14/06/2021 - 15:49

សម្ដី​អសីល​ធម៌​ អាស​អា​ភាស ស្លៀក​ខើច​លើ​ខើច​ក្រោម​ ក្នុង​ពិធី​បុណ្យ​ទាន​នឹង​ត្រូវ​ពិន័យ​ដល់​ ៥០០.០០០ ដុង​

រដ្ឋា​ភិបាល​ ទើប​ចេញ​អនុក្រឹត្យ​លេខ​ ៣៨/២០២១ /NĐ-CP ស្តី​ពី​សេច​ក្ដី​កំ​ណត់​ពិន័យ​រដ្ឋ​បាល​ក្នុង​វិស័យ​វប្បធម៌​និង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​។​ តាម​រយៈ​នោះ​ ការ​និយាយ​ស្ដី​អសីល​ធម៌​ អាស​អា​ភាស ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេង​ៗ​អាច​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ខ្ពស់​បំ​ផុត​ឡើង​ដល់​ ៥០០.០០០ ដុង​។​

 ​ ការ​ដុត​ក្រដាស​ប្រាក់​មិន​ត្រង់​កន្លែង​ដែល​បាន​កំ​ណត់​នៅក្នុង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​ អាច​ត្រូវ​ពិន័យ​ជាទឹក​ប្រាក់​ពី​ ២០០-៥០០​ពាន់​ដុង​។​ រូប​ថត​ជាឧទាហរណ៍​

ដូច​ជា​ ការ​អុជ​ធូប​ ដុត​ក្រ​ដាស​ប្រាក់​មិន​ត្រង់​កន្លែង​កំ​ណត់​នៅ​ក្នុង​ពិធី​បុណ្យ​ទាន​ ក៏​អាច​ត្រូវ​ពិន័យ​ពី​ ២០០-៥០០ ពាន់​ដុង​ដែរ​។​ ជា​មួយ​កម្រិត​ពិន័យ​នេះ​ នៅ​មាន​ទង្វើ​ផ្សេង​ៗ​ទៀត​ ដូច​៖ ការ​និយាយ​ស្ដី​អសីល​ធម៌​ អាស​អា​ភាស ប៉ះ​ពាល់​ដល់​ជំ​នឿ​សាសនា​ ធ្វើ​ឱ្យ​ជះ​ឥទ្ធិ​ពល​ដល់​បរិយា​កាស​សក្ការ​បូជា​នៃ​ពិធី​បុណ្យ​។​ ស្លៀក​ពាក់​មិន​សម​នឹង​ប្រ​ពៃណី​វប្ប​ធម៌​វៀត​ណាម។​

អនុក្រឹត្យ​ក៏​បាន​កំ​ណត់​ពី​ការ​ស្លៀក​ពាក់​ពាក្យ​សម្តី​ សម្លេង​ រូប​ភាព​ កាយ​វិការ​ មធ្យោ​បាយ​នៃ​ការ​សម្ដែង​ បែប​បទ​នៃ​ការ​សម្តែង​ ខុស​ឆ្គង​នឹង​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​របស់​ជន​ជាតិ​ នឹង​ត្រូវ​ពិន័យ​ ពី​ ២៥-៣០ លាន​ដុង​។​ ក្រៅ​ពី​នោះ​ ទង្វើ​ផ្សេង​ៗ​ទៀត​ ដូច​ជា​ការ​សម្តែង​សិល្បៈ​ដោយ​បញ្ចេញ​ឥរិយា​បថខុស​ឆ្គង​មិន​សម​ស្រប​នឹង​វប្ប​ធម៌​ប្រ​ពៃណី​វ័យ​ភេទ​។​ ការ​សម្តែង​សិល្បៈ​ការ​ប្រ​ឡង​សមោសរ​សិល្បៈ​ដែល​មាន​ខ្លឹម​សារ​បញ្ឆេះ​ឱ្យ​កើត​អំ​ពើ​ហិង្សា​ មាន​ខ្លឹម​សារ​បំ​ភ្លៃ​ប្រ​វត្តិ​សាស្ត្រ​ ប៉ះ​ពាល់​ដល់​ជំ​នឿ​ សាសនា​៘ ក៏​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់កម្រិត​នេះ​ដែរ​។​

ចំ​ពោះ​វិស័យ​អា​ជីវ​កម្ម​ Karaoke រង្គ​សាល​ រដ្ឋា​ភិបាល​ក៏​កំ​ណត់​ពិន័យ​ទឹក​ប្រាក់​ពី​ ១០-១៥ លាន​ដុង​ ប្រ​សិន​បើ​បម្រើ​សេវា​កម្ម​រង្គ​សាល​ដល់​អ្នក​មាន​អា​យុ​ក្រោម​ ១៨ ឆ្នាំ​ ឬ​ធ្វើ​អា​ជីវ​កម្ម​សេវា​កម្ម​ Karaoke ខុស​ពី​ម៉ោង​កំ​ណត់​គឺពី​ម៉ោង​ ៨ ព្រឹក​ដល់​ម៉ោង​ ១២ យប់​។​

ចំ​ពោះ​សកម្ម​ភាព​ផ្សាយ​ពាណិ​ជ្ជកម្ម​លើក​ម្មវិធី​ទូរ​ទស្សន៍​ អនុក្រឹត្យ​នេះ​ក៏​មាន​បទ​ប្បញ្ញត្តិ​ជា​ច្រើន​ដែល​គួរ​ចាប់​អា​រម្មណ៍។​ ជាក់​ស្តែង​ដូច​ជា​៖ ពិន័យ​ តាំង​ពី​ ៥០ លាន​ដល់​ ១០០ លាន​ដុង​ ប្រ​សិន​ផ្សាយ​ពាណិជ្ជ​កម្ម​ក្នុង​កម្ម​វិធី​ផ្សាយ​ព័ត៌​មាន​ផ្សាយ​ពាណិជ្ជ​កម្ម​លើស​ពីរ​ដង​ក្នុង​កម្ម​វិធី​ភាព​យន្ត​លើ​ស្ថានីយ​ទូរ​ទស្សន៍​ ផ្សាយ​ពាណិជ្ជ​កម្ម​ម្តង​លើស ៥ នា​ទី​ក្នុង​កម្ម​វិធី​ភាព​យន្ត​។​ល។​

 អនុក្រឹត្យ​នេះ​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ ១/៦/ ២០២១ ៕​

     យោ​ង៖ baodantoc.com.vn-លេង​មី

 

ចែករំលែកអត្ថបទ