គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង សហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនអំណោយ ៥០០ ចំណែកដល់ប្រជាជនមានស្ថានភាពលំបាក ដោយសាររងផលប៉ះពាល់ជំងឺ COVID-១៩ នៅតាមឃុំមួយចំនួនដូចជា៖ ឃុំយ៉ាហ្វា ២ ឃុំថាញភូ (ស្រុកមីស្វៀង) ឃុំតាយវ៉ាន់ ឃុំថាញថើយទ្វឹង (ស្រុកត្រឹងដេ) និងឃុំវិញហាយ (វិញចូវ) ។ ចំណែកអំណោយ រួមមាន៖ អង្ករ មីកញ្ចប់ និងសម្ភារ:ប្រើប្រាស់ចាំបាច់ អាស្រ័យគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំងចលនាសប្បុរសជនរួមវិភាគទាន។
គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង ជូនអំណោយដល់គណៈកម្មាធិការប្រជាជនឃុំថាញថើយអាង ស្រុកត្រឹងដេ។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ទើបសហការជាមួយនឹងក្រុមហ៊ុនចំកាត់ខើយតៀង សមាគមធុរជនវ័យក្មេងខេត្ត សមាគមនារីមូលដ្ឋាននៃបញ្ជាការដ្ឋានយោធាខេត្តជូនអង្ករ ៥០០ គីឡូក្រាមដល់គណៈកម្មាធិការប្រជាជនឃុំតាយវ៉ាន់ ជូនអង្ករ ១,៥ តោន អំណោយ ១០០ ចំណែកមីកញ្ចប់ ១០០ កេះប្រគល់ គណៈកម្មាធិការប្រជាជនឃុំវិញហាយសម្រាប់ឧបត្ថម្ភប្រជាជនរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ ៕
លីធាន - ថាច់ធី