ក្រុមការងាររបស់មន្ទីរពេទ្យចើរ៉ៃ ក្រុងហូជីមិញ និងគណៈកម្មាធិការប្រជាជនខេត្តប៊ិញយ៉ឿង បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការប្រជាជនខេត្តបាកលីវ អំពីដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ប្រឆាំងជំងឺ COVID-១៩។
ក្រុមការងាររបស់មន្ទីរពេទ្យចើរ៉ៃ ក្រុងហូជីមិញ ឧបត្ថម្ភខេត្តបាកលីវក្នុងការបង្ការ
ប្រឆាំងជំងឺ COVID-១៩។
ក្នុងកិច្ចជំនួបនេះ ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យចើរ៉ៃ ក្រុងហូជីមិញ និងខេត្តប៊ិញយ៉ឿង បានចែករំលែកបទពិសោធន៍ក្នុងការបង្ការ ប្រឆាំងជំងឺ COVID-១៩ តាំងពីការងារត្រៀមបម្រុងរហូតដល់ការព្យាបាល និងសង្គ្រោះបន្ទាន់; បែងប្លូមព្យាបាល ធ្វើចត្តាឡីស័កនៅផ្ទះ; បង្កើតក្រុមថែទាំសុខភាព COVID-១៩ សហគមន៍; ដំណាក់សុខាភិបាលចល័ត…។
ក្នុងឱកាសនេះ ក្រុមការងារបានឧបត្ថម្ភថវិកា ៦ ពាន់លានដុង និងសម្ភារៈបរិក្ខារពេទ្យ ម៉ាស៊ីនដង្ហើម វ៉ាក់សាំង និងធនធានមនុស្សខាងវេជ្ជសាស្ត្រជាច្រើន ដើម្បីខេត្តបាកលីវឆាប់គ្រប់គ្រងបានជំងឺ COVID-១៩៕
យ៉ីអាញ-ទីទុយ