មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/08/2021 - 08:00

លេខា​សាខា​បក្ស​អស់​ពីចិត្ត​ដើម្បី​ប្រ​ជា​ជន

បង​សើុង​សា​រាញ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ តែង​អនុ​វត្ត​ល្អ​តួនាទី​ ភារកិច្ច​ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ រួម​ចំ​ណែក​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ - សង្គម​របស់​ភូមិ​ភាគ​។​

លេខា​បក្ស​សើុង​សា​រាញ។​

បង​សើុង​សា​រាញ ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​មុខ​តំ​ណែង​ការ​ងារ​ជា​ច្រើន​ មាន​ដូច​៖ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ភូមី ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ភូមី អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ភូមី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​ស្រុក​មីទូ។​ល។​ ម្ល៉ោះ​ហើយ​បង​តែង​យល់​ច្បាស់​ពីគោល​ការណ៍​ គោល​នយោ​បាយ​ សំ​ខាន់​គឺ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​របស់​រដ្ឋ​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ផ្ដើម​ពីនោះ​ បង​បាន​សហការ​ជា​មួយ​នឹង​កម្មា​ភិបាល​មូល​ដ្ឋាន​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ប្រ​ជា​ជន​យល់​ និង​ព្រម​ព្រៀង​អនុ​វត្ត​។​ ព្រះ​ឧបជ្ឈាយ៍ ត្រឹង​សៀ ព្រះ​ចៅ​អធិ​ការ​វត្ត​ដៃ​តា​សួស មាន​ថេរដី​កា​៖ "ចំ​ណុច​ល្អ​របស់​លេខា​បក្ស​ សើុង​សា​រាញ គឺ​ភាព​ជិត​ស្និទ្ធ​ ស្ដាប់​យោ​បល់​ប្រ​ជា​ជន​ ខ្នះ​ខ្នែង​គិត​គូរ​ដល់​អ្នក​ក្រនិង​អភិ​វឌ្ឍភូមិ​ភាគ​ បាន​ជា​ពុទ្ធ​បរិស័ទ​ខ្មែរ​មាន​ការ​គោរព​រាប់​អាន។​ អា​ស្រ័យ​ហេតុ​នោះ​ ខណៈ​ពេល​លេខា​បក្ស​ សហការ​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​វត្ត​ ចលនា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​បំ​ពាក់​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ​តាម​ដងផ្លូវ​ បរិច្ចាគ​ដី​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​; ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ល។​ ញាតិ​ញោម​ពុទ្ធ​បរិស័ទ​ក៏​ស្រុះ​ស្រួល​និង​អនុ​វត្ត​បាន​ល្អ​"។​ បង​ម៉ាយ​ច័ន្ទ​ថន ប្រ​ជា​ជន​នៅ​ឃុំ​ភូមី ឱ្យ​ដឹង​៖ "ខណៈ​ពេល​ទៅ​ឃុំ​បញ្ជាក់​ទទួល​ស្គាល់​លិខិត​ស្នាម​ ខ្ញុំ​ឥត​មាន​ការ​បារម្ភ​ ដ្បិត​អី​ កម្មា​ភិបាល​ទទួល​សំ​ណុំ​បែប​បទ​ តែង​អស់​ពីចិត្ត​រួស​រាយ​ រាកទាក់​ បក​ស្រាយ​រាល់​ចម្ងល់​របស់​ប្រ​ជា​ជន​ទាំង​ភាសា​វៀត​និង​ភាសា​ខ្មែរ​។​ នោះ​ក៏​ដោយ​សារ​លេខា​បក្ស​ សា​រាញ មាន​ការ​ទទួល​ខុស​ត្រូវ​ និង​យល់​ប្រ​ជា​ជន​"។​

កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​នៅ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី តែង​អស់​ពីចិត្ត​ រួស​រាយ​រាក​ទាក់​ បកស្រាយ​រាល់​ចម្ងល់​របស់​ប្រ​ជា​ជន​។​

បង​សើុង​សា​រាញ បាន​ចែក​រំលែក​៖ "មាមីង​ខ្មែរ​យល់​ដឹង​និង​ចេះ​ភាសា​វៀត​នៅ​មាន​កម្រិត​ ម្ល៉ោះ​ហើយ​ខ្ញុំ​តែង​ផ្សព្វ​ផ្សាយ​និង​ពន្យល់​ហ្មត់​ចត់​រាល់​គោល​ការណ៍​ គោល​នយោ​បាយ​ ដើម្បី​មាមីង​យល់​ ម្ល៉ោះ​ហើយ​មាមីង​រីក​រាយ​និង​យល់​ ស្រប​អនុ​វត្ត​បាន​ល្អ​។​ ខ្ញុំ​យល់​ឃើញ​ថា​ ការ​ងារ​អភិ​វឌ្ឍកម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​គឺ​សំ​ខាន់​ខ្លាំង​ណាស់​។​ ដ្បិត​អី​ ពួក​គាត់​គឺ​ជា​អ្នក​យល់​ដឹង​នូវ​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ ដើម្បី​អនុ​វត្ត​បាន​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយនិង​នាំ​យក​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ជូន​ដល់​ប្រ​ជា​ជន​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​"។​

ភូមី​គឺ​ជាឃុំ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​និង​លំ​បាក​ខ្លាំង​ អត្រា​គ្រួ​សារ​ក្រី​ក្រខ្ពស់​ ប៉ុន្តែ​ដោយ​សារ​ការ​ដឹក​នាំ​របស់​ភូមិ​ភាគ​ ក្នុង​នោះ​ មាន​បង​សើុង​សា​រាញ ក្នុង​តួនាទី​ជា​លេខា​សាខា​បក្ស​ បាន​ចង្អុល​ការ​អនុ​វត្ត​រាល់​លក្ខឋាន​ និង​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ​។​ អា​ស្រ័យ​ហេតុ​នោះ​ ឆ្នាំ​ ២០២០ ចំ​ណូល​មធ្យម​ភាគ​របស់​មនុស្ស​ម្នាក់​ៗ​ ក្នុង​ឃុំ​សម្រេច​ ៣៣ លាន​ដុង​/ម្នាក់​/ឆ្នាំ​; អត្រា​គ្រួ​សារ​ក្រី​ក្រ​ចាប់​ពីលើ ៥០% នៅ​ឆ្នាំ​ ២០១០ សព្វ​ថ្ងៃ​នៅ​ត្រឹម​ ៣,៦% ប៉ុណ្ណោះ​៕​

                                   យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ