(Chinhphu.vn) - តាំងស្មារតីមិនងាករេ “ប្រឆាំងជំងឺដូចប្រឆាំងសត្រូវ” ផ្តុំកម្លាំងវាយសម្រុកទូទៅរហ័ស ដើម្បីទប់ស្កាត់ ច្រានថយការឆ្លងរាលដាលនៃជំងឺ COVID-១៩ ឆាប់បង្រ្កាបបានរោគលំនឹងស្ថានភាពនិងស្តារផលិតកម្មនិងធ្វើអាជីវកម្មឡើងវិញ ។ នោះគឺខ្លឹមសារក្នុងសេចក្តីប្រកាសបញ្ជាក់របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជិញ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេស ស្ដីពីការងារបង្ការ ប្រឆាំងជំងឺ COVID-១៩។
នាយករដ្ឋមន្រ្តីផាមមិញជិញ មានប្រសាសន៍សរុបសេចក្តីក្នុងកិច្ចប្រជុំ។
រូបថត៖ យឿងយ៉ាង (TTXVN)
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានដាក់ចេញទិសដៅ៖ ទុកផលប្រយោជន៍ជាតិជនជាតិ គិតគូរថែទាំនិងការពារសុខភាពប្រជាជនធំជាងអ្វីៗទាំងអស់។ល។ ផ្តុំកម្លាំងបង្ការប្រឆាំងជំងឺឆ្លងរាលដាល ប៉ុន្តែត្រូវតែដឹកនាំ ចង្អុលការនិងជំរុញមាំការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការពារប្រទេស សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តល្អការពារសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាជន។ រៀបចំជោគជ័យបូកសរុបការសិក្សាឆ្នាំ ២០២០-២០២១ និងត្រៀមបម្រុងល្អបំផុតសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។
អំពីភារកិច្ចវិធានការសំខាន់ៗនៅពេលខាងមុខ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសំណូមពរក្នុងការងារដឹកនាំ ចង្អុលការត្រូវច្បាមស្ថានភាពជាក់ស្តែង ឆាប់រហ័សទាន់ពេល លើកឡើងសេចក្តីសម្រេចចិត្ត វិធានការជាក់ស្តែងសមស្រប ប្រសិទ្ធភាពក្នុងការរៀបចំអនុវត្តបង្ការ ប្រឆាំងជំងឺរាលដាល។ ស្វិតស្វាញជាងទៀតក្នុងការផ្សព្វផ្សាយយុទ្ធសាស្រ្តចាក់វ៉ាក់សាំងទូទៅគ្រប់សព្វប្រកបដោយប្រសិទ្ធភាព ជំរុញល្បឿនខិតជិតប្រភពផ្គត់ផ្គង់វ៉ាក់សាំងសម្បូរបែប តាមរយៈវិធានការទំនាក់ទំនងកិច្ចការបរទេស សេដ្ឋកិច្ចមហាជន និងវិធានការពិសេសផ្សេងៗទៀត។ល។ ផ្តោតលើការងារបង្ការ ប្រឆាំងពីចម្ងាយ ឱ្យបានរហ័ស ឱ្យបានមុនពេលកើតជំងឺរាលដាល ធានាទិសស្លោក “សារ៥k + វ៉ាក់សាំង” និងខ្នះខ្នែងសិក្សាស្រាវជ្រាវ អនុវត្តបច្ចេកវិទ្យាចាំបាច់ក្នុងការងារបង្ការ ប្រឆាំងជំងឺរាលដាល។ បញ្រ្ជាបសតិអារម្មណ៍យ៉ាងម៉ឺងម៉ាត់ ម្ចាស់ការបង្ការជំងឺ ខ្នះខ្នែង ឆាប់រកគំហើញ នាំទៅធ្វើចត្តាឡីស័កជាបន្ទាន់ព្យាបាលដោយប្រសិទ្ធភាព ឆាប់លំនឹងស្ថានភាព។ ត្រួតពិនិត្យហ្មត់ចត់សកម្មភាពឆ្លងដែន ពិសេសគឺទប់ស្កាត់ រកគំហើញ វិនិច្ឆ័យម៉ឺងម៉ាត់រាល់ករណីឆ្លងដែនខុសច្បាប់ ស្នាក់នៅខុសច្បាប់ ។ល។ គណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច មណ្ឌលកែច្នៃផលិត អាជីវកម្ម ត្រូវតែផ្តុំកម្លាំងការពារសុខភាពឱ្យកម្មករ និយោជិត ធានាប្រយោជន៍សមស្របរវាងនិយោជិត អាជីវកម្មរដ្ឋ និងចែករំលែកទុក្ខលំបាករួម។ល។
នាយករដ្ឋមន្រ្តីសំណូមពរគ្រប់ក្រសួង ស្ថាប័នសមត្ថកិច្ច គប្បីដោះស្រាយទុក្ខលំបាកជូនភូមិភាគឱ្យបានទាន់ពេល ពិសេសគឺភូមិភាគសំខាន់ៗជាមួយ ទិសស្លោក “៣កុំ៖ កុំនិយាយថាខ្វះថវិកា មធ្យោបាយ សម្ភារៈ បរិក្ខារពេទ្យ ផលិតផលជីវសាស្រ្ត; កុំនិយាយថាខ្វះគ្រូពេទ្យ; កុំនិយាយថាខ្វះបទបញ្ញត្តិ និងយន្តការគោលនយោបាយ” ខិតខំយ៉ាងពេញទំហឹងដើម្បីធានាសម្រេចភារកិច្ច ទិសដៅអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២១ រាយការណ៍ជាបន្ទាន់ជូនរដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល អំពីបញ្ហាហួសពីសមត្ថកិច្ច។ ភូមិភាគនានាគប្បីម្ចាស់ការមានគំនិត ច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយរាល់វិធានការ ដើម្បីលំនឹងស្ថានភាពសេដ្ឋកិច្ច-សង្គម ដោយមិនធ្វើឱ្យដាច់ខ្សែសង្វាក់ផលិតកម្ម ធ្វើអាជីវកម្ម ពិសេសគឺនៅតាមមណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃនាំចេញមូលដ្ឋានសេវាកម្មនិងសកម្មភាពដែលពាក់ព័ន្ធដល់របររកស៊ីរបស់ប្រជាជន៕
ប្រែសម្រួល៖ មុនី