កីឡា - ទេសចរណ៍ ទេសចរណ៍

02/08/2021 - 08:32

ស្រណោះ​ស្រុក​ទ្រីតូង​

“មិត្ត​នឹង​ទៅ​ទី​ណា​ខណៈ​ពេល​អស់​ជំងឺ​ឆ្លង​រាល​ដាល​?” នេះ​ជា​សំ​ណួរ​ដែល​អ្នក​ទេស​ចរ​ ភាគ​ច្រើន​សួរ​គ្នា​ក្នុង​ពេល​ផ្អាក​ដំណើរ​ទេស​ចរ​ដោយ​សារ​ជំងឺ​ COVID-១៩។​ ចំ​ពោះ​នាង​ខ្ញុំ​ គោល​ដៅ​ទេស​ចរណ៍​ដំបូង​ គឺ​ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​។​

រូប​ ១៖ សម្រស់​ស្រះ​ស្វាយ​ចេក​។​

ធម្ម​ជាតិ​បាន​តាក់​តែង​ឱ្យ​ស្រុក​ទ្រីតូង​មាន​កំ​ពូល​ភ្នំ​ស្រស់​ស្អាត​ជា​ច្រើន​។​ នោះ​គឺ​ភ្នំ​ភុង​ហ្វាង​សើុង ភ្នំ​កូតូ ឬ​កំ​ពូល​ភ្នំ​ទាប​ៗ​ ងាយ​ស្រួល​ធ្វើ​ដំ​ណើរ​ឡើង​ ដូច​ជា​៖ ភ្នំ​តា​ប៉ា ភ្នំ​ទឹក​ជប់​ជា​ដើម​។​ ឱ្យ​តែ​ឡើង​ដល់​កំ​ពូល​ភ្នំ​ទាំង​នេះ​ ភ្ញៀវ​ទេស​ចរ​ច្បាស់​ជា​ជក់​ចិត្ត​ផ្ដិត​អា​រម្មណ៍​នឹង​ទិដ្ឋ​ភាព​ខៀវ​ខ្ចី​នៃ​តំ​បន់​បៃ​ណូយ​ជា​ពុំ​ខាន​។​ ពេល​ព្រឹក​ឈរ​នៅ​ខឿន​ព្រះ​វិហារ​វត្ត​ភ្នំ​តា​ប៉ា ភ្ញៀវ​ទេស​ចរ​នឹង​បាន​មើល​ឃើញ​ទិដ្ឋ​ភាព​ព្រះ​អា​ទិត្យ​រះចំ​ពីលើ​ទីប្រ​ជុំ​ជន​ទ្រី​តូង​។​  ភ្ញៀវ​ទេស​ចរ​គប្បី​ឡើង​កំ​ពូល​ភ្នំ​ តាំង​ពីព្រឹក​ព្រលឹម ដើម្បី​ទាន់​ទទួល​ពន្លឺ​ព្រះ​អា​ទិត្យ​ទើប​រះ​ឡើង​និង​នាំ​មក​អា​រម្មណ៍​ស្រស់​ស្រាយ​អំ​ពី​ធម្ម​ជាតិ​។​ ភ្នំ​តា​ប៉ា​នៅ​មិន​ឆ្ងាយ​ពីទី​ប្រ​ជុំ​ជន​ ម្ល៉ោះ​ហើយ​ពេល​ថ្ងៃ​រះ​ឡើង​ខ្ពស់​បន្តិច​ ភ្ញៀវ​ទេស​ចរ​គប្បី​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចូល​ទីប្រ​ជុំ​ជន​ ហូប​បបរពោះ​គោ​ឈ្ងុយ​ឆ្ងាញ់​មួយ​គោម​ ដែល​មាន​ទី​តាំង​នៅ​ជួរ​ផ្សារ​មុន​ដំបូង​បង្អស់​។​ ពេល​រសៀល​នៅ​តាម​ផ្សារនេះ​ដែរ​ ក៏​មាន​អំ​រែក​បាញ​កាញ​សាច់​ជ្រូក​ក្ដៅ​ឧណ្ហៗ​ទៀត​ផង​។​ល។​ ទាំង​នេះ​មិន​ទាន់​ជា​ផលិត​ផល​ប្រ​ណីត​របស់​ស្រុក​ទ្រីតូង​នោះ​ទេ ថ្វី​ដៃ​ផ្សំ​គ្រឿង​របស់​ម្ចាស់​ហាង​នៅ​ទីនេះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​អ្នក​ហូប​មិន​អាច​ណា​ភ្លេច​រស​ជាតិ​បាន​ឡើយ​។​

រូប​ ២-៣-៤​៖ សម្រស់​វាល​ស្រែ​តាប៉ា​រដូវ​វស្សា​។​

ស្រុក​ទ្រីតូង​ នៅ​ទាំង​ទាក់​ទាញ​ភ្ញៀវ​វិល​មក​ទេស​ចរណ៍​ជា​ច្រើន​ដង ជួន​កាល​រៀង​រាល់​ឆ្នាំ​ ដ្បិត​សម្រស់​ស្រស់​ស្អាត​នៃ​វាល​ស្រែ​តាប៉ា។​ ចំ​ណុច​ពិសេស​ គឺ​ភ្ញៀវ​មក​រដូវ​ណា ក៏​មាន​ទេស​ភាព​ស្រស់​បំ​ព្រង​ដែរ​។​ ក្នុង​រដូវ​ប្រាំង វាល​ស្រែ​តាប៉ាតាម​ជើង​ភ្នំ​មាន​ពណ៌​លឿង​ដោយ​សារ​ស្រូវ​ទុំ​។​ ខ្លែង​ហើរ​ផ្អៀង​ផ្អងលើ​វេហា អង្គុយ​ក្រោម​ជួរ​ដើម​ត្នោត​នា​ពេល​សា​យណ្ហ បំ​ពេអា​រម្មណ៍​ភ្ញៀវ​ទេស​ចរ​ឱ្យ​លង់​នឹង​សម្រស់​ធម្ម​ជាតិ​នៅ​ទីនេះ​។​ ប្រ​សិន​បើ​មក​កាន់​តា​ប៉ា​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ ភ្ញៀវ​ទេស​ចរ​នឹង​មាន​ឱកាស​ឆ្លង​កាត់​ការ​បង្ហោះ​ខ្លួន​ព្ធដ៏​វេហា​ដោយ​ឆ័ត្រ​យោង​។​ ភ្ញៀវ​ទេស​ចរ​ ភាគ​ច្រើន​តែង​ចូល​ចិត្ត​មក​តា​ប៉ា​នៅ​រដូវ​វស្សា​ ខណៈ​ពេល​ធម្ម​ជាតិ​ហាក់​ដូច​មាន​ភាព​ស្ងប់​ស្ងាត់​បន្តិច​។​ ភ្ញៀវ​ធ្លាក់​ច្រើន​មេបាន​ធ្វើ​ឱ្យ​ស្រះ​ស្វាយ​ចេក​ ស្វាយ​ស​ពោរ​ពេញដោយ​ទឹក​និង​ក្លាយ​ជា​ធំ​ធេង​ជាង​។​ អា​រម្មណ៍​ស្រស់​ថ្លា​ ខណៈ​ពេល​គយ​គន់​ខ្សែ​ទឹក​ហូរ​ធ្លាក់​ពី​កំ​ពូល​ភ្នំ​ចុះ​ស្រះ​។​ រដូវ​ភ្លៀង​ រុក្ខ​ជាតិ​ប្រែ​ពណ៌​ខៀវ​ខ្ចី​។​ ឈរ​នៅ​ព្រះ​វិហារ​វត្ត​ភ្នំ​តា​ប៉ា ភ្ញៀវ​ទេស​ចរ​នឹង​បាន​ទស្សនា​សម្រស់​រុក្ខ​ជាតិ​លាស់​ត្រួយ​ខ្ចី​។​ ដើម​ត្នោត​យាស្លឹក​ទទួល​ទឹក​ភ្លៀង​ដ៏​ត្រជាក់​។​ល។​ បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​អា​រម្មណ៍​ដូច​ជា​មាន​កម្លាំង​ពលំ​ពេញ​ខ្លួន​សម្រាប់​បោះ​ជំហាន​ឈាន​ដំណើរ​ទៅ​មុខ​ទៀត​៕​

                                ហាថាញ - ថាច់​ធី

ចែករំលែកអត្ថបទ