14/06/2021 - 15:49

គ្រួ​សារ​បាល់​ទះ​

លទ្ធ​ផល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​របស់​ក្រុម​កីឡា​ការិនី​បាល់​ទះ​ថ្មី​ Wsun ថាយ​ប៊ិញ ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​បាល់​ទះ​នា​រីថ្នាក់​ជាតិ​ ឆ្នាំ​ ២០២១ គឺមាន​ស្នា​ដៃ​របស់​គ្រួ​សារ​បាល់​ទះ​ គ្រូ​បង្វឹក​ត្រឹង​ វ៉ាន់​យ៉ាប និង​កីឡា​ការិ​នី (libero) ប៊ូយ​ធី​ហ្វែ។​

កីឡា​ការិ​នី (libero)ប៊ូយ​ធី​ហ្វែ ។​

ក្រុម​បាល់​ទះ​នា​រីថាយ​ប៊ិញ មាន​ឈ្មោះ​បោះ​សំ​ឡេង​ក្នុង​រដូវ​កាល​ឆ្នាំ ​២០២១ ខណៈ​ពេល​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​ហ្វា​លឺ ហើយ​យក​ឈ្នះ​លើ​ក្រុម​ VTV  ប៊ិញ​ដៀង​ឡុង​អាង​ នៅ​លើក​ប្រ​កួត​ជុំ​ទី​មួយ​ចុង​ក្រោយ​ក្នុង​ពូល​។​ ជាក់​ស្តែង​កាល​ពី​ដើម​រដូវ​កាល​ ក្រុម​បាល់​ទះ​នា​រី​មក​ពី​ខេត្ត​ថាយប៊ិញ មិន​បាន​វាយ​តម្លៃ​ខ្ពស់​ ពី​ព្រោះ​ក្រុម​នេះ​ទើប​តែបាន​ឡើង​ចំ​ណាត់​ថ្នាក់​។​ ម៉្យាង​ក្លឹប​មិន​សម្បូរ​ប្រាក់​ ខ្វះ​កីឡា​ការិនី​ឆ្នើម​ៗ​ ប៉ុន្តែ​បន្ទាប់​ពី​បាន​អតីត​កីឡា​ករ​ជម្រើស​ជាតិ​ ត្រឹង​វ៉ាន់​យ៉ាប ហ្វឹក​ហាត់​មក​ក្រុម​បាល់​ទះ​នា​រី Wsun ថាយ​ប៊ិញ លេង​បាល់​បាន​ល្អ​នៅ​រាល់​លើក​ប្រកួត​ មាន​ភាព​វិវឌ្ឍន៍​ខ្លាំង​នៅ​ពាក់​កណ្តាល​ដើម​រដូវ​កាល​ប្រ​កួត​ឆ្នាំ​ ២០២១ ។​

គ្រូ​បង្វឹក​វ៉ាន់​យ៉ាប​និង​ហ្វែ (ឈរ​ជួរ​ក្រោយ​ទី ៣ ទី ៤) រាប់​ពី​ឆ្វេង​។​

ការ​កែ​លម្អ​គួរ​ឱ្យ​ចំ​ណាប់​អា​រម្មណ៍​មួយ​របស់​ក្រុម​បាល់​ទះ ​Wsun ថាយ​ប៊ិញ រដូវ​កាល​ឆ្នាំ​ ២០២១ នោះ​គឺបញ្ចូល​ឈ្មោះ​អតីត​កម្លាំង​ស្នូល​ប៊ូយ​ធី​ហ្វែ ប្រ​ពន្ធ​គ្រូ​បង្វឹក​ត្រឹង​វ៉ាន់​យ៉ាប នៅ​ខាង​ libero ។​ ពី​ព្រោះ​ ហ្វែធ្លាប់​ជា​កម្លាំង​ស្នូល​ លេខ​ ១ របស់​ក្រុម​ជម្រើស​ជាតិ​បាល់​ទះ​នា​រីវៀត​ណាម ទទួល​បាន​មេ​ដាយ​ប្រាក់​ ៥ គ្រឿង​នៅ​ស៊ី​ហ្គែម។​ កម្លាំង​ស្នូល​ពាក់​អាវ លេខ​ ១៤ វាយ​ បាល់​មាន​ទម្ងន់​ ផ្តើម​ពី​នោះ​ នាង​ល្បី​ឈ្មោះ​មិន​ត្រឹម​តែ​ក្នុង​ប្រ​ទេស​ប៉ុណ្ណោះ​ទេ​ គឺក្នុង​តំ​បន់​ទៀត​ផង​។​ ស្នៀត​វាយ​បាល់​របស់​ហ្វែ​មាន​ទម្ងន់​និង​រហ័ស​ដូច​ព្រួញ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ មាន​អា​រម្មណ៍​ថា​ ពេល​ហ្វែ​ប៉ះ​បាល់​ក៏​ជា​ពេល​បាល់​ធ្លាក់​ដល់​ដី​ដែរ​។​ ស្នៀត​វាយ​នេះ​ពុំ​ទាន់​ មាន​កីឡា​ការិ​នីណា​មួយ​ធ្វើ​បាន​ឡើយ​។​ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​នោះ​គឺនាង​រាង​មិន​ខ្ពស់​។​ ប៉ុន្តែ​ នាង​ហាត់​លោត​ខ្ពស់​បាន​ល្អ​។​ ជា​កម្លាំង​ស្នូល​នៃ​ក្រុម​ជម្រើស​ជាតិ​ និង​ក្រុម​បាល់​ Wsun ថាយ​ប៊ិញ អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ ហ្វែ “ចុះ​កម្លាំង​” ពេល​ឈាន​ចូល​អា​យុ​ ៣៦ ឆ្នាំ​។​ មិត្ត​រួម​ក្រុម​ដែល​មាន​អា​យុ​ស្រ​បាល​គ្នា​នឹង​ហ្វែ ភាគ​ច្រើន​គឺ​រំសាយ​ក្រុម​ ឬ​ក៏​ប្តូរ​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​ ប៉ុន្តែ​ហ្វែ​នៅ​តែខំ​ប្រឹង​លះ​បង់​ដើម្បី​ក្រុម​បាល់​ថាយ​ប៊ិញ។​

ពាក់​កណ្តាល​រដូវ​កាល​ឆ្នាំ​ ២០២១ ប៊ូយធី​ហ្វែ មិន​ធ្វើ​ឱ្យ​ប្តី​ខក​បំ​ណង​ ខណៈ​ពេល​ប្រ​គល់​ឱ្យ​នាង​តួនា​ទី​ថ្មី​ក្នុង​ក្រុម​។​ ធ្លាប់​មាន​បទ​ពិ​សោធន៍ក្នុង​ការ​ប្រ​កួត​ជា​ច្រើន​ឆ្នាំ​ ជួយ​ឱ្យ​នាង​មាន​អា​រម្មណ៍​និង​ប៉ាន់​ស្មាន​បាល់​បាន​ល្អ​ ដូច្នេះ​ នាង​ការ​ពារ​បាន​ល្អ​ណាស់​។​ ផ្តើម​ពី​នោះ​ ជួយ​ឱ្យ​កម្លាំង​ស្នូល​របស់​ក្រុម​ស្ងប់​ចិត្ត​ចាត់​ការ​វាយ​សម្រុក​ដើម្បី​សម្រេច​ពិន្ទុ​។​ ប៊ូយ​ធីហ្វែ ឱ្យ​ដឹង​៖ ទៅ​ហាត់​បាល់​រាល់​ថ្ងៃ​ នា​ងខ្ញុំ​មាន​ប្តី​ជា​គ្រូ​បង្វឹក​ កូន​ៗ​ទៅ​តាម​រើស​បាល់​ ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ ម៉្លោះ​ហើយ​នាង​ខ្ញុំ​មាន​អា​រម្មណ៍​មិន​ហត់​និង​ជឿ​ជាក់​ថា​ នាង​ខ្ញុំ​អាចនឹង​មាន​លទ្ធ​ភាព​លេង​បាល់​ឱ្យ​ក្រុម​បាន​ច្រើន​ឆ្នាំ​ទៀត​៕​

                            ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ