នៅសុកត្រាំងថយចុះយោងតាមការិយាល័យប៉ូលិសចរាចរណ៍ នគរបាលខេត្តសុកត្រាំង ក្នុង ៦ ខែដើមឆ្នាំ ២០២១ លើភូមិសាស្រ្តខេត្តកើតមានគ្រោះថ្នាក់ចរាចរណ៍ ៣២ ករណី ស្លាប់ ២៤ នាក់ និងរងរបួស ១៨ នាក់ ថយចុះ ២៦ ករណី កាត់បន្ថយមនុស្សស្លាប់ ១៧ នាក់និងអ្នករងរបួស ៣៣ នាក់ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ។
កម្លាំងប៉ូលិសចរាចរណ៍ ត្រួតពិនិត្យល្បឿនបើកបរនៃយានយន្តលើដងផ្លូវជាតិលេខ ១A ។
វរសេនីយ៍ឯក ផាមមិញខា ប្រធានការិយាល័យប៉ូលិសចរាចណ៍ នគរបាលខេត្តសុកត្រាំង ឱ្យដឹង៖ “នៅពេលខាងមុខ ដើម្បីធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍លើភូមិសាស្រ្តខេត្ត កម្លាំងសមត្ថកិច្ចនឹងបន្តបង្កើនការល្បាត វិនិច្ឆ័យម៉ឺងម៉ាត់រាល់បទល្មើស ពិសេសគឺបទល្មើសដែលជាមូលហេតុចម្បង បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ មានដូច៖ ប្រព្រឹត្តល្មើសសេចក្ដីកំណត់កម្រិតជាតិអាល់កុល ប្រព្រឹត្តល្មើសល្បឿនកំណត់ បើកបរខុសគន្លងផ្លូវនៅតាមដងផ្លូវជាតិលេខ ១A ផ្លូវជាតិណាមសុងហូវ ក្វាងឡ - ភុងហ៊ីប។ល។”៕
យ្វីអាញ - ថាច់ធី