រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិហូវអាឡឹន ទើបចុះហត្ថលេខាលើសេចក្តីសម្រេច ដាក់ឱ្យប្រើប្រាស់កម្មវិធីសកម្មភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ៥ ឆ្នាំ ២០២១ -២០២៥ (ហៅកាត់ថាកម្មវិធី)។
ទម្រង់ចិញ្ចឹមគោគួបផ្សំនឹងចិញ្ចឹមជន្លេនទេស ជួយឱ្យគ្រួសារខ្មែរជាច្រើននៅឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាងចាកផុតពីភាពក្រីក្រ។
តាមរយៈនោះ កម្មវិធីឈានឆ្ពោះទិសដៅជាក់ស្តែងមួយចំនួនដូច៖ ខិតខំធ្វើឱ្យមានប្រាក់ចំណូលមធ្យមភាគរបស់ជនជាតិភាគតិចកើនជាង ២ ដង បើប្រៀបធៀបនឹងឆ្នាំ ២០២០; កាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចជាង ៣% រៀងរាល់ឆ្នាំ។ ឃុំ ១០០% មានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលឃុំ ត្រូវបានក្រាលក្រួសចាក់កៅស៊ូឬបេតុង; ៧០% ភូមិមានផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលត្រូវបានចាក់បេតុង; ១០០% សាលារៀន បន្ទប់រៀន និងដំណាក់សុខាភិបាល ត្រូវបានកសាងរឹងមាំ។ ៩៩% ប្រជាជនមានបណ្តាញអគ្គិសនីជាតិនិងប្រភពអគ្គិសនីសមស្របប្រើប្រាស់។ ៩០% ជនជាតិភាគតិចមានទឹកស្អាតប្រើប្រាស់; ១០០% មានមធ្យោបាយ ស្តាប់ មើល។ ទន្ទឹមនឹងនោះ ដំណាក់កាល ២០២១ -២០២៥ កម្មវិធីខិតខំអនុវត្តសម្រេចជាមូលដ្ឋាននូវការងារស្ថិរវប្បកម្ម ស្ថិរនិវាសន៍; រៀបចំឱ្យមានស្ថិរភាព និង ៩០% ចំនួនគ្រួសារផ្លាស់ប្តូរទីលំនៅមិនតាមផែនការ។ គម្រោងជម្លៀស រៀបចំ ៦០% ចំនួនជនជាតិភាគតិចដែលរស់នៅរាយប៉ាយក្នុងព្រៃសហគមន៍ តំបន់ឆ្ងាយដាច់ស្រយាល កន្លែងប្រឈមនឹងហានិភ័យគ្រោះទឹកជំនន់ ស្រុតបាក់ដី។ ដោះស្រាយជាមូលដ្ឋានស្ថានភាពខ្វះដីលំនៅ ដីផលិតកម្មឱ្យជនរួមជាតិ។ ក្នុងរយៈពេលនេះ ទូទាំងប្រទេសខិតខំឱ្យមាន ៥០% ពលករដែលឋិតក្នុងអាយុពលកម្មទទួលបានបណ្តុះបណ្តាលវិជ្ជាជីវៈ សមស្របនឹងតម្រូវការ លក្ខណៈរបស់ជនជាតិភាគតិច បន្តការអភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនជាតិ…។
សេចក្តីសម្រេចនេះ ជំនួសឱ្យសេចក្តីសម្រេចលេខ ៤៦០/QĐ-UBNT ចុះថ្ងៃទី ២០/៨/២០២០ និងមានសុពលភាពចាប់ពីថ្ងៃទី ២៨/៨/២០២១៕
ថាញឡុង-មុនី