ក្រសួងសុខាភិបាល ទើបប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ ៤១៥៦/QĐ-BYT ណែនាំពីការថែទាំអ្នកជំងឺ COVID-១៩ នៅផ្ទះ។ ឆ្លងតាមរយៈនោះ អ្នកឆ្លងជំងឺ COVID-១៩ ត្រូវមានគ្រប់លក្ខណៈ ២ យ៉ាង (ដូចខាងក្រោម) ទើបត្រូវបានស្ថាប័នមានភារកិច្ចនានាកំណត់សម្រេចឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពនៅផ្ទះ។
ថែទាំអ្នកជំងឺ COVID-១៩ នៅផ្ទះ។ រូបថតជាឧទាហរណ៍
លក្ខណៈទី១៖ ផ្អែកលើកម្រិតជំងឺ និងលក្ខណៈពិសេសរបស់អ្នកឆ្លងជំងឺ COVID-១៩
- គ្មានរោគសញ្ញា ឬមានរោគសញ្ញាកម្រិតស្រាល រួមមានអាការៈដូច៖ មិនចុះខ្សោយ ដង្ហើម SpO២ ≥ ៩៦% ចង្វាក់ដង្ហើម ≤២០ ដងក្នុងមួយនាទី។
- កម្រិតអាយុ៖ សើសពី ១២ ខែឡើងទៅ និងអាយុក្រោម ៥០ ឆ្នាំ។
- ជំងឺ ស្ថានភាពរាងកាយអមដោយ៖ គ្មានជំងឺប្រចាំកាយ។
- គ្មានពផ្ទៃ។
លក្ខណៈទី២៖ អ្នកឆ្លងជំងឺ COVID-១៩ មានសមត្ថភាពអាចថែទាំខ្លួនឯងបាន
- អាចថែទាំសុខភាពដោយខ្លួនឯងបាន ដូចជាហូបចុក បោកសម្លៀកបំពាក់ ងូតលាងជាដើម។
- ដឹងរបៀបវាស់កម្ដៅខ្លួន។
- មានសមត្ថភាពទាក់ទងជាមួយនឹងបុគ្គលិក សុខាភិបាល ដើម្បីធ្វើការពិនិត្យ តាមដាន។ ពេលមានស្ថានភាពត្រូវសង្គ្រោះបន្ទាន់ ក៏ចេះប្រើប្រាស់មធ្យោបាយទាក់ទង ដូចជាទូរស័ព្ទ កុំព្យូទ័រជាដើម។
- មានសមត្ថភាពផឹកថ្នាំដោយខ្លួនឯងតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។
ប្រសិនបើអ្នកឆ្លងជំងឺ COVID-១៩ គ្មានសមត្ថភាពថែទាំខ្លួនឯង គឺក្នុងគ្រួសារត្រូវតែមានអ្នកមានសុខភាពមាំមួន មានចំណេះដឹងថែទាំសុខភាពអ្នកជំងឺ ដឹងរបៀបបង្ការរោគឆ្លង ដើម្បីជួយអ្នកឆ្លងជំងឺ COVID-១៩ អនុវត្តលក្ខខណ្ឌស្ថិតក្នុងក្រុមលក្ខណៈនេះ។ ថ្វីត្បិតដូច្នេះក្តី ក្រសួងសុខាភិបាលក្រើនរំលឹក គប្បីកាត់បន្ថយចំនួនអ្នកថែទាំ។
កំណត់ចំណាំចំពោះសមាជិកក្នុងគ្រួសារ
យោងតាមការណែនាំនេះ ពេលទទួលបានព័ត៌មាននៃការឱ្យធ្វើចត្តាឡីស័កនៅផ្ទះសម្រាប់អ្នកឆ្លងជំងឺ COVID-១៩ សមាជិកក្នុងគ្រួសារគប្បីកត់ចំណាំនូវបញ្ហាមួយចំនួនដូចខាងក្រោម៖
- គប្បីរក្សាទុកលេខទូរស័ព្ទទាន់ហេតុការណ៍ បង្ការប្រឆាំងជំងឺឆ្លង; អ្នកបានចាត់មកជួយតាមដានសុខភាពអ្នកឆ្លងជំងឺនិងលេខទូរស័ព្ទចាំបាច់ផ្សេងៗទៀត។
- កំណត់ច្បាស់និងឯកភាពជាមួយសមាជិក គ្រួសារ អំពីទីកន្លែងដោយឡែកសម្រាប់អ្នកជំងឺ។
- ចាត់មនុស្សម្នាក់សមស្របបំផុតថែទាំអ្នកឆ្លងជំងឺ (ប្រសិនបើចាំបាច់)។
- គប្បីរៀបចំសម្ភារៈប្រើប្រាស់ហោចណាស់ ក៏មាន៖ ម៉ាស់ប្រើម្តងរួចចោល (គ្រប់គ្រាន់សម្រាប់សមាជិកក្នុងគ្រួសារប្រើប្រាស់ពី ២-៣ សប្តាហ៍); ស្រោមដៃពេទ្យ (តិចបំផុតគ្រប់ប្រើប្រាស់សម្រាប់អ្នកថែទាំប្រើក្នុងរង្វង់ពី ២-៣ សប្តាហ៍); ឧបករណ៍វាស់កម្ដៅបារត ឬអេឡិចត្រូនិក; ម៉ាស៊ីនវាស់សម្ពាធឈាម; ធុងដាក់កាកសំណល់រោគឆ្លងមានគម្របបិទ និងមានថង់ប្លាស្ទិចពណ៌លឿង ដើម្បីទ្រាប់ពីខាងក្នុងធុងនិងឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនដោយឡែកសម្រាប់អ្នកជំងឺ (ច្រាសដុសធ្មេញ កន្សែងងូតទឹក ជូតមុខ ក្លាំងូតទឹក បោកគក់ ចាន ស្លាបព្រា សាប៊ូ (ងូតទឹក បោកគក់) ម៉ាស៊ីន បោកគក់ ឧបករណ៍ហាល សម្ងួតសម្លៀកបំពាក់ផ្ទាល់ខ្លួន)។
- ថ្នាំដែលកំពុងប្រើប្រាស់សម្រាប់មនុស្សក្នុងគ្រួសារដែលមានជំងឺប្រចាំកាយ ដូច៖ សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម ជំងឺរលាកសន្លាក់ហ្គោដ។ល។ មានចំនួនអាចប្រើប្រាស់តិចបំផុតក្នុងអំឡុង ៣០ ថ្ងៃ; ថ្នាំនិងឈ្មោះថ្នាំ (តាមវេជ្ជបញ្ជា) របស់វេជ្ជបណ្ឌិតចំពោះអ្នកឆ្លងជំងឺ (ប្រសិនជាមាន)។
ក្រសួងសុខាភិបាល កំណត់ចំណាំប្រសិនបើក្នុងគ្រួសារមានអ្នកឆ្លងជំងឺ COVID-១៩ មនុស្សដែលនៅក្នុងគ្រួសារក៏ត្រូវធ្វើចត្តាឡីស័ក នៅផ្ទះដែរ ដើម្បីចៀសវាសឆ្លងដល់សហគមន៍ ពីព្រោះមនុស្សទាំងនេះក៏មានហានិភ័យឆ្លងជំងឺ។
ចំពោះគ្រួសារមានអ្នកឆ្លងជំងឺ COVID-១៩ ធ្វើចត្តាឡីស័កនៅផ្ទះ មិនចាំបាច់ស្តុកទុកម្ហូបអាហារទេ ពីព្រោះរដ្ឋអំណាចភូមិភាគ សាច់ញាតិ និងកងកម្លាំង អង្គការនានា នឹងជួយទំនុកបម្រុងគ្រួសារក្នុងរយៈពេលធ្វើចត្តាឡីស័កនៅផ្ទះ៕
យោង៖ កាសែតអេឡិចត្រូនិករដ្ឋាភិបាល- ប្រែសម្រួល៖ វិមាន