ប៉ុស្តិ៍ការពារព្រំដែនថោចូវ កងទ័ពការពារព្រំដែនគៀងយ៉ាង បានជួយប្រជាជននៅលើឃុំកោះថោចូវ ក្រុងភូក្វឹក ខេត្តគៀងយ៉ាង ឆ្លងកាត់ការលំបាក កង្វះខាតក្នុងរយៈពេលគម្លាតសង្គម។
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនថោចូវ ប្រមូលផលបន្លែសម្រាប់យកទៅជំនួយមាមីង។ រូបថត៖ ខាញ់អាង
ប្រជាជននៅឃុំកោះថោចូវ រស់នៅដោយរបរនេសាទ។ ឥឡូវអនុវត្តគម្លាតសង្គម ទូកកប៉ាល់ត្រូវសំចត់នៅឆ្នេរសមុទ្រ ម្ល៉ោះហើយ ក៏មានគ្រួសារមួយចំនួនជួបលំបាកបំផុតគឺ ខ្វះបន្លែបៃតង។ ដើម្បីចែករំលែកមួយចំណែកការលំបាករបស់ប្រជាជននៅឃុំកោះ ប៉ុន្មានថ្ងៃកន្លង ប៉ុស្តិ៍ការពារព្រំដែនថោចូវ បានដកមូលនិធិបង្កបង្កើនផល និងចលនាសប្បុរសជនបានជាង ៣០ លានដុង ទិញអំណោយបាន ៦៧ ចំណែក រួមមាន៖ អង្ករ មីកញ្ចប់ ព្រមជាមួយនឹងគ្រឿងបរិភោគចាំបាច់មួយចំនួនជូនមាមីងក្រីក្រ។ ក្រៅពីនោះ អង្គភាពនៅទាំងធ្វើជ្រូក ២ ក្បាល មានទម្ងន់ជិត ២០០ គីឡូក្រាម និងប្រមូលបន្លែបៃតងគ្រប់ប្រភេទបានជិត ១៥០ គីឡូក្រាម (អាស្រ័យអង្គភាពចិញ្ចឹម និងដាំដុះ) ឧបត្ថម្ភដល់គ្រួសារប្រជាជន។ លោកង្វៀងវ៉ាន់ទ្រុងវ័យ ៦៧ ឆ្នាំ នៅភូមិបាយង៉ឺ គឺជាគ្រួសារលំបាក កំពុងចិញ្ចឹមចៅនៅតូច ៣ នាក់ និងប្រពន្ធមានជំងឺវិបត្តិសរសៃឈាមខួរក្បាលដេកមួយកន្លែង។ ថ្ងៃដែលទទួលបានអំណោយអង្ករ សាច់ ទឹកត្រី ប្រេងឆា អាស្រ័យប៉ុស្តិ៍ការពារព្រំដែនថោចូវឧបត្ថម្ភ លោកទ្រុង ឱ្យដឹងដោយក្តីរំភើប៖ “ពេលគ្រួសារជួបលំបាក ទើបខ្ញុំកាន់តែយល់ច្បាស់ពីភារកិច្ច មនោសញ្ចេតនារបស់កងទ័ពចំពោះប្រជាជន”។ វរសេនីយ៍ទោយ័ញហីវ ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនថោចូវ ឱ្យដឹង៖ នៅពេលខាងមុខ អង្គភាពនឹងឧបត្ថម្ភអំណោយ ១ ចំណែកទៀតដល់ចៅៗ របស់លោកទ្រុង ពីកម្មវិធី “ត្រីសមុទ្រសុំសំរាម ជំនួយកម្លាំងប្អូនទៅសាលា”។
ទោះជានៅតំបន់កោះដាច់ស្រយាល កម្រប្រភពទឹកសាប ប៉ុន្តែដើម្បីរួមចំណែកចែករំលែកនឹងការលំបាករបស់មាមីង កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនថោចូវ បានកែប្រែផ្ទៃដីទំនេរមួយចំនួន បង្កើនផ្ទៃដីបង្កបង្កើនផលឡើងជិត ១.០០០ម២។ ក្រៅពីធានាបន្លែបង្ការសម្រាប់កងទ័ពទទួលទាន អង្គភាពនៅទាំងយកទៅជូនមាមីងក្រីក្រកំពុងជួបលំបាកបរិភោគទៀតផង។ “ដោយស្មារតីមានអ្វីឧបត្ថម្ភនោះ ដល់មាមីងនៅចុងខែកញ្ញានេះ អង្គភាពនឹងចាត់តាំង “ល្វែងទំនិញ ០ ដុង” នៅដំណាក់ត្រួតពិនិត្យការពារព្រំដែនបាយង៉ឺ ដើម្បីជូនបន្លែបៃតងប្រមាណ ៦០០ គីឡូក្រាមដល់មាមីង” -វរសេនីយ៍ទោយ័ញហីវ មានប្រសាសន៍ដូច្នេះ។
ឈានចូលឆ្នាំសិក្សាថ្មីនេះ ប៉ុស្តិ៍ការពារព្រំដែនថោចូវ បានរៃអង្គាសកម្មាភិបាល យុទ្ធជន ជិត ៦០ លើកនាក់ សហការជាមួយនឹងសាខាសម្ព័ន្ធយុវជនភូមិភាគ ចុះទៅតាមមណ្ឌលសាលារៀន មណ្ឌលសាធារណៈធ្វើការបោសសម្អាត ប្រមែប្រមូលសំរាម កម្ចាត់មេរោគ ដុសលាងតុកៅអី រៀបចំក្ដារខៀនឡើងវិញ ដើម្បីប្អូនៗចូលរៀនមានដោយសុវត្ថិភាព ស្អាតបាត។ លោកគ្រូផាមវ៉ាន់តេប នាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យថោចូវ ឱ្យដឹង៖ “ឱ្យតែមានការងារអ្វីធ្ងន់ធ្ងរ យើងខ្ញុំតែងពឹងពាក់បងៗក្នុងប៉ុស្តិ៍ការពារព្រំដែន។ ពួកគាត់នៅទាំងទិញសៀវភៅសរសេរ សៀវភៅពុម្ព និងសម្ពៀតដើម្បីជំនួយកម្លាំងដល់ប្អូនៗដែលមានគ្រួសារក្រីក្របានទៅរៀន”៕
យោង៖ កាសែតការពារព្រំដែន-វិមាន