08/11/2021 - 11:04

ប្រាសាទ​ Ponagar នៅ​ញ៉ាត្រា​ង

ប្រ​សិ​នប្រិយ​មិត្ត​ជាអ្នក​ស្រឡាញ់​វប្ប​ធម៌​ប្រ​ពៃណី ចូល​ចិត្ត​ទេស​ចរ​ណ៍ស្វែង​យល់​ពីប្រ​វត្តិ​សាស្ត្រ​ គួរ​តែមក​ទស្សនា​ប្រាសាទ​ Ponagar នៅ​ញ៉ាត្រា​ង ។​

ស្ពាន​សម​បុងសម្លឹង​ពីប្រាសាទ​ដូន​ជី។​

អ្នកស្រុក​តែង​ហៅ​ប្រាសាទ​ Ponagar ថា​ប្រាសាទ​ដូន​ជី ដើម្បី​សម្ដែង​នូវ​ការ​គោរព​។​ ប្រាសាទ​ឋិត​នៅ​លើ​កំ​ពូល​ភ្នំ​មួយ​នៅ​ត្រង់​ដៃ​ទន្លេ​ ចម្ងាយ​ពីមជ្ឈ​មណ្ឌល​ទីក្រុង​ញ៉ាត្រា​ងប្រ​មាណ​ពី ២-៣ គីឡូ​ម៉ែ​ត្រ។​ មើល​ពីប្រាសាទដូន​ជី ភ្ញៀវ​ទេស​ចរ​អាច​សម្លឹង​ឃើញ​នូវ​ភាព​ស្រស់​ស្អាត​នៃ​ឈូង​សមុទ្រ​ញ៉ាត្រា​ង។​ ភ្ញៀវ​ទេស​ចរ​អាចអង្គុយ​ក្រោម​ម្លប់​ដើម​ឈើ​ធំ​ៗ​ ឬ​លើ​ផែន​ថ្មវែង​ដ៏​ត្រជាក់​ សម្លឹង​ទៅ​ស្ពាន​សម​បុង ឬ​ចោល​កន្ទុយ​ភ្នែក​ទៅ​លំ​ហសមុទ្រ​ធំ​ល្វឹង​ល្វើយ​ ប្រ​កប​ដោយ​ភាព​ស្ងប់​ស្ងាត់​ដ៏​ចម្លែក​។​ ក្រោយ​ពីរ​ដូវ​នេសាទ​ម្ដង​ៗ​ គេឃើញ​កប៉ាល់​លោត​រលក​បន្ត​កន្ទុយ​គ្នា​ឆ្លង​កាត់​ដៃ​ទន្លេ​ ដើម្បី​ចូល​មក​រកកំ​ពង់​ផែ។​ ប្រ​សិន​សង្កេត​ច្បាស់​ អ្នក​អាច​មើល​ឃើញ​ភ្នែក​កប៉ាល់​នេសាទ​ ធ្មេច​បើ​ក​ភ្លឹម ភ្លែតៗ​តាម​រលក។​ អ្នក​ខ្លះ​តែង​នឹក​ស្រមៃ​ថា​ ភ្នែក​កប៉ាល់​មាន​អា​ការៈ​ផ្លាស់​ប្តូរ​នៅ​ដៃ​ទន្លេ​នេះ​។​ ពេល​ចេញ​សមុទ្រ​ ភ្នែក​កប៉ាល់​ហាក់​ដូច​ជា​កាច​សាហាវ​ ដើម្បី​ការ​ពារ​កប៉ាល់​និង​ការ​ពារអ្នក​នេសាទ​ចំ​ពោះ​មុខ​លំ​ហសមុទ្រ​ដែល​ប្រ​កប​ដោយ​គ្រោះ​ថ្នាក់​។​ ពេល​ត្រឡប់​មក​ជា​មួយ​មាតា​ (ចូល​ដៃ​ទន្លេ​) ភ្នែក​កប៉ាល់​បែរ​ជា​ស្រទន់​ទៅ​តាម​ភាព​ស្ងប់​ស្ងាត់​នៃ​ដងទន្លេ​។​

ប្រាសាទ​ត្រូវ​បាន​អភិរក្ស​នៅ​ដូច​ដើម​។​

ជួរ​សសរ​ដែល​សាង​ឡើង​ពីដី​ដុត​។​

ឈុត​សម្ដែង​នៅ​ប្រាសាទ​ដូន​ជី (រូប​ថត​មុន​ពេល​មាន​ជំងឺ​ COVID-១៩)។​

ប្រាសាទ​ដូន​ជី បាន​កសាង​រវាង​សតវត្ស​ទី VIII ដល់​សតវត្ស​ទី XIII ជាប្រ​ជុំ​ស្ថា​បត្យ​កម្ម​ ចំ​ប៉ាបុរា​ណដ៏​ពិសេស​គ្មាន​ពី​ររបស់​ប្រ​ទេស​យើង​។​ តាំង​ពីដងផ្លូវ​រហូត​ដល់​កំ​ពូល​ប្រាសាទ​ ត្រូវ​បាន​បែង​ចែក​ជា ៣ ផ្ទៃ​៖ បរិវេណ​ក្លោង​ទ្វារ​ មណ្ឌប និង​ប្រាសាទ​។​  នៅ​បរិវេណ​មណ្ឌប ប្រិយ​មិត្ត​អាច​សម្លឹង​ឃើញ​ជួរ​សសរ​ធំ​ៗ​សាង​ឡើង​ពីដី​ដុត​។​  ដើម្បី​ឡើង​ទៅ​មណ្ឌល​ប្រាសាទ​ ភ្ញៀវ​ទេស​ចរ​ត្រូវ​ដើរ​ឡើង​ជណ្ដើរ​ជា​ច្រើន​កាំ ពីព្រោះ​បរិវេណ​នេះ​ខ្ពស់​ជាង​ផ្ទៃ​ទឹក​ទន្លេ​ប្រ​មាណ​ ៥០ ម៉ែ​ត្រ។​ កាល​ពី​មុន​ ការ​ដង្ហែ​គ្រឿង​សក្ការ​បូជា​ជួប​ការ​លំ​បាក​ច្រើន​ដោយ​សារ​ជណ្ដើរ​ចោតពេក​។​ ដើម្បី​អភិវឌ្ឍ​ទេស​ចរណ៍​ភូមិ​ភាគ​បាន​បើក​ផ្លូវ​តាម​ចង្កេះ​ភ្នំ​ដើម្បី​ឡើង​កាន់​មណ្ឌល​ប្រាសាទ​។​ ដូច្នេះ​ ភ្ញៀវ​ទេស​ចរ​អាច​ដើរ​ឡើង​និង​ទស្សនា​ទេស​ភាព​យ៉ាង​ងាយ​ស្រួល​។​  ឆ្លង​កាត់​ជាច្រើន​លើក​ជួស​ជុល​ ប្រាសាទ​នៅ​តែ​រក្សា​បាន​ស្ថា​បត្យ​កម្ម​ដ៏​ពិសេស​ អាថ៌​កំ​បាំង​របស់​ជន​ជាតិ​ចំ​ប៉ាបុរាណ។​ ប្រិយ​មិត្ត​នឹង​បាន​ជ្រាប​ពីបញ្ហា​នេះ​ពេល​មក​ទស្សនា​ ប្រាសាទ​នៅ​ទិស​ឦ​សាន​និង​ប្រាសាទ​ទិស​ខាង​ត្បូង​...៘

បើ​មាន​ឱកាស​ ប្រិយ​មិត្ត​គួរ​តែមក​ទស្សនា​ប្រាសាទ​ដូន​ជីក្នុង​អំ​ឡុង​ថ្ងៃ​ទី ២០ ដល់​ ២៣ ខែ មីនា​(ចន្ទ​គតិ​វៀត​ណាម​)។​ ឱកាស​នេះ​គេប្រារព្ធ​ពិធី​បុណ្យ​ប្រាសាទ​ Ponagar អ្នក​នឹង​យល់​ច្បាស់​ពីប្រ​វត្តិ​សាស្ត្រ​តាម​រយៈ​កម្ម​វិធី​បុណ្យ​ ដែល​ផ្នែក​វប្ប​ធម៌​ភូមិ​ភាគ​ចាត់​តាំង​យ៉ាង​ផ្ចិត​ផ្ចង់​និង​អធិក​អធម៕​

                                  ហាថា​ញ-លេង​មី

ចែករំលែកអត្ថបទ