ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ទើបដាក់ចេញសារលិខិតលេខ ២៥៨២/LĐTBXH-VP ផ្សព្វផ្សាយសេវាកម្មសាធារណៈតាមប្រព័ន្ធអនឡាញ ជំនួយដល់កម្មករនិយោជិតនិងនិយោជកជួបលំបាកដោយសារជំងឺ Covid-១៩ លើច្រកទ្វារអេឡិចត្រូនិចសេវាកម្មសាធារណៈថ្នាក់ជាតិ។
តាមរយៈនោះ ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច បានសហការជាមួយនឹងការិយាល័យរដ្ឋាភិបាល ក្រសួងហិរញ្ញវត្ថុ ធានារ៉ាប់រងសង្គមវៀតណាម និងធនាគារគោលនយោបាយសង្គមបង្កើត ធ្វើឱ្យសុក្រឹតនិងផ្តល់សេវាកម្ម សាធារណៈតាមប្រព័ន្ធអនឡាញ ដើម្បីជួយដល់ប្រជាជន អាជីវកម្ម ជួបលំបាកដោយសារជំងឺ COVID-១៩ លើច្រកទ្វារអេឡិចត្រូនិចសេវាកម្មសាធារណៈថ្នាក់ជាតិ (អាសយដ្ឋានៈ www.ncovi.dichvucong.gov.vn) រួមមាន៖
- ជំនួយកម្មករនិយោជិតដែលផ្អាកកិច្ចសន្យាការងារបណ្តោះអាសន្ន ឈប់ធ្វើការមិនទទួលប្រាក់ខែ។
- ជំនួយនិយោជកបុលប្រាក់សងប្រាក់ខែផ្អាកការងារ សងប្រាក់ខែស្តារផលិតកម្ម។
- ជំនួយកម្មករនិយោជិតផ្អាកការងារ។
- ជំនួយកម្មករនិយោជិតបញ្ចប់កិច្ចសន្យាការងារ ប៉ុន្តែមិនគ្រប់លក្ខណៈទទួលការឧបត្ថម្ភដាច់អាជីព។
-ផ្អាកបណ្តោះអាសន្នបង់ប្រាក់មូលនិធិចូលនិវត្តន៍និងស្លាប់។
ដូច្នេះ កម្មករនិយោជិត អាជីវកម្មជួបលំបាកដោយសារជំងឺ Covid-១៩ អាចធ្វើបែបបទដើម្បីទទួលបានការឧបត្ថម្ភតាមរយៈច្រកទ្វារអេឡិចត្រូនិចសេវាកម្មសាធារណៈថ្នាក់ជាតិ ដោយវិធីចូលគេហទំព័រមានអាសយដ្ឋាន https:// ncovi.dichvucong.gov.vn/p/home/dvc-ncovid-danh-sach-dich-vu-cong.html ៕
យោងៈ Người lao động -មុនី