ខេត្តសុកត្រាំង បន្តការបំផុសចលនាជំនួយដល់មូលនិធិបង្ការ ប្រឆាំងជំងឺCOVID-១៩ ដើម្បីឧបត្ថម្ភសុខុមាលភាពសង្គមដល់ប្រជាជនសុកត្រាំង និងដល់ខេត្ត ក្រុងនានានៅភាគខាងត្បូង ដែលរងផលប៉ះពាល់ដោយជំងឺឆ្លងរាលដាល។
លោកឡឹមវ៉ាន់ម៉ឹង លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង រួមវិភាគទានដល់មូលនិធិបង្ការ
ប្រឆាំងជំងឺ COVID - ១៩។
តាមប្រសាសន៍ លោកយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” “ស្រឡាញ់អ្នកដទៃ ដូចស្រឡាញ់ខ្លួន” ខេត្តក៏បានអំពាវនាវគ្រប់ស្ថាប័ន អង្គភាព ក្រុមហ៊ុន អាជីវកម្ម ធនាគារពាណិជ្ជកម្ម សប្បុរសជន អង្គការសាសនា មួយអន្លើដោយកម្មាភិបាល បក្ខជន បុគ្គលិក អ្នករដ្ឋការ កម្មករនិយោជិត យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ជាន់ថ្នាក់ ដែលកំពុងរស់នៅក្នុងនិងក្រៅខេត្ត បន្តរួមវិភាគទានដល់ការងារបង្ការ ប្រឆាំងជំងឺ COVID-១៩ ព្រមទាំងឧបត្ថម្ភសុខុមាលភាពសង្គមដល់ប្រជាជនក្នុងខេត្ត និងជនរួមជាតិនៃខេត្តយើង ដែលកំពុងនៅក្រុងហូជីមិញ និងបណ្តាខេត្តជិតខាង។
ចូលរួមការអំពាវនាវ កម្មាភិបាល បុគ្គលិក អ្នករដ្ឋការនៃសម្ព័ន្ធពលកម្មខេត្តសុកត្រាំង បានរួមវិភាគទានទឹកប្រាក់ជាង ១៧លានដុង។ លោកង្វៀងថាញសើុង ប្រធានសម្ព័ន្ធពលកម្មខេត្ត ឱ្យដឹង៖ “យើងខ្ញុំទើបអំពាវនាវដល់សហជីពគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ព្រមទាំងកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កម្មករនិយោជិត ស្ម័គ្រចិត្តរួមវិភាគទានប្រាក់បៀវត្ស ១ ថ្ងៃ។ ចំពោះអង្គភាព បុគ្គលនិងសប្បុរសជនអាចនឹងរួមវិភាគទានជាទឹកប្រាក់ ឬសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។ ឆ្លងតាមរយៈនោះ នឹងបង្កបានជាកម្លាំងបន្ថែម ដើម្បីអង្គការសហជីព គិតគូរទាន់ពេលដល់គ្រួសារដែលមានជីវភាពក្រលំបាកដោយសារជំងឺ COVID-១៩។
រយៈពេលកន្លង គ្រប់ស្ថាប័ន អង្គការ បុគ្គល ក្នុងនិងក្រៅខេត្ត កម្មាភិបាល បក្ខជន បុគ្គលិក អ្នករដ្ឋការ កម្មករនិយោជិត និងកងកម្លាំងប្រដាប់អាវុធលើភូមិសាស្ត្រខេត្តសុកត្រាំង បានរួមវិភាគទានជាទឹកប្រាក់បានជាង ៤០ ពាន់លានដុង ឧបត្ថម្ភជាថវិកាបង្ការ ប្រឆាំងជំងឺ COVID -១៩។ ក្រៅពីនេះ មានអង្គភាព បុគ្គលជាច្រើន ថែមទាំងរួមវិភាគទានជាវត្ថុ មុខទំនិញ ដូច៖ អង្ករ អំណោយ ជែលកម្ចាត់មេរោគ ម៉ាស់ ស្បៀងអាហារចាំបាច់ផ្សេងៗ។ល។ គិតជាតម្លៃទឹកប្រាក់សរុបជាង ៤៩ ពាន់លានដុង ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងជួរមុខដែលបំពេញភារកិច្ចនៅតាមទីតាំងត្រួតពិនិត្យជំងឺ និងកងកម្លាំងបំពេញភារកិច្ចនៅតាមមូលដ្ឋានធ្វើចត្តាឡីស័ក; ឧបត្ថម្ភទាន់ពេលដល់អ្នកលក់ឆ្នោត ក្រុមមុខសញ្ញាធ្វើការក្រៅក្របខ័ណ្ឌនៃសេចក្តីសម្រេចលេខ ៦៨ ឧបត្ថម្ភអង្ករ ម្ហូបអាហារដល់អ្នកក្រលំបាក។ល។ គិតជាតម្លៃទឹកប្រាក់ សរុបជាង ៦០ ពាន់លានដុង។ ពិសេសខេត្តសុកត្រាំង ថែមទាំងរៀបចំជើងរថយន្តមនោសញ្ចេតនាចំនួន ៧ លើក ដឹកជញ្ជូនស្បៀងអាហារនិងកសិផលចាំបាច់ផ្សេងៗជាង ១៨០ តោន ។ល។ ដើម្បីឧបត្ថម្ភដល់ជនរួមជាតិនៅក្រុងហូជីមិញ និងខេត្តប៊ិញយឿង ដែលរងផលប៉ះពាល់ដោយជំងឺ COVID - ១៩៕
លីធាន-លីសៀ