មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/04/2021 - 07:51

អ្នក​នាំ​កសិកម្ម​សរីរាង្គ​មក​កាន់​ភូមិ​ស្រុក​

នា​យក​ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​អង្ករ​សរី​រាង្គ​កសិដ្ឋាន​កា​បើ​ដឹប នៅ​ភូមិ​ត្រា​ឌឹក ឃុំ​វៀង​អាង​ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ ដែល​ល្បី​ឈ្មោះ​នោះ​គឺ បង​តា​មិញ​បែ។​ ពី​ព្រោះ​គាត់​ជា​អ្នក​ដំ​បូង​ដែល​នាំ​យក​កសិកម្ម​សរី​រាង្គ​មក​កាន់​ភូមិ​ស្រុក​។

ផលិត​ផល​អង្ករ​សរីរាង្គ​របស់​កសិដ្ឋាន​កាបើ​ដឹប ត្រូវ​បាន​បង​តា​មិញ​បែ

ជា​កសិករ​ ម្ល៉ោះ​ហើយ​បង​តា​មិញ​បែ ធ្លាប់​ឃើញ​កសិករ​ជា​ច្រើន​ដែល​ត្រូវ​ពុល​ថ្នាំ​និង​បរិស្ថាន​ជន​បទ​ជះ​ឥទ្ធិពល​ដោយ​សារ​ការ​បាញ់​ថ្នាំ​គីមី​ទៅ​លើ​វាល​ស្រែ​ ។​ ផ្តើម​ពី​នោះ​ បង​មាន​បំ​ណង​នាំ​យក​កសិកម្ម​សរីរាង្គ​មក​​កាន់​ភូមិ​ស្រុក​ ដើម្បី​ប្រ​ជា​ជន​ផលិត​ស្រូវ​ ប្រ​កប​ដោយ​ចីរ​ភាព​។​ ឆ្នាំ​ ២០១៥ បង​ចាប់​ផ្តើម​រៀន​វិធី​ផ្អាប់​ជីស​រីរាង្គ​ដើម្បី​ផលិត​ស្រូវ​សរី​រាង្គ​។​ បង​បែ បាន​ប្រើ​ដី​ស្រែ​ ២០ កុង​របស់​គ្រួ​សារ​ផលិត​ស្រូវ​សរីរាង្គ​ ទិន្ន​ផល​សម្រេច​បាន​ពី​ ២-៣ បាវ/កុង​ប៉ុណ្ណោះ​។​ ពេល​នោះ​ ក្នុង​ភូមិ​ទាំង​មូល​អ្នក​ណា​ក៏​ថា​គាត់​ “ភ្លើ” ពី​ព្រោះ​ធ្វើ​ស្រែ​តែ​មិន​បាចជី​និង​បាញ់​ថ្នាំ​។​ ទោះ​បីគ្រួ​សារ​ស្តី​បន្ទោស​និង​ប្រ​ពន្ធ​ទារ​លះ​លែង​គ្នា​ក៏​ដោយ​ ប៉ុន្តែ​បង​បែ នៅ​តែ​ប្តេជ្ញា​ចិត្ត​ ផលិត​ស្រូវ​សរី​រាង្គ​ដដែល​។​ បង​បែ ឱ្យ​ដឹង​៖  “ខ្ញុំ​គិត​ថា​ការ​ផលិត​ស្រូវ​សរីរាង្គ​ គឺដើម្បី​សុខ​ភាព​ និង​ការ​ពារ​បរិស្ថាន​ ម្ល៉ោះ​ហើយ​ពេល​ជោគ​ជ័យ​ មាមីង​ប្រា​កដ​ជា​គាំ​ទ្រ និង​ធ្វើ​តាម​ជា​ពុំ​ខាន​”។​  ដូច្នេះ​ បង​បន្ត​ការ​រៀន​សូត្រ​ ពី​មិត្ត​ភក្តិ​អាន​សៀវ​ភៅ​ ចូល​រួម​វេទិកា​ដោះ​ដូរ​ដោយ​ផ្ទាល់​រវាង​អ្នក​វិទ្យា​សាស្រ្ត​ និង​កសិករ​ និង​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ជា​ច្រើន​ ។​ល។​ រៀន​បណ្តើរ​ អនុវត្ត​លើ​វាល​ស្រែ​បណ្តើរ​ ម្ល៉ោះ​ហើយ​ក្រោយ​ពី​ ៣ ឆ្នាំ​បរា​ជ័យ​ បង​បែ បាន​រក​ឃើញ​ពី​មូល​ហេតុ​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ​។​ ហេតុ​នោះ​ហើយ​ វាល​ស្រែ​សរីរាង្គ​របស់​បង​បែ សម្រេច​ទិន្ន​ផល​ ពី​ ៦-៨ តោន​/ហិក​តា​។​ ផ្តើម​ពី​នោះ​ កសិករ​ជា​ច្រើន​នៅ​ឃុំ​វៀង​អាង​ បាន​ប្តូរ​ចិត្ត​អនុវត្ត​តាម​គំ​និត​របស់​គាត់​វិញ​។​ មាន​គ្រួ​សារ​ខ្លះ​បាន​ ចាប់​ដៃ​ជា​មួយ​បង​បែ ផលិត​ស្រូវ​សរីរាង្គ​ផង​ដែរ​។​ ឆ្នាំ​ ២០១៩ ផលិត​ផល​អង្ករ​សរីរាង្គ​របស់​កសិដ្ឋាន​កា​បើ​ដឹប ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផលិត​ផល​ OCOP សម្រេច​ស្តង់​ដារ​ផ្កាយ ៣​ របស់​ខេត្ត​សុក​ត្រាំង​ និង​ឈ្នះ​រង្វាន់​លេខ​ ២ ក្នុង​ពិធី​ប្រ​ឡង​ “អង្ករ​រស​ជាតិ​ឆ្ងាញ់​ យីហោ​វៀត​” រៀប​ចំ​នៅ​ខេត្ត​វិញ​ឡុង​។​

តាម​រយៈ​ការ​ស្វែង​យល់​ បង​តា​មិញ​សែ នៅ​ភូមិ​ត្រា​ឌឹក​សម្រេច​ចិត្ត​សួរ​រក​បង​បែ ដើម្បី​រៀន​ផលិត​ស្រូវ​សរីរាង្គ​ដែរ​។​ បង​តា​មិញ​សែ ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​បង​បែ ទើប​ខ្ញុំ​ចេះ​ផលិត​ស្រូវ​សរីរាង្គ​ ខ្ញុំ​ប្រើ​ប្រាស់​សំ​ណល់​កសិកម្ម​ដូច​៖ ស្លឹក​ឈើ​ជញ្ជ្រាំង​ លាមក​គោ​ មាន់​ ទា។​ល។​  យក​មក​ផ្អាប់​ទៅ​ជីកំ​ប៉ុស្ត​សម្រាប់​បាច​ស្រូវ​។​ ក្នុង​មួយ​ដំ​ណាក់​កាល​លូត​លាស់​របស់​ស្រូវ​ ខ្ញុំ​ប្រើ​ជីអា​ហ្សូត​តែ​មួយ​ លើក​នៅ​ពេល​ត្រៀម​ឆ្លូក​ប៉ុណ្ណោះ​។​ ក្រោយ​ៗ​ មក​ខ្ញុំ​ប្រើ​តែ​ជី​សរីរាង្គ​ហើយ​ប្រើ​ប្រាស់​ថ្នាំ​ជីវ​សាស្រ្ត​នៅ​ពេល​ណា​ចាំ​បាច់​ខ្លាំង​។​ ខ្ញុំ​ធ្វើ​ ស្រែ​ ៧ កុង​ មធ្យម​ភាគ​សម្រេច​ទិន្ន​ផល​ពី​ ៦០០-៨០០ គ.ក/កុង​”។​ បង​ចូវ​សឺវ​រ៉ៀង ឱ្យ​ដឹង​៖ “ខណៈ​បង​បែ​ជោគ​ជ័យ​ក្នុង​ការ​ផលិត​ស្រូវ​សរីរាង្គ​ ខ្ញុំ​ជា​សហ​ការី​ដំ​បូង​។​ ខ្ញុំ​ឃើញ​ផលិត​ស្រូវ​ ប្រើ​ប្រាស់​ជី ថ្នាំ​គីមី​ ចំ​ណាយ​ដើម​ទុន​ច្រើន​ ហើយ​ទិន្ន​ផល​ ក៏​មិន​ជា​ច្រើន​ណាស់​ណា​ បើ​ប្រៀប​នឹង​ការ​ផលិត​ស្រូវ​សរីរាង្គ​។​ ការ​ផលិត​ស្រូវ​រសរីរាង្គ​ចំ​ណាយ​ទុន​តិច​ មិន​ប៉ះ​ពាល់​សុខ​ភាព​និង​បរិស្ថាន​ផង​។​ ជាក់​ស្តែង​ ពេល​ប្រ​មូល​ផល​ស្រូវ​ ក្នុង​ស្រែ​ក៏​មាន​ច្រើន​ផង​។​ ខ្ញុំ​កាន់​តែ​ស្ងប់​ចិត្ត​នៅ​ពេល​បង​បែ ធានា​ប្រ​មូល​ទិញ​ស្រូវ​ដោយ​តម្លៃ​ខ្ពស់​បង្គួរ​ ពី​ព្រោះ​អង្ករ​សរីរាង្គ​បាន​ដាក់​លក់​លើ​ទីផ្សារ”។​

បច្ចុប្បន្ន​ អង្ករ​សរីរាង្គ​របស់​កសិដ្ឋាន​កាបើ​ដឹប កាន់​តែ​រីក​ចម្រើន​ ផលិត​ផល​ត្រូវ​បាន​អតិថិ​ជន​ក្នុង​ទូទាំង​ប្រ​ទេស​ដឹង​ស្គាល់​ច្រើន​។​  មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ បង​បែ​ផ្គត់​ផ្គង់​អង្ករ​សរីរាង្គ​ចេញ​ទីផ្សារ​ជាង​១០០ តោន​។​ ផ្តើម​ពី​នោះ​ បង​បែ​ពង្រីក​ផ្ទៃ​ដី​ដល់​ទៅ​ជាង​ ២០ ហិក​តា​ និង​វិនិ​យោគ​ឃ្លាំង​ស្តុក​ស្រូវ​អង្ករ​ ឡស​ម្ងួត​ស្រូវ​ម៉ាស៊ី​ន​កិន​ស្រូវ​និង​ឧបករណ៍ វេច​ខ្ចប់​អង្ករ​ជា​ដើម​។​ បង​បែ ឱ្យ​ដឹង​បន្ថែម​៖ “បច្ចុប្បន្ន​ មាមីង​ខ្មែរ​នៅ​ភូមិ​ខ្ញុំ​មាន​ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​ក្នុង​ការ​ផលិត​ស្រូវ​សរីរាង្គ​ ដើម្បី​ការ​ពារ​សុខ​ភាព​ និង​ការ​ពារ​បរិស្ថាន​។​ ជា​ពិសេស​ អង្ករ​សរីរាង្គ​ត្រូវ​បាន​អតិថិ​ជន​យក​ចិត្ត​ទុក​ដាក់​ ម្ល៉ោះ​ហើយ​ នេះ​ជាដំ​ណើរ​ឆ្ពោះ​ទៅ​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​កសិករ​ផលិត​ស្រូវ​។​ ម្យ៉ាង​ទៀត​ ខ្ញុំ​នឹង​ខិត​ខំ​ចូល​រួម​រាល់​​វេទិកា​ សិក្ខា​សាលា​និង​ការ​តាំង​ពិ​ព័រណ៍​ ដើម្បី​ឧទ្ទេស​នាម​អង្ករ​សរីរាង្គ​របស់​កសិដ្ឋាន​កា​បើ​ដឹប ដល់​អតិថិ​ជន​ក្នុង​ទូទាំង​ប្រ​ទេស​”៕​

លី​ធាន​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​តា​មិញ​បែ