ក្រសួងសុខាភិបាល រៀបចំពិធីបំផុសយុទ្ធនាការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្តវៀតណាម តាមប្រព័ន្ធអនឡាញ។
នាយករដ្ឋមន្រ្តី ថតរូបអនុស្សាវរីយ៍ជាមួយតំណាងស្ថានទូត អង្គការអន្តរជាតិ រួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងការងារបង្ការប្រឆាំងជំងឺឆ្លងរាលដាល។ រូបថត៖ VGP/ ញ៉ឹកបាក់
តាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងសុខាភិបាល ង្វៀងថាញឡុង ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ លើវិសាលភាពគ្របដណ្ដប់ទូទាំងប្រទេស បានបំផុសចលនាជាមួយទិសដៅការពារសុខភាព អាយុជីវិតរបស់ប្រជាជននិងឆាប់នាំមកជីវភាពប្រក្រតីឡើងវិញ។ ឆ្លងតាមរយៈកិច្ចពិភាក្សា ធ្វើការចរចារាប់រយលើក ត្រូវបានក្រសួងសុខាភិបាលអនុវត្តចាប់ពីពាក់កណ្ដាលឆ្នាំ ២០២០ មកទល់សព្វថ្ងៃ បានជួយឱ្យវៀតណាម ទទួលបានវ៉ាក់សាំង ១០៥ លានដូសក្នុងឆ្នាំ ២០២១ ឈានដល់សម្រេចបាន ១៥០ លានដូស ដើម្បីការពារជំងឺឆ្លងរាលដាលក្នុងសហគមន៍នៅចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ នេះ។ ដោយឡែកក្នុងខែកក្កដា ឆ្នាំ ២០២១ មានវ៉ាក់សាំង ជាង ៨ លានដូសនាំមកដល់វៀតណាម។ គណៈចង្អុលការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ បានបង្កើតឡើងសំដៅកសាងផែនការនិងរៀបចំផ្សព្វផ្សាយដោយផ្អែកលើទស្សនៈ “ចាក់វ៉ាក់សាំងបង្ការ ឆាប់បំផុត ច្រើនបំផុត ទូលាយបំផុត ធានាសុវត្ថិភាព ប្រសិទ្ធភាព សមភាពនិងប្រកាសជាចំហ”។ ក្រសួងសុខាភិបាល រួមជាមួយបណ្តាក្រសួងឯទៀត ប្តេជ្ញាខិតខំដើម្បីអនុវត្តសម្រេចជោគជ័យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជាមួយនឹងគោលលំនាំ “ចាក់វ៉ាក់សាំងបង្ការដល់ទីណាសុវត្ថិភាពដល់ទីនោះ” “មិនទុកចោលវ៉ាក់សាំងសូម្បីមួយដូស” និង “មិនខ្ជះខ្ជាយសូម្បីមួយរៀល អំពីមូលនិធិវ៉ាក់សាំងបង្ការ ប្រឆាំងជំងឺ COVID-១៩”។
មានប្រសាសន៍ក្នុងពិធីបំផុសចលនា នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជិញ សង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍មានអត្ថន័យដ៏សំខាន់ ជាមួយទិសដៅបញ្ជាក់សារជាផ្លូវការ ប្ដេជ្ញាចិត្តរបស់បក្ស រដ្ឋរួមជាមួយនឹងទូទាំងប្រជាជន ច្រានថយជំងឺឆ្លងរាលដាល ការពារសុខភាពជូនប្រជាជន ធំជាងអ្វីៗទាំងអស់ សំខាន់ជាងអ្វីៗទាំងអស់ និងធ្វើឱ្យប្រទេសជាតិវិលមករកប្រក្រតីភាពឡើងវិញ អភិវឌ្ឍន៍តាមទិសដៅដែលមហាសន្និបាតបក្សទូទាំងប្រទេសលើកទី XIII បានដាក់ចេញ។ ដើម្បីអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការសម្រេច ប្រសិទ្ធភាព គប្បីចាត់ចែងសម្របសម្រួលការចាក់វ៉ាក់សាំងបង្ការឱ្យបានល្អ។ ក្នុងនោះ ក្រសួងសុខាភិបាលជាកម្លាំងស្នូល សហការជាមួយនឹងក្រសួង ផ្នែក ភូមិភាគនានាដែលពាក់ព័ន្ធ ពិសេស គឺកម្លាំងនគរបាល កងទ័ព រដ្ឋអំណាចភូមិភាគ ដើម្បីធ្វើការចាក់វ៉ាក់សាំងបង្ការប្រកបដោយវិទ្យាសាស្រ្ត ត្រឹមត្រូវតាមបែបបទ។ ជាពិសេស ក្នុងរយៈពេលខាងមុខ បរិមាណវ៉ាក់សាំងនឹងនាំមកច្រើន គប្បីគិតគូរផែនការរក្សាទុក ដឹកជញ្ជូន បែងចែក ផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការត្រូវធានាឆាប់រហ័ស ទាន់ពេល សុវត្ថិភាព និងប្រសិទ្ធភាព។ បន្ទាប់ពីនោះ ដើម្បីអនុវត្តយុទ្ធនាការវ៉ាក់សាំង គិតគូរសុខភាពយូរអង្វែងរបស់ប្រជាជន បក្ស និងរដ្ឋនឹងអនុវត្តទិសដៅជំរុញការផលិតវ៉ាក់សាំងក្នុងប្រទេសនិងនាំចូល ដើម្បីធានាមានប្រភពវ៉ាក់សាំងរៀងរាល់ឆ្នាំ៕
ហ.ហ្វា - ថាច់ធី