05/04/2021 - 16:34

តើ​ជួរ​លេខ​ទាំង​ ១២ តួលើ​អត្ត​សញ្ញា​ណ​បណ្ណ​មាន​អត្ថ​ន័យ​ដូច​ម្តេច​?

អត្ត​សញ្ញាណ​បណ្ណ​ភ្ជាប់​បន្ទះ​ឈីប ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​នៅ​ភូមិ​ភាគ​ជា​ច្រើន​។​ តើ​ជួរ​លេខ​លើ​អត្ត​សញ្ញាណ​បណ្ណ​នោះ​មាន​អត្ថ​ន័យ​ដូច​ម្តេច​? ប្រ​ជា​ជន​អាច​ជ្រើស​រើស​ជួរ​លេខ​ល្អ​ៗ​ សម្រាប់​ខ្លួន​បាន​ដែរ​ឬ​ទេ​?

នៅ​ឆ្នាំ​២០១៦ ប្រ​ទេស​វៀត​ណាម​បាន​ចាប់​ផ្តើម​ប្តូរ​អត្ត​សញ្ញាណ​បណ្ណ​ធម្ម​តា​ មក​ជា​អត្ត​សញ្ញាណ​បណ្ណ​លេខ​កូដ​។​ ដល់​ដើម​ឆ្នាំ​ ២០២១ អត្ត​សញ្ញាណ​បណ្ណ​លេខ​កូដ​ត្រូវ​បាន​ប្តូរ​មក​ជា​អត្ត​សញ្ញាណ​បណ្ណ​ភ្ជាប់​បន្ទះ​ឈីប​លើ​វិសាល​ភាព​ទូទាំង​ប្រ​ទេស​។​ ដូច្នោះ​ជួរ​លេខ​ទាំង​ ១២ តួលើ​អត្ត​សញ្ញាណ​បណ្ណ​ភ្ជាប់​បន្ទះ​ឈីប ប្រា​កដ​ជា​មាន​អត្ថ​ន័យ​ជាក់​លាក់ ដើម្បី​កំ​ណត់​ទី​កន្លែង​ចុះ​ឈ្មោះ​សំ​បុត្រ​កំ​ណើត​ភេទ​ ឆ្នាំ​កំ​ណើត​។​ល។​

លេខ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​គឺជា​តួលេខ​កំ​ណត់​បុគ្គល​ម្នា​ក់ៗ​។​ យោង​តាម​មាត្រា​ ១៣ នៃ​អនុក្រឹត្យ​លេខ ​១៣៧/ ២០១៥/NĐ-CP ជួរ​លេខ​នេះ​មាន​ ១២ តួ បាន​រចនា​សម្ព័ន្ធ​ ៦ លេខ​ គឺជា​លេខ​កូដ​ សត​វត្សន៍​កំ​ណើត​លេខ​កូដ​ភេទ​ លេខ​កូដ​ ឆ្នាំ​កំ​ណើត​របស់​ពលរដ្ឋ​ លេខ​កូដ​ខេត្ត​ ក្រុង​ ចំ​ណុះ​មជ្ឈិម​ឬ​លេខ​កូដ​ប្រ​ទេស​កន្លែង​ ដែល​ពល​រដ្ឋ​ចុះ​ឈ្មោះ​សំ​បុត្រ​កំ​ណើត​ ហើយ​លេខ​ ៦ តួទៀត​ជា​លេខ​បាន​ជ្រើស​ទៅ​តាម​លំ​ដាប់​លំ​ដោយ​។​ ជាក់​ស្តែង​ត្រង់​មាត្រា​ ៧ សា​រាចរ​លេខ​ ០៧/២០១៦/TT-BCA ណែ​នាំ​ពី​អត្ថ​ន័យ​នៃ​តួលេខ​នីមួយ​ៗ​ដូច​ខាង​ក្រោម​៖

- លេខ​ ៣ តួដំ​បូង​ គឺជា​លេខ​កូដ​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ ឬ​ចលេខ​កូដ​ប្រ​ទេស​កន្លែង​ដែល​ពលរដ្ឋ​ចុះ​ឈ្មោះ​សំ​បុត្រ​កំ​ណើត​ (ឧទា​ហរណ៍​៖ ហា​ណូយ​គឺលេខ​ ០០១; ហៃ​ផុង​គឺ​លេខ ០៣១ ; ក្រុង​ហូ​ជី​មិញ​ គឺលេខ ០៧៩ ។ល។)។​ ដើម្បី​ដឹង​លេខ​កូដ​ ខេត្ត​នីមួយ​ៗ​ លោក​អ្នក​អាច​ស្វែង​យល់​ត្រង់​នេះ​។​

- លេខ​ ១ តួបន្ទាប់​គឺលេខ​កូដ​ភេទ​របស់​ពល​រដ្ឋ​។​ ជាក់​ស្តែង​លេខ​កូដ​សតវត្ស​និង​លេខ​កូដ​ភេទ​ត្រូវ​បាន​កំ​ណត់​ដូច​ត​ទៅ​៖ សតវត្សរ៍ ទី ២០ (ចាប់​ពី​ឆ្នាំ​ ១៩០០ ដល់​ដាច់​ ឆ្នាំ​ ១៩៩៩)៖ ប្រុស​លេខ​០ ស្រី​លេខ​ ១; សតវត្សរ៍​ទី២១ (ចាប់​ពី​ឆ្នាំ​២០០០ ដល់​ដាច់​ឆ្នាំ​២០៩៩)៖ ប្រុស​លេខ​២ ស្រី​លេខ​ ៣ ; សតវត្ស​រ៍ទី ២២ (ចាប់​ពី​ឆ្នាំ​ ២១០០ ដល់​ដាច់​ ឆ្នាំ​ ២១៩៩)៖ ប្រុស​លេខ​ ៤ ស្រី​លេខ​ ៥; សតវត្សរ៍ ទី ២៣ (ចាប់​ពី​ឆ្នាំ​ ២២០០ ដល់​ដាច់​ឆ្នាំ​ ២២៩៩)៖ ប្រុស​លេខ​៦ ស្រី​លេខ​ ៧ ; សតវត្ស​រ៍ទី ២៤ (ចាប់​ពី​ឆ្នាំ​ ២៣០០ ដល់​ដាច់​ ឆ្នាំ​ ២៣៩៩) ៖ ប្រុស​លេខ​ ៨ ស្រី​លេខ​ ៩ ។​

- លេខ​ ២ តួ​បន្ទាប់​ គឺលេខ​កូដ​ឆ្នាំ​កំ​ណើត​ទៅ​តាម​លំ​ដាប់​លំ​ដោយ​។​

- លេខ​ ៦ តួចុង​ក្រោយ​ គឺលេខ​បាន​ជ្រើស​ដោយ​ចៃ​ដន្យ​។​

ដូច្នេះ​ ប្រ​សិនបើ​លេខ​អត្ត​សញ្ញាណ​បណ្ណ​របស់​មនុស្ស​ម្នាក់ គឺលេខ​ ០០១២១៥ ០០០០០១ លោក​អ្នក​នឹង​ដឹង​ថា​ បុគ្គល នេះ​កើត​នៅ​ហា​ណូយ​ ភេទ​ប្រុស​ កើត​នៅ​ឆ្នាំ ២០១៥ និង​លេខ​ ៦ ​តួបាន​ជ្រើស​ទៅ​តាម​លំ​ដាប់​លំ​ដោយ​គឺ ០០០០០១​។​

ដោយ​សារ​លេខ​កូដ​កំ​ណត់​ឈ្មោះ​បាន​ ជ្រើស​ទៅ​តាម​លំ​ដាប់​លំ​ដោយ​ ហេតុ​នេះ​ ប្រ​ជា​ជន​មិន​អាច​ជ្រើស​រើស​រក​លេខ​ល្អ​ៗ​ បាន​នោះ​ទេ​៕​

យោង តាម​៖ Báo Tin tức-បក ប្រែ៖ សុផន

ចែករំលែកអត្ថបទ