មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/09/2021 - 07:36

ប្រ​សិទ្ធ​ភាព​នៃ​គម្រោង​ចិញ្ចឹម​គោ

យោង​តាម​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង​ គម្រោង​អភិវឌ្ឍន៍​ចិញ្ចឹម​គោ​បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ ជួយ​ដល់​គ្រួ​សារ​ជា​ច្រើន​ បំ​ផុត​គឺ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល​ លើក​ស្ទួយ​ជីវ​ភាព​។​

កន្លែង​ប្រ​មូល​ទិញ​ទឹក​ដោះ​គោ​របស់​សហករណ៍​កសិកម្ម​ Evergrowth នៅ​ឃុំ​តាយ​វ៉ាន់​ ស្រុក​ត្រឹង​ដេ។​

គម្រោង​អភិវឌ្ឍន៍​ចិញ្ចឹម​គោ​ទឹក​ដោះ​ អនុវត្ត​ដំណាក់​កាល​ ២០១៣-២០២០​ រហូត​ដល់​ចុង​ឆ្នាំ​ ២០២០ សរុប​ចំ​នួន​គោ​ទឹក​ដោះ​របស់​ខេត្ត​សុក​ត្រាំង​ ឡើង​ដល់​ជាង​ ១០.០០០ ក្បាល​ កើន​ជាង​ ៥.៣០០ ក្បាល​ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៣ រីឯ​ចំ​នួន​គោ​សាច់​របស់​ភូមិ​ភាគ​មាន​ជាង​ ៤៤.០០០ ក្បាល​។​ ចំ​នួន​គោ​ទឹក​ដោះ​របស់​ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​ចិញ្ចឹម​ប្រ​មូល​ផ្ដុំ​នៅ​ស្រុក​ត្រឹង​ដេ ស្រុក​មីទូ ស្រុក​មីស្វៀង​ ស្រុក​ចូវ​ថាញ និង​ក្រុង​សុក​ត្រាំង​។​  បច្ចុប្បន្ន​ មធ្យម​ភាគ​ក្នុង​មួយ​គ្រួ​សារ​មាន​គោទឹក​ដោះ​ចាប់​ពី ៥ - ៦ ក្បាល​ រចនា​សម្ព័ន្ធ​ចិញ្ចឹម​គោ​មេ​បន្ត​ពូជ​ស្រូប​អត្រា​ ៦០% និង​គោ​មេ​យក​ទឹក​ដោះ​ស្រូប​អត្រា​ ៤០% នៃ​ចំ​នួន​គោ​សរុប​។​ បរិមាណ​ផលទឹក​ដោះ​រយៈ​ពេល​ ១០ ខែ​សម្រេច​បាន​ ៤.៥០០ គីឡូ​ក្រាម​/ក្បាល​។​ បរិមាណ​ទឹក​ដោះ​ស្រស់​រហូត​ដល់​ចុង​ឆ្នាំ​ ២០២០ សម្រេច​បាន​ចំ​នួន​ ១២.៥៣០ តោន​/ឆ្នាំ​។​ លោក​សើុង​ហាង​ នៅ​ភូមិ​ត្រា​បេត ឃុំ​ថាម​ដូង​ ស្រុក​មី​ស្វៀង​ ឱ្យ​ដឹង​៖ "ឆ្នាំ​ ២០០៩ ខ្ញុំ​ចិញ្ចឹម​គោ​ទឹក​ដោះ​មួយ​ក្បាល​ ពិនិត្យ​ឃើញ​លក់​ទឹក​ដោះ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​បង្គួរ​ ម្ល៉ោះ​ហើយ​ក្នុង​ឆ្នាំ​ ២០១៥ ខ្ញុំ​បាន​ចូល​រួម​គម្រោង​ចិញ្ចឹម​គោ​ទឹក​ដោះ​របស់​ខេត្ត​ ហើយ​ទទួល​បាន​ឧបត្ថម្ភ​គោទឹក​ដោះ​ ៣ ក្បាល​។​ ឥឡូវ ហ្វូង​គោ​ទឹក​ដោះ​កើន​ឡើង​ ១៨ ក្បាល​ ក្នុង​នោះ​ គោ​មេ ៦ ក្បាល​កំ​ពុង​យក​ទឹក​ដោះ​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ចំ​ណូល​ទឹក​ដោះ​ជាង​ ១០០ គីឡូ​ក្រាម​ លក់​ក្នុង​តម្លៃ​ជាង​ ១២.០០០ ដុង​/គីឡូ​ក្រាម​។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ" ។​ បង​ថាច់​មិញ​យឿង នៅ​ភូមិ​តឹម​ឡុក​ ឃុំ​ដាយ​តឹម ឱ្យ​ដឹង​៖ "មុន​នេះ​ គ្រួ​សារ​ខ្ញុំ​ក៏​ជួប​លំ​បាក​ ចាប់​តាំង​ពី​ចិញ្ចឹម​គោ​ទឹក​ដោះ​រក​បាន​ប្រាក់​ចំ​ណូល​ជាប្រ​ចាំ​ ទើប​សេដ្ឋ​កិច្ច​គ្រួ​សារ​ចាប់​ផ្ដើម​ធូរ​ធារ​មក​ទល់​សព្វ​ថ្ងៃ​។​ ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​នឿយ​ហត់​ក៏​ពិត​មែន​ ប៉ុន្តែ​ប្តូរ​មក​វិញ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​លំ​នឹង​។​  ផ្ដើម​ពី​គោ​ទឹក​ដោះ​ដំបូង​ ២ ក្បាល​ មក​ទល់​សព្វ​ថ្ងៃ​ ខ្ញុំ​បាន​ពង្រីក​ហ្វូង​គោ​កើន​ឡើង​ ១០ ក្បាល​"។​  

បង​ថាច់​មិញ​យឿង នៅ​ភូមិ​តឹម​ឡុក​ ឃុំ​ដាយ​តឹម មាន​ជីវ​ភាព​ធូរ​ធារ​ផ្ដើម
​ពី​ចិញ្ចឹម​គោ​ទឹក​ដោះ​។​

លោក​វឿង​ក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ "រយៈ​ពេល​កន្លង​ ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​និង​គោ​សាច់របស់​ខេត្ត​គឺ​មាន​ប្រៀប​ខ្លាំង​ បាន​រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​តំ​បន់​ជន​បទ​ បំ​ផុត​ គឺ​ជន​រួម​ជាតិ​ខ្មែរ​។​ ខេត្ត​នឹង​បន្ត​រក្សា​និង​ពង្រីក​ថែម​ទៀត​គម្រោង​ចិញ្ចឹម​គោ​សាច់​និង​គោ​ទឹក​ដោះ​ ចង្អុល​ការ​ដល់​ផ្នែក​កសិកម្ម​គប្បី​ផ្ដោត​ សំ​ខាន់​នូវ​គោល​នយោ​បាយ​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​។​ល។​ ដើម្បី​ជួយ​គ្រួ​សារ​ទាំង​នេះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ឈាន​ឡើង​ធូរ​ធារ"៕​

                                   លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ