ឆ្លងកាត់មុខតំណែងជាច្រើន ទោះបីស្ថិតក្នុងតួនាទីណាក៏ដោយ លោកថាច់ង៉ុកដាក នៅភូមិចុងផ្នោរ ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងជាគំរូដើម្បីកូនចៅនិងប្រជាជនក្នុងភូមិយកតម្រាប់តាមជានិច្ច។
លោកថាច់ង៉ុកដាក
លោកថាច់ង៉ុកដាក ធ្លាប់ធ្វើនគរបាល កម្មាភិបាល យុត្តិធម៌និងប្រធានសមាគមកសិករឃុំធ្វឹងហ្វា។ ចាប់តាំងពីចូលនិវត្តន៍ លោកធ្វើជាប្រធានគណៈកម្មការរណសិរ្សភូមិ សមាជិកគណៈកម្មការវត្តចុងផ្នោរផង។
ឆ្នាំនេះ លោកថាច់ង៉ុកដាក អាយុ ៦៥ ឆ្នាំ និងមានអាយុបក្ស ៣៤ ឆ្នាំ។ ក្រៅពីបំពេញការងារសង្គម លោកតែងទៅវត្តចុងផ្នោរ ដើម្បីផ្សព្វផ្សាយ ចលនាព្រះសង្ឃគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ប្រឆាំងឧបាយកល “ការប្រែប្រួលសន្តិភាព” របស់អានុភាពអមិត្ត; មិនត្រូវជឿទុកចិត្ត ឬមិនត្រូវសេពគប់នឹងមុខសញ្ញាជនល្មើសអូសទាញជាដើម។ ទន្ទឹមនឹងនោះ ក្នុងឱកាសថ្ងៃបុណ្យទាន លោកតែងសហការជាមួយគណៈកម្មការវត្តផ្សព្វផ្សាយជូនព្រះសង្ឃនិងពុទ្ធបរិស័ទក្តាប់ច្បាស់ពីគោលការណ៍ គោលមា៌គារបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ អាស្រ័យហេតុនោះ ការបំផុសចលនារបស់ភូមិភាគទទួលបានការស្របមតិខ្ពស់។
បងថាច់ចម្ប៉ា ប្រធានគណៈកម្មការភូមិចុងផ្នោរ ឱ្យដឹងក្នុងភូមិមានប្រជាជន ៤២៦ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជាង ៩៦%។ ប៉ុន្មានឆ្នាំមកនេះ ដំណើរការសម្រុះសម្រួលលើមូលដ្ឋានភូមិសាស្រ្តចុងផ្នោរមានការវិវឌ្ឍជាវិជ្ជមាន ។ ចំពោះលិខិតបណ្តឹងរំលងថ្នាក់ក្នុងប្រជាជនកាន់តែតិចទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ជោគជ័យទាំងនោះក៏អាស្រ័យការរួមចំណែកមិនតិចរបស់លោកថាច់ង៉ុកដាកផងដែរ។ ចាប់ពីឆ្នាំ ២០១៨ មកទល់ពេលនេះ លោកនិងក្រុមសម្របសម្រួលក្នុងភូមិ ដំណើរការសម្រុះសម្រួលជោគជ័យជិត ២០ ករណីវិវាទដីធ្លី អាពាហ៍ពិពាហ៍និងគ្រួសារ។ល។ ផ្តើមពីនោះ ការសម្រុះសម្រួលក៏បានផ្សះផ្សាមនោសញ្ចតនាភូមិផងរបងជាមួយ។ បងថាច់ចម្ប៉ា ឱ្យដឹងបន្ថែម៖ "ឆ្នាំ ២០១៩ គ្រួសារលោកថាច់ង៉ុកដាក ថែមទាំងបរិច្ចាគដីដើម្បីជីកស្តារប្រឡាយវាលស្រែប្រវែង ១.០០០ ម៉ែត្រ ជួយមាមីងមានទឹកស្រោចស្រពដំណាំរួមផ្សំទៀតផង។ លោកង៉ុកដាក ជាអ្នកមានប្រជាប្រិយ និងជាគ្រួសារគំរូ ម្ល៉ោះហើយជនរួមជាតិខ្មែរតែងគោរពរាប់អានជានិច្ច"៕
សឺនម៉ាល័យ-លីសៀ