27/09/2021 - 09:09

លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​អនុវត្ត​ច្បាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​

អា​ស្រ័យ​ផ្នែក​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ចលនា​ ផ្សព្វ​ផ្សាយ​ជាប្រ​ចាំ​ ម្ល៉ោះ​ហើយ​ស្មារតី​គោរព​ច្បាប់​និយាយ​រួម​ និង​សេច​ក្តី​កំ​ណត់​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID -១៩ និយាយ​ដោយ​ឡែក​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ ត្រូវ​បាន​កើន​ឡើង​ដោយ​ឥត​ឈប់​ឈរ​។​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីប្រ​ជុំ​ជន​កើ-ដ ចូល​រួម​ធ្វើ​តេស្ត​ក្នុង​សហគមន៍។​

ក្នុង​ប៉ុន្មាន​ថ្ងៃ​អនុវត្ត​សេចក្ដី​កំ​ណត់​អំ​ពី​គម្លាត​សង្គម​ ឃើញ​ថា​ប្រ​ជា​ជន​នៅ​ភូមិ​ធើយ​ហ្វា​B ទីប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​សេច​ក្ដី​កំ​ណត់​នៃ​បទ​បញ្ជា​ លេខ​១៦/CT-TTg របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ ពូយ័ញ​ថាញ់ ប្រ​ជា​ជន​រស់​នៅ​ភូមិ​ភាគ​ ឱ្យ​ដឹង​៖  “រដ្ឋ​អំ​ណាច​ គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​ បាន​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ ពិសេស​គឺ​សេចក្ដី​កំ​ណត់​ស្តីពី​គម្លាត​សង្គម​ ដើម្បី​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ អា​ស្រ័យ​ហេតុ​នោះ​ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​គ្រួ​សារ​ប្រ​ជា​ជន​ឯទៀត​ មាន​ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​តាម​ការ​កំ​ណត់​។​ ទន្ទឹម​នឹង​នោះ​ យើង​ខ្ញុំ​ក៏​បាន​ភូមិ​ភាគ​គិត​គូរ​ពីគោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ កាត់​បន្ថយ​ការ​លំ​បាក​ក្នុង​ជីវ​ភាព​”។​

ទន្ទឹម​នឹង​ការ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ កង​កម្លាំង​នគរ​បាល​ យោធា​ និង​ក្រុម​ការ​ងារ​ COVID សហគមន៍។​ល។​ ជា​និច្ច​កាល​តែង​សហការ​ល្បាត​  ត្រួត​ពិនិត្យ​ក្នុង​ភូមិ​ស្រុក​ ក្រើន​រំលឹក​មា​មីង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​សេចក្ដី​កំ​ណត់​នៃ​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ ពិសេស​កង​កម្លាំង​ទាំង​នេះ​ ថែម​ទាំង​ផ្សព្វ​ផ្សាយ​ដើម្បី​មាមីង​យល់​ច្បាស់​ និង​បង្ការ​មុខ​សញ្ញា​អា​ក្រក់​ឆ្លៀត​ឱកាស​ជំងឺ​ឆ្លង​រាល​ដាល​ ប្រ​ព្រឹត្ត​អំ​ពើ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​ ឬ​ឆបោក​; ប្រុង​ប្រ​យ័ត្ន​នឹង​គេហទំ​ព័រ​មួល​បង្កាច់​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាល​ដាល​។​ល។​ លោក​ង្វៀង​ឌឹក​ហ្វី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីប្រ​ជុំ​ជន​កើ-ដ ឱ្យ​ដឹង​៖ “ឆ្លង​តាម​រយៈ​នៃ​ការ​ផ្សព្វ​ផ្សាយច្បាប់​ ពិសេស​ គឺ​សេចក្តី​កំ​ណត់​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​COVID-១៩  ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​បាន​យល់​ច្បាស់​ពី​របៀប​ការ​ពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​ គ្រួ​សារ​និង​សហគមន៍។​ ម្យ៉ាង​ទៀត​ មាមីង​ក្រើន​រំលឹក​គ្នា​បង្ការ​បទ​ល្មើស​ដែល​ជ្រៀត​ជ្រែក​ចូល​ភូមិ​ភាគ​។​ បច្ចុប្បន្ន​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ត្រូវ​បាន​រក្សា​រឹង​មាំ”។​

លោក​លីញ៉ឹក​ថាញ់ លេខា​បក្ស​ និង​ជាប្រ​ធាន​គណៈ​កម្ម​ការ​មណ្ឌល​១៥ សង្កាត់​ចូវ​វ៉ាន់​លីម (ខាង​ឆ្វេង​) ចលនា​ ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​អនុវត្ត​នូវ​សេច​ក្តី​កំណត់​អំ​ពី​ការ​អនុវត្ត​គម្លាត​សង្គម​។​

ការ​ងារ​ចលនា​ ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ឌិញ​ម៉ូង​ ស្រុក​ធើយ​ឡាយ​ ក៏​បាន​រដ្ឋ​អំ​ណាច​ គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​អនុវត្ត​ជា​រឿយ​ៗ​ បន្ត​បន្ទាប់​។​ លោក​ង្វៀង​វ៉ាន់​ថឿ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ម៉ូង​ ឱ្យ​ដឹង​៖  “ចាប់​ពីជំងឺ​ COVID -១៩ ផ្ទុះ​រាល​ដាល​ឡើង​វិញ​ យើង​ខ្ញុំ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​ជាច្រើន​ ដើម្បី​មា​មីង​ម្ចាស់​ការ​ មិន​ធ្វេស​ប្រ​ហែស​ ឬ​មើល​ស្រាល​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ បច្ចុប្បន្ន​ ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​លើ​ភូមិ​សាស្ត្រ​ត្រូវ​បាន​គ្រប់​គ្រង​ល្អ​”។​

សព្វ​ថ្ងៃ​ស្រុក​ធើយ​ឡាយ​ មាន​ជន​រួម​ជាតិ​ខ្មែរ​ ១.០១៩ គ្រួ​សារ​ មាន​ចំ​នួន​មនុស្ស​ ៤.៣២៣ នាក់​។​ តាម​ប្រ​សាសន៍​លោក​ង្វៀង​ហ៊ឺវ​ភុក ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ ស្រុក​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ធើយ​ឡាយ​ ឆ្លង​តាម​រយៈ​ការ​ចលនា​ផ្សព្វ​ផ្សាយ​ច្បាប់​ ឃើញ​ថា​ស្មារតី​ភ្ញាក់​រលឹក​អនុវត្ត​ច្បាប់​របស់​ប្រ​ជា​ជន​ ត្រូវ​បាន​កើន​ឡើង​ដោយ​ឥត​ឈប់​ឈរ​។​ នៅ​តាម​ឃុំ​ ទីប្រ​ជុំ​ជន​លើ​ភូមិ​សាស្ត្រ​ ជា​និច្ច​កាល​តែង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ពីប្រ​ភព​ព័ត៌​មាន​ផ្លូវ​ការ​ ផ្តល់​ព័ត៌​មាន​ទាន់​ពេល​ដល់​ប្រ​ជា​ជន​ ពិសេស​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ ឆ្លង​តាម​រយៈ​នោះ​ មាមីង​មាន​ការ​ជឿ​ទុក​ចិត្ត​ ព្រួត​ដៃ​រួម​ជាមួយ​រដ្ឋ​អំ​ណាច​និង​ផ្នែក​សមត្ថ​កិច្ច​ភូមិ​ភាគ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​៕​

អត្ថ​បទ​, រូប​ថត​៖ ចឹង​ហ៊ឹង​- ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ