ប្រជាជនមានអាយុពី ១៨ ឆ្នាំឡើងទៅ អាចចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ផ្ទាល់ខ្លួន តាមរយៈច្រកទ្វារអ៊ិនធឺណិតចាក់វ៉ាក់សាំង COVID -១៩។ ទម្រង់បែបបទចាប់ពីចុះឈ្មោះចាក់វ៉ាក់សាំងនៅលើបណ្តាញអ៊ិនធឺណិត ក៏ដូចជាស្វែងរកប្រវត្តិលទ្ធផលចាក់វ៉ាក់សាំង សុទ្ធសឹងអាចអនុវត្តតាមរយៈកម្មវិធី “បញ្ជីសុខភាពអេឡិចត្រូនិច”។
ប្រជាជនអាចចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ តាមកម្មវិធីទូរស័ព្ទនិងកុំព្យូទ័រ។ រូបថត៖ ថាញឡុង
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID -១៩ គឺជាយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត ត្រូវបានបំផុសចលនាជាផ្លូវការ។ យុទ្ធនាការនេះ អូសបន្លាយចាប់ពីខែ ៧ ឆ្នាំ ២០២១ រហូតដល់ខែ ៤ ឆ្នាំ ២០២២។ ចំណុចថ្មីៗនៃយុទ្ធនាការចាក់វ៉ាក់សាំងលើកនេះ ត្រូវបានលោកង្វៀងថាញឡុង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកឡើងថា ជាការជំរុញអនុវត្តអស់ពីលទ្ធភាពនៃបច្ចេកវិទ្យាព័ត៌មានក្នុងបែបបទចាក់វ៉ាក់សាំង។
ឆ្លងតាមរយៈនោះ ចាប់ពីការចុះឈ្មោះចាក់វ៉ាក់សាំង ពិនិត្យសម្រាំងរហូតដល់ចាត់តាំងផ្សព្វផ្សាយនៅតាមគ្រឹះស្ថានចាក់វ៉ាក់សាំង។ “ដោយវិធានការបច្ចេកវិទ្យាព័ត៌មាន យើងអាចតាមដានបានថាមានមនុស្សប៉ុន្មាននាក់ចុះឈ្មោះចាក់វ៉ាក់សាំង មានវ៉ាក់សាំងចំនួនប៉ុន្មានដូស បានបញ្ជូនទៅគ្រឹះស្ថានដែលចាក់ ចាក់ដល់មនុស្សប៉ុន្មាននាក់ នៅសល់ប៉ុន្មាននាក់ទៀតមិនទាន់បានចាក់ ហើយវ៉ាក់សាំងនៅសល់ប៉ុន្មានដូស”- រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងដូច្នេះ។
ដូច្នេះ តើប្រជាជនអាចចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ តាមបណ្ដាញអ៊ិនធឺណិតយ៉ាងដូចម្តេច? លោកង្វៀងត្រឿងណាម អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ក្រសួងសុខាភិបាល) ឱ្យដឹង៖ វៀតណាមបានបំផុសយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID -១៩ ក្នុងទូទាំងប្រទេសជាផ្លូវការ ចាប់ពីថ្ងៃទី ១០ ខែកក្កដា។ ដូច្នេះ ចាប់ពីដំណាក់កាលនេះ ប្រជាជនគ្រប់រូបអាចចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ តាមបណ្ដាញអ៊ិនធឺណិតដោយ ២ ជំហានដូចខាងក្រោម៖
ជំហានទីមួយ៖ ចូលទៅក្រាំងព័ត៌មានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ត្រង់អាសយដ្ឋាន វ៉េបសាយ ៖ https://tiemchungcovid19.gov.vn/portal/register-person ដើម្បីចុះឈ្មោះដោយផ្ទាល់នៅលើ Website នេះ។
ជំហានទីពីរ៖ ចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដោយវិធីចូលទៅអាសយដ្ឋាន វ៉េបសាយ៖ https://hssk.kcb.vn/#/sskdt ដើម្បីទាញយកកម្មវិធី “បញ្ជីសុខភាពអេឡិចត្រូនិច” សម្រាប់ទូរស័ព្ទដែលប្រើប្រព័ន្ធដំណើរការ Android និង iOS។ ពេលទាញយកនឹងមានទំព័រចុះឈ្មោះចូលទំព័រនេះដោយលេខទូរស័ព្ទ។ ក្រោយពីបញ្ជាក់ព័ត៌មានច្បាស់លាស់នៅលើផ្នែកទន់ ប្រជាជននឹងឃើញព័ត៌មានពីការណែនាំចុះឈ្មោះចាក់វ៉ាក់សាំង។
ដើម្បីចុះឈ្មោះចាក់វ៉ាក់សាំង ប្រជាជនត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួន រៀបរាប់លើលិខិតចុះឈ្មោះ។ ព័ត៌មាននឹងបានបញ្ជូនទៅដល់គ្រឹះស្ថានចាក់វ៉ាក់សាំងដែលប្រជាជនបានចុះឈ្មោះ។ គ្រឹះស្ថានចាក់វ៉ាក់សាំងនឹងពិនិត្យសម្រាំង ពិនិត្យវាយតម្លៃច្បាស់លាស់ព័ត៌មាន រួចរៀបបញ្ជីរាយនាម។ ពេលណាមានវ៉ាក់សាំងនឹងជូនដំណឹងដល់ប្រជាជនណាត់ពេលមកពិនិត្យសម្រាំងនិងជូនដំណឹងពីកាលបរិច្ឆេទចាក់ជាក់ស្តែង។
អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងសុខាភិបាល គូសបញ្ជាក់៖ មិនមែនឱ្យតែចុះឈ្មោះមុន គឺបានចាក់វ៉ាក់សាំងមុននោះទេ ការចុះឈ្មោះចាក់វ៉ាក់សាំងតាមបណ្តាញអិនធឺណិតគ្រាន់តែជាទម្រង់ជួយប្រជាជនមិនចាំបាច់មកគ្រឹះស្ថានចាក់ថ្នាំបង្ការតែប៉ុណ្ណោះ រាល់ព័ត៌មានដែលរៀបរាប់នឹងបានទទួលរហ័សបំផុត ចៀសវាងការច្រឡំបាត់ផ្ទួនព័ត៌មានគ្នា។ នៅលើប្រព័ន្ធ គឺមិនបានបង្ហាញថាការចុះឈ្មោះមុននឹងបានចាក់មុននោះទេ៕
យោង៖ ក្រសួងសុខាភិបាល-វិមាន