ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/03/2021 - 16:24

លោក​ស្រី​ ត្រឿង​ធីម៉ាយ​ ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​

លោក​ស្រី​ ត្រឿង​ធីម៉ាយ​ សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ រួម​ជាមួយ​នឹង​ក្រុម​ការ​ងារ​ ទើប​ធ្វើ​ការ​ជា​មួយ​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ស្ដី​ពី​ការ​អនុវត្ត​សេច​ក្ដី​សន្និ​ដ្ឋាន​ ១២០-KL/TW របស់​ការិ​យា​ល័យ​នយោ​បាយ​ នីតិ​កាល​ទី XI អំ​ពី​ការ​បន្ត​ជំ​រុញ​ លើក​កម្ពស់​គុណ​ភាព​ ប្រ​សិ​ទ្ធភាព​ការ​ងារ​កសាង​ និង​អនុវត្ត​គោល​ការណ៍​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​ (សេច​ក្ដី​សន្និដ្ឋាន​ ១២០)។​

លោក​ស្រី ត្រឿង​ធីម៉ាយ​ សមាជិក​ការិ​យាល័យ​នយោ​បាយ​ ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ថត​រូប​អនុស្សាវរីយ៍​ជាមួយ​គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​។​

ទិដ្ឋ​ភាព​ក្នុង​ឱកាស​ធ្វើ​ការ​ជាមួយ​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​។​

មាន​ប្រ​សាសន៍​ក្នុង​ឱកាស​ធ្វើ​ការ​ លោក​ស្រី​ ត្រឿង​ធីម៉ាយ​ បាន​ឱ្យ​តម្លៃ​ខ្ពស់​ ខេត្ត​សុក​ត្រាំង​បាន​អនុវត្ត​សេច​ក្ដី​សន្និ​ដ្ឋាន​ ១២០ របស់​ការិ​យា​ល័យ​នយោ​បាយ​យ៉ាង​មធ្យត មាន​ការ​ត្រៀម​ទុក​ជា​មុន​ លទ្ធ​ផល​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន​។​ ជាខេត្ត​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ដោយ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៣០% នៃ​ចំ​នួន​ប្រ​ជា​ជន​ ប៉ុន្តែ​ខេត្ត​សុក​ត្រាំង​ បង្កើត​បាន​ការ​ឯក​ភាព​ សាម​គ្គី​ ទូទាំង​ជន​ជាតិ​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែ​ក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​របស់​ខេត្ត​។​ ជាក់​ស្ដែង​ ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​ជន​មាន​ការ​កើន​ឡើង​ជា​លំ​ដាប់​ អត្រា​គ្រួ​សារ​ក្រី​ក្រថយ​ចុះ​លឿន​ (នៅ​ត្រឹម​ ២,៦%) គម្រោង​វាយោអគ្គិ​សនី​ជាច្រើន​ត្រូវ​បាន​វិនិ​យោគ។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​ធ្វើ​ការ​គ្រប់​គ្រង​បាន​ល្អ​បញ្ហា​ជំ​ងឺ​ឆ្លង​រាល​ដាល​ សន្តិ​សុខ​ការ​ពារ​ប្រ​ទេ​ស​ ត្រូវ​បាន​ធានា​ ការ​ងារ​កសាង​បក្ស​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ អនុវត្ត​យ៉ាង​ហ្មត់​ចត់​។​ ពិសេស​ ខេត្ត​មិន​កើត​មាន​ចំ​ណុច​ក្ដៅ​ គ្មាន​ការ​ប្ដឹង​តវ៉ា​ស្មុគ​ស្មាញ​អូស​បន្លាយ​។​ លោក​ស្រី ​ត្រឿង​ធីម៉ាយ​ ក៏​បាន​ស្នើ​ខេត្ត​សុក​ត្រាំង​ បន្ដការ​ស្ដាប់​យោ​បល់ ការ​ចែក​រ​ំលែក ស្វែង​យល់​ពី​ប្រ​ជា​ជន​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ស្រ​ទាប់​ប្រ​ជា​ជន​ សំ​ខាន់​គឺក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ បន្ត​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អនុវត្ត​ល្អ​កាតព្វ​កិច្ច​ពលរដ្ឋ​។​

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ លោក​ស្រី ​តឿង​ធីម៉ាយ​ ក៏​បាន​អញ្ជើញ​ទៅ​ធ្វើ​ការ​ជា​មួយ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ និង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូសុក​ត្រាំង​។​

ក្នុង​ឱកាស​ជំ​នួប​ធ្វើ​ការ​ លោក​ស្រី ​ត្រឿង​ធីម៉ាយ​ បាន​ស្ងើច​សរ​សើរ​ពី​ស្មារតី​ស្នេហា​ជាតិ​របស់​មន្រ្តី​សង្ឃ​  ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ បាន​រួម​ចំ​ណែក​ដឹក​នា​ំវត្ត​អា​រាម​ខ្មែរ​ ដំ​ណើរ​ការ​ចំ​ទិស​ដៅ​ សក្ដិ​សម​ជា​មជ្ឈ​មណ្ឌល​ប្រ​ជុំ​ជីវ​ភាព​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ជាពិ​សេស​ មន្រ្តី​សង្ឃ​គ្រប់​ព្រះ​អង្គ​ មាន​ការ​រួម​ចំ​ណែ​ក​យ៉ាង​ធំ​ធេង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ រួម​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ អនុវត្ត​ល្អ​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-19 ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​របស់​ជន​ជាតិ​។​

ធ្វើ​ការ​ជា​មួយ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ លោក​ស្រី ​តឿងធីម៉ាយ​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារតី​ជម្នះ​ការ​លំ​បាក​របស់​សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​របស់​សាលា​ ក្នុង​ការ​អនុវត្ត​ល្អ​នូវ​ការ​បង្រៀន​និង​រៀន​។​  ទន្ទឹម​នឹង​នោះ​ លោក​ស្រី​ រំពឹង​ថា​ សាលា​នឹង​បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ​ជាង​ទៀត​ការ​ងារ​អប់​រំបណ្ដុះ​បណ្ដាល​ ដើម្បី​សក្ដិ​សមជា​កន្លែង​បណ្ដុះ​បណ្ដាល​ប្រ​ភព​កម្មា​ភិបាល​ខ្មែរ​ សម្រាប់​បម្រើ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ និង​រួម​ចំ​ណែក​អភិវឌ្ឍ​ភូមិ​ស្រុក​ ប្រ​ទេស​ជាតិ​៕​

              លីធាន​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ