បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបរៀបចំពិធីធ្វើសច្ចាប្រណិធានយោធិនថ្មី ឆ្នាំ ២០២១ ។ ក្រោយរយៈពេល ៣ ខែហ្វឹកហ្វឺននៅអង្គភាពកងវរសេនាធំថ្មើរជើងលេខ ៨៩៧ យោធិនថ្មីទាំងអស់បានបំពាក់បំប៉នចំណេះដឹងអំពីការអប់រំតួនាទីដឹកនាំរបស់បក្សចំពោះកងទ័ព ប្រវេណីដ៏ត្រចះត្រចង់របស់កងទ័ពកងកម្លាំងប្រដាប់អាវុធខេត្ត និងប្រវេណីរបស់អង្គភាព។ ហ្វឹកហ្វឺនបទប្បញ្ញត្តិ កងជួរកសាងអង្គភាពរៀបរយគ្រប់គ្រងកងទ័ព។ល។ លទ្ធផលយោធិនសម្រេចតាមសំណូមពរ ១០០% ក្នុងនោះ មាន ៧៨,៦៨% សម្រេចនិទ្ទេសគ្រាន់បើ និងពូកែ។
យោធិនថ្មីធ្វើសច្ចាប្រណិធាន។
ស្របឱកាសនេះដែរ បញ្ជាការដ្ឋានយោធាខេត្ត បានស្ងើចសរសើរនិងជូនរង្វាន់ដល់សមូហភាពចំនួន ២ និងបុគ្គល ២៥នាក់ ដែលសម្រេចបានលទ្ធផលឆ្នើមក្នុងវគ្គហ្វឹកហ្វឺនយោធិនថ្មី ឆ្នាំ ២០២១ ៕
យ៉ីអាញ-មុនី