តាមប្រសាសន៍វរសេនីយ៍ទោ ឡេយ្វីដេ ប្រធានប៉ុស្តិ៍ការពារព្រំដែនវិញហាយ ខេត្តសុកត្រាំង អង្គភាពទើបប្រគេននិងជូនអង្ករជាង ៤,៥ តោន អំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់ ២៥០ ចំណែក ម៉ាស់ចំនួន ៤.៥០០ និងទឹកសាប៊ូកម្ចាត់មេរោគ ៣០០ ដបដល់វត្តខ្មែរនានានិងគ្រួសារមាមីងខ្មែរមានជីវភាពលំបាកខ្លាំងនៅឃុំវិញហាយនិងឃុំឡាកហ្វា ទីរួមខេត្តវិញចូវ។ អំណោយទាំងនេះអាស្រ័យសប្បុរសជនរួមវិភាគទាន។
យុទ្ធជនការពារព្រំដែន ប្រគេនអំណោយដល់វត្តខ្មែរតំបន់ព្រំដែនសមុទ្រ។
រយៈពេលនេះ កម្មាភិបាល យុទ្ធជននៃអង្គភាពបានចូលរួមប្រចាំការនៅតាមទីតាំង រាំងខ្ទប់ ទីតាំងត្រួតពិនិត្យជំងឺឆ្លងរាលដាល ទីតាំងបិទខ្ទប់ សកម្មភាពស្វែងរកដាន យាមល្បាត ពិនិត្យបង្ការប្រឆាំងជំងឺ COVID-១៩។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយតាមរយៈទម្រង់ “ឧគ្ឃោសនសព្ទការពារព្រំដែន” អំពីវិធានការបង្ការប្រឆាំងជំងឺឆ្លងរាលដាល និងអនុវត្តយ៉ាងម៉ឺងម៉ាត់សារ ៥K របស់ក្រសួងសុខាភិបាលដល់ប្រជាជន៕
យ្វីអាញ-លីសៀ