ដោះដូរយោបល់ជាមួយសារព័ត៌មាន អំពីហានិភ័យនៃជំងឺ COVID-១៩ នាបច្ចុប្បន្ន សាស្រ្តាចារ្យ បណ្ឌិត ង្វៀងថាញឡុង ឱ្យដឹង៖ “ដើម្បីទប់ទល់ជាមួយនឹងហានិភ័យនៃជំងឺរាតត្បាត នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានចង្អុលការជាបន្តបន្ទាប់អំពីការងារបង្ការប្រឆាំងជំងឺ គប្បីប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្នជានិច្ច។ គណៈកម្មការចង្អុលការជាតិ ក្រសួងសុខាភិបាលគ្រប់ផ្នែកសមត្ថកិច្ច និងគ្រប់ភូមិភាគ ផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់រាល់វិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលពីប្រទេសក្រៅចូលមកវៀតណាម ទន្ទឹមនឹងនោះ ផ្សព្វផ្សាយពីស្ថានភាពរីករាលដាលជំងឺកើតឡើងនៅភូមិភាគនានា ពិសេសគឺតំបន់តីណាម។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ង្វៀងថាញឡុង អញ្ជើញទៅសួរសុខទុក្ខលើកទឹកចិត្តកងកម្លាំងកំពុងបំពេញភារកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិហាតៀង ខេត្តគៀងយ៉ាង។ រូបថត៖ NH
តាមប្រសាសន៍ សាស្រ្តាចារ្យ បណ្ឌិត ង្វៀងថាញឡុង មានកត្តាជាច្រើនបណ្តាលឱ្យក្រសួងសុខាភិបាលវាយតម្លៃពីស្ថានភាពរោគរាលដាលលើពិភពលោក នឹងបន្តមានការប្រែប្រួលយ៉ាងស្មុគស្មាញ។ កត្តាដំបូងនោះគឺ ការសំអាង ធ្វេសប្រហែស ភ្លេចខ្លួន មិនយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយរាល់វិធានការបង្ការ ប្រឆាំងជំងឺរបស់ប្រទេសជាច្រើនលើពិភពលោក។ ទីពីរគឺ ការផ្លាស់ប្តូរបំប្លែងខ្លួននៃមេរោគនាបច្ចុប្បន្ន។ តួយ៉ាងដូចនៅប្រទេសឥណ្ឌា មានមេរោគបំប្លែងខ្លួនថ្មី អាចឆ្លងរាលដាលផង ជំងឺកាន់តែធ្ងន់ផង ឆ្លងដល់មនុស្សគ្រប់វ័យទាំងអស់។ ទីបី ទោះបីប្រទេសនានាបានផ្សព្វផ្សាយចាក់វ៉ាក់សាំង ប៉ុន្តែដំណោះស្រាយវ៉ាក់សាំងនាបច្ចុប្បន្ន មិនមែនជាដំណោះស្រាយដាច់ខាត់នោះទេ តែត្រូវផ្សព្វផ្សាយនៅរាល់វិធានការបង្ការប្រឆាំងជំងឺ។
សង្កេតស្ថានភាពឆ្លងជំងឺ COVID-១៩ លើពិភពលោក ឃើញថាការផ្ទុះឡើងនៅរាល់លើកបន្តបន្ទាប់គឺធំជាង ខ្លាំងជាង និងសាហាវជាងលើកមុនៗ។ សម្រាប់វៀតណាម ក្រសួងសុខាភិបាលក៏បានកំណត់ច្បាស់ថានឹងកើតមានស្ថានភាពប្រហាក់ប្រហែលនោះដែរ គប្បីប្រុងប្រយ័ត្នឱ្យបានហ្មត់ចត់ ផ្តុំកម្លាំង ខ្នះខ្នែង ម្ចាស់ការផ្សព្វផ្សាយរាល់វិធានការបង្ការប្រឆាំងជំងឺ។ ហេតុនេះ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល គណៈកម្មការចង្អុលការជាតិ ក្រសួងសុខាភិបាល បានលើកឡើងជាប្រចាំ សំណូមពរអនុវត្តល្អអនុសាសន៍ “៥K+ វ៉ាក់សាំង” ដើម្បីគ្រប់គ្រងស្ថានភាពជំងឺបានល្អ។ ជាពិសេស គឺត្រូវពាក់ម៉ាស់និងលាងដៃសម្លាប់មេរោគ គឺជាកត្តាសម្រេចដើម្បីកាត់បន្ថយហានិភ័យឆ្លងជំងឺ COVID-១៩ នៅពេលឆ្លងរាលដាលក្នុងសហគមន៍។
ប្រជាជនគ្រប់រូប គ្រប់ស្ថាប័ន អង្គភាព មិនត្រូវសំអាង ធ្វេសប្រហែស ភ្លេចខ្លួននឹងជំងឺឆ្លងរាលដាល ត្រូវតែផ្សព្វផ្សាយឱ្យបានល្អនូវរាល់វិធានការបង្ការប្រឆាំងជំងឺ COVID-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
យោង៖ baochinhphu.vn-មុនី