លោកត្រឹងវ៉ាន់ដាយ ប្រធានការិយាល័យរដ្ឋបាល - ចម្រុះ ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ជាបុគ្គលគំរូមួយរូបក្នុងចំណោមគំរូលេចធ្លោទាំងឡាយ នៅក្នុងសន្និបាតស្ងើចសរសើរអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ឆ្នាំ ២០២០ របស់ខេត្តត្រាវិញ។
លោកត្រឹងវ៉ាន់ដាយ។
លោកត្រឹងវ៉ាន់ដាយ មិនត្រឹមតែបានបរិច្ចាគឈាមជាច្រើនលើកប៉ុណ្ណោះទេ គាត់នៅទាំងសកម្មចលនាគ្រួសារមិត្តរួមអាជីព សិល្បករ-ការិនី វ័យក្មេងចូលរួមបរិច្ចាគឈាមទៀតផង។ ផ្តើមពីការចលនារបស់គាត់នោះ មានសិល្បករ-ការិនីជាច្រើន មានដូច ត្រឹងថាឌី គឹមធីម៉ាលី ថាច់វីឡា បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជាច្រើនលើកផងដែរ។
តាមប្រសាសន៍លោក ត្រឹងវ៉ាន់ដាយ ការបរិច្ចាគឈាមនុស្សធម៌ គឺជាទង្វើមួយដ៏ថ្លៃថ្នូរ មានអត្ថន័យដ៏សំខាន់ក្នុងការសង្គ្រោះមនុស្ស។ "សារ" “ឈាមមួយដំណក់បានផ្ដល់ទៅ - ជីវិតម្នាក់រស់ឡើងវិញ” ជួយឱ្យខ្ញុំកាន់តែយល់ច្បាស់ ការបរិច្ចាគឈាមមានន័យថាយើងអាចសង្គ្រោះជីវិតមនុស្សម្នាក់។ ចំពោះអ្នកជំងឺដែលត្រូវការបញ្ចូលឈាម ខណៈនោះ ជីវិតរបស់ពួកគាត់បានកៀកជិតនឹងមច្ចុរាជទៅហើយ ពេលនេះដំណក់ឈាមស្ម័គ្រចិត្តនោះ គឺជាប្រភពជីវិតមានតម្លៃមិនអាចកាត់ថ្លៃបានចំពោះពួកគាត់" - លោកត្រឹងវ៉ាន់ដាយ បានឱ្យដឹងដូច្នេះ។ លោកត្រឹងវ៉ាន់ដាយ តែងគិតថា ពេលយើងនៅមានសុខភាពល្អ អាចរួមចំណែកបានអ្វីខ្លះដល់សង្គមគឺចូលរួមទៅ ម្ល៉ោះហើយចាប់ពីឆ្នាំ ២០០៨ រហូតមកដល់សព្វថ្ងៃ គាត់ស្ម័គ្រចិត្តបរិច្ចាគឈាមមនុស្សធម៌ដល់ទៅ ១៣ លើក ឯណោះ។
សិល្បករឆ្នើម ថាច់សុង ប្រធានក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ បញ្ជាក់ឱ្យដឹង៖ "លោកត្រឹងវ៉ាន់ដាយ តែងសម្រេចភារកិច្ចបានល្អឥតខ្ចោះដែលក្រុមប្រគល់ជូនរៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះ គាត់តែងសកម្មក្នុងការបរិច្ចាគឈាមស្ម័គ្រចិត្ត និងបានទទួលលិខិតសរសើរពីគណៈកម្មាធិការប្រជាជនខេត្ត។ ទង្វើរបស់គាត់បានជួយដល់សហគមន៍ គឺជាអំពើដ៏ថ្លៃថ្នូរក្នុងសង្គម"៕
សើុងម៉ាល័យ-វិមាន