ខេត្ត​បាន​ចលនា​ឧបត្ថម្ភ​សម្ព័ន្ធ​យុវជន​ កម្ម​ករ​ដែល​រង​ផលប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩ រួម​មាន​អង្ករ​ ១៧៦ តោន​ កសិផល​គ្រប់​ប្រ​ភេទ​ ២០០ តោន​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ជាង​ ៣១.០០០ កញ្ចប់​ រួម​ជាមួយ​នឹង​គ្រឿង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត​ សរុប​ទឹក​ប្រាក់​ជាង​ ១១ ពាន់​លាន​ដុង​៕​

 ​ លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ