គប្បីមានគោលនយោបាយពិសេសដោយឡែក ដើម្បីឧបត្ថម្ភផ្ទាល់ដល់ជនជាតិភាគតិចដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩។
បង្ហាញមុខប្រព័ន្ធឧបត្ថម្ភតាមអនឡាញរបស់អនុគណៈកម្មការចលនានិងកៀរគរសង្គម។
ដើម្បីបង្កភាពងាយស្រួលដល់សប្បុរសជន បានបង្ខិតជិតនិងឧបត្ថម្ភសម្រាប់ការងារបង្ការ ប្រឆាំងជំងឺ COVID-១៩ អនុគណៈកម្មការ ចលនានិងកៀរគរសង្គម ចំណុះគណៈចង្អុលការជាតិបង្ការ ប្រឆាំងជំងឺ COVID-១៩ បានបង្ហាញមុខជាផ្លូវការប្រព័ន្ធរួមវិភាគទានឧបត្ថម្ភតាមប្រព័ន្ធអនឡាញ តាមរយៈអាសយដ្ឋាន: http://vandongxahoi.mattran.org.vn។
ការបង្កើតគេហទំព័រ http://vandongxahoi.mattran.org.vn បង្កើតជាប្រព័ន្ធរួមវិភាគទានឧបត្ថម្ភតាមអនឡាញសម្រាប់ការងារបង្ការ ប្រឆាំងជំងឺ COVID-១៩ ទន្ទឹមនឹងការទទួលឧបត្ថម្ភតាមរយៈអាសយដ្ឋានដោយផ្ទាល់ចំនួន ២ គឺស្ថាប័នគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទាំង ៦៣ ខេត្ត ក្រុង និងអង្គការសមាជិកនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។ល។ តាមរយៈវែបសៃថ៍របស់អង្គការ បុគ្គលក្នុងនិងក្រៅប្រទេស អាចតាមដានព័ត៌មានចម្រុះអំពីប្រភពធនធានដែលបានទទួល និងបែងចែកដល់ភូមិភាគនានា ដើម្បីបម្រើការងារបង្ការ ប្រឆាំងជំងឺ COVID- ១៩ និងគិតគូរជួយឧបត្ថម្ភដល់ប្រជាជន។
ដើម្បីរួមកម្លាំង ឧបត្ថម្ភការងារបង្ការ ប្រឆាំងជំងឺ COVID-១៩ អង្គការ បុគ្គលគប្បីចូលកាន់អាសយដ្ឋាន http:// vandongxahoi.mattran.org.vn។ ហើយធ្វើតាមជំហានដូចតទៅ៖
ជំហានទី១៖ ជ្រើសរើសបុគ្គល ឬអង្គការ ឧបត្ថម្ភហើយបំពេញព័ត៌មានលម្អិតតាមគំរូ។
ជំហានទី២៖ ជ្រើសរើសវិធីឧបត្ថម្ភជាទឹកប្រាក់ ឬអំណោយ និងធ្វើបច្ចុប្បន្នភាពតាមគំរូ។
ជំហានទី៣៖ ចុចឧបត្ថម្ភភ្លាម។
ជំហានទី៤៖ ចូលកាន់ Tab បែបបទឧបត្ថម្ភនិងអនុវត្តផ្ទេរប្រាក់ ឬផ្ញើអំណោយតាមការណែនាំ។
* តាមគណៈចង្អុលកាបង្ការ ប្រឆាំងជំងឺ Covid-១៩ ចំណុះគណៈកម្មាធិការជនជាតិ (គណៈចង្អុលការ) រដ្ឋាភិបាល បានអនុវត្តកញ្ចប់ថវិកាឧបត្ថម្ភរួមដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ តាមសេចក្តីសម្រេចលេខ ៦៨/NQ-CP។ ប៉ុន្តែ មិនត្រឹមតែករណី F0 ជាជនជាតិភាគតិចប៉ុណ្ណោះទេ ករណី F1, F2 ជាជនរួមជាតិភាគតិចនៅតំបន់បិទខ្ទប់ មណ្ឌលធ្វើចត្តាឡីស័ក អនុវត្តការធ្វើចត្តាឡីស័កប្រមូលផ្តុំជួបនូវការលំបាកច្រើន ដោយសារការបាត់ការងារធ្វើ មិនអាចបង្កបង្កើនផលបាន និងគ្មានប្រាក់ចំណូល។ ហេតុនេះ គណៈចង្អុលការសំណូមពរ គប្បីមានគោលនយោបាយពិសេសដោយឡែក ជួយជនជាតិភាគតិចមានលក្ខណៈអំពីពូជ សម្ភារៈបម្រើផលិតកម្ម ពង្រីកសេដ្ឋកិច្ច ឆាប់លំនឹងជីវភាពក្រោយពីជំងឺរាតត្បាត។ ភូមិភាគនានាបន្តការជំរុញមាំការងារផ្សព្វផ្សាយ ចលនាបង្ការ ប្រឆាំងជំងឺ COVID-១៩ ក្នុងតំបន់ជនជាតិភាគតិចសមស្របនឹងទំនៀមទម្លាប់របស់ជនរួមជាតិ និងស្ថានភាពជាក់ស្តែងនៃភូមិភាគនីមួយៗ។ ក្រសួងសុខាភិបាលចង្អុលការដល់ភូមិភាគនានា គប្បីស្វែងរកដំណោះស្រាយអាទិភាព បែងចែកវ៉ាក់សាំង បង្ការជំងឺ COVID-១៩ អនុវត្តចាក់វ៉ាក់សាំង បង្ការដោយឡែកចំពោះជនជាតិភាគតិច ដើម្បីកាត់បន្ថយជាអតិបរមា ឈានដល់ការទប់ស្កាត់ជំងឺមិនឱ្យរីករាលដាលក្នុងតំបន់ជនជាតិភាគតិច។
យោងតាមការសរុបបណ្ដោះអាសន្នពីគណៈចង្អុលការ ចាប់ពីថ្ងៃទី ២៧ ខែមេសា រហូតដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២១ ទូទាំងប្រទេសមានអ្នកឆ្លងជំងឺ COVID-១៩ ជាជនជាតិភាគតិចជាង ៩.៥២០ ករណី។ ក្នុងនោះ តំបន់តីណាមបូ មានប្រមាណ ១.២៨០ ករណី៕
យោង៖ COVID-19 -ថាញ់ឡុង-មុនី