ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/04/2021 - 10:29

ផ្សព្វ​ផ្សាយ​ការ​ងារ​សិទ្ធិ​មនុស្ស​និង​អនុវត្ត​អនុសញ្ញា​ សន្ធិ​សញ្ញា​ ច្បាប់​អន្តរជាតិ​ឆ្នាំ​ ២០២១

នៅ​ក្រុង​ទ្វីហ្វា ខេត្ត​ភូអៀង​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ទើប​ចាត់​តាំង​សិក្ខា​សាលា​ ផ្សព្វ​ផ្សាយ​ការ​ងារ​សិទ្ធិ​មនុស្ស​និង​អនុវត្ត​អនុសញ្ញា​ សិន្ធិសញ្ញា​ ច្បាប់​អន្តរ​ជាតិ​ឆ្នាំ​ ២០២១។​

 ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។​

ក្នុង​អង្គ​សិក្ខា​សាលា​ តំ​ណាង​ទាំង​ឡាយ​បាន​ស្ដាប់​និង​ពិ​ភាក្សា​អំ​ពី​បធាន​បទ​ សហប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ មាន​ដូច​៖ យន្ត​ការ​ត្រួត​ពិនិត្យ​តាម​ផែន​ការ​កំ​ណត់​ជា​ទូទៅ​ ស្ដី​ពី​សិទ្ធិ​មនុស្ស​ (UPR); អនុសញ្ញា​ពាណិជ្ជ​កម្ម​សេរី​វៀត​ណាម – សហ​ភាព​អឺរ៉ុប (EVFTA); កិច្ច​ព្រម​ព្រៀង​សកល​ស្ដី​ពី​ទេ​សន្តរ​ប្រ​វេសន៍​ស្រប​ច្បាប់​ សុវត្ថិ​ភាព​និង​សណ្ដាប់​ធ្នាប់​របស់​អង្គ​ការ​សហប្រ​ជា​ជាតិ​ (កិច្ច​ព្រម​ព្រៀង​ GCM); ស្ថាន​ភាព​ អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ សំ​ដៅ​ធានា​សិទ្ធិ​របស់​ជន​ជាតិ​ភាគ​តិច​ ក្នុង​ស្ថាន​ភាព​សមាហរ​ណកម្ម​អន្តរ​ជាតិ​ និង​ផល​បះ​ពាល់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ ទន្ទឹម​នឹង​នោះ​ អ្នក​រាយ​ការណ៍​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​លើក​ឡើង​អំ​ពី​បធាន​បទ​របាយ​ការណ៍​ជាតិ​ អនុវត្ត​អនុសញ្ញា​អង្គ​ការ​សហប្រ​ជា​ជាតិ​ ស្ដី​ពី​លុប​បំ​បាត់​ចោល​រាល់​រូប​ភាព​នៃ​ការ​រើស​អើង​ ប្រ​កាន់​ពូជ​សាសន៍​ (CERD)។​

ថ្លែង​យោ​បល់​ក្នុង​អង្គ​សិក្ខា​សាលា​ អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អ៊ីថុង បាន​គូស​បញ្ជាក់​ ការ​ធានា​សិទ្ធិ​មនុស្ស​ និង​បញ្ហា​ទេសន្តរ​ប្រ​វេសន៍​ស្រប​ច្បាប់​ មាន​សណ្ដាប់​ធ្នាប់​ទូទាំង​សកល​លោក​។​ អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ក៏​បាន​កត់​សម្គាល់​ រយៈ​ពេល​ខាង​មុខ​ប្រ​សិន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០ គ្រប់​ស្ថាប័ន​បំ​ពេញ​ការ​ងារ​ជន​ជាតិ​ គប្បី​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ ដើម្បី​ធានា​សិទ្ធិ​និង​ផល​ប្រ​យោជន៍​របស់​ជន​ជាតិ​ភាគ​តិច​ ជា​ពិ​សេស​ បង្កើន​ចំ​នួន​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​ ចូល​រួម​ក្នុង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​៕​

                    ប្រ​ភព​៖ baodantoc.com.vn ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ