13/09/2021 - 07:18

វិញ​ឡុង​មាន​ភាព​បត់​បែន​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​

តាម​ប្រ​សាសន៍​លោក​ ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ អា​ស្រ័យ​ខេត្ត​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ និង​គួបផ្សំ​ជា​មួយ​កម្ម​វិធី​អភិវឌ្ឍ​របស់​ភូមិ​ភាគ​ ម៉្លោះ​ហើយ​ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

ស្ពាន​បេតុង​កសាង​ថ្មី​នៅ​ភូមិ​តាមោង​ ឃុំ​តឹង​មី។​

ទន្ទឹម​នឹង​ការ​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ២០៨៥ របស់​នាយក​រដ្ឋ​មន្រ្តី​ ស្តីពី​ការ​ផ្តល់​សច្ចា​នុមតិ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០១៧-២០២០ ខេត្ត​វិញ​ឡុង​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ ដំណាក់​កាល​ ២០១៦- ២០២០។​ ផ្តើម​ពីនោះ​ ថវិកា​រាប់​រយ​ពាន់​លាន​ដុង​ត្រូវ​បាន​មជ្ឈិម​ និង​ភូមិ​ភាគ​វិនិ​យោគ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។​ ទន្ទឹម​នឹង​នោះ​ កម្ម​វិធី​ កសាង​ជន​បទ​ថ្មី​បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជន​បទ​កាន់​តែស្រស់​បំ​ព្រង​។​ លោក​ថាច់​សើុង លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ ឱ្យ​ដឹង​៖ “ឡង​មី មាន​ចំ​ណុច​ចាប់​ផ្តើម​ពី​ឃុំ​លំ​បាក​ខ្លាំង​ ក្រោយ​ពី​រយៈ​ពេល​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​និង​កម្ម​វិធី​អភិវឌ្ឍរួម​ ឃុំ​ក៏​បាន​ចាក​ផុត​ពី​បញ្ជី​ឃុំ​លំ​បាក​ខ្លាំង​ និង​កំ​ពុង​បង្ហើយ​សំ​ណុំ​បែប​បទ​ ដើម្បី​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​”។​

 ​ ផ្លូវ​ជន​បទ​នៅ​ឃុំ​ឡងមីនា​បច្ចុ​ប្បន្ន​។​

តឹង​មី ជាឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​កររបស់​ស្រុក​ត្រា​អូង​។​ មុន​នេះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ខ្វះ​ខាត​ទ្រុឌ​ទ្រោម​ គ្មាន​សាលា​រៀន​ ដំណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​។​ ប៉ុន្តែ​ ក្រោយ​រយៈ​កាល​ ៥ ឆ្នាំ​ តឹង​មី”ផ្លាស់​ថ្មី​”ទាំង​ស្រុង​ សាលា​រៀន​ចាប់​ពី​កម្រិត​មត្តេយ្យ​រហូត​អនុ​វិទ្យា​ល័យ​ និង​ដំណាក់​សុខា​ភិបាល​សុទ្ធ​សឹង​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ ផ្លូវ​គមនា​គមន៍​ជន​បទ​ពី​ភូមិ​នានា​តភ្ជាប់​នឹង​ឃុំ​ ផ្លូវ​កៅ​ស៊ូ​ពី​ឃុំ​នានា​តភ្ជាប់​នឹង​ស្រុក​។​ល។​ បង​ថាច់​ថន នៅ​ភូមិ​តា​ធាយ ឃុំ​តឹង​មី ឱ្យ​ដឹង​៖ “អា​ស្រ័យ​មាន​ផ្លូវ​បេតុង​ចូល​ដល់​ផ្ទះ​ ទើប​ខ្ញុំ​បើក​ម៉ូតូ​ទៅ​ទីប្រ​ជុំ​ជន​ធ្វើ​ជាង​ឈើ​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​”។​ ចំ​ណែក​ពូ​ថាច់​វិញ​ នៅ​ភូមិ​តា​មោង​ បាន​ឱ្យ​ដឹង​៖ “មាន​ផ្លូវ​បេតុង​នៅ​មុខ​ផ្ទះ​ ខ្ញុំ​ទៅ​វត្ត​មាន​ភាព​ងាយ​ស្រួល​”។​

លោក​ង៉ោ​វិញ​ត្វឹង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ផ្តល់​ព័ត៌​មាន​៖ “មាន​ផ្លូវ​គមនា​គមន៍​ជន​បទ​ជួយ​ឱ្យ​ប្រ​ជា​ជន​ងាយ​ស្រួយ​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​ផ្សារ​លក់​ ឬ​ក៏​ឈ្មួញ​ចូល​ទិញ​ដល់​ចម្ការ​ ដូច្នេះ​ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​តា​ធាយ ភូមិ​តា​មោង​ និង​ភូមិ​វាល​។​ល។​ មាន​ភាព​ប្រ​សើរ​ឡើង​។​ ផ្តើម​ពីនោះ​ អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ក៏​ថយ​ចុះ​ជា​លំ​ដាប់​រៀង​រាល់​ឆ្នាំ​”៕​     

                                    ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ