ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/02/2021 - 15:41

អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេ​សើុង​ហាយ​ សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ចូល​ឆ្នាំ​តេត​នៅ​តី​ណាម​បូ​

ក្រុម​ការ​ងារ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដឹក​នាំ​ដោយ​លោក​ឡេសើុង​ហាយ​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​មក​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ចូល​ឆ្នាំ​តេត​នៅ​ខេត្ត​អាង​យ៉ាង​ និង​សុក​ត្រាំង​។​

ដោយ​សារ​រង​ប៉ះ​ពាល់​ជំងឺ​ Covid-១៩ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ គ្រាន់​តែ​ជូន​អំ​ណោយ​ដល់​តំ​ណាង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​ ៥ គ្រួ​សារ​ នៅ​ស្រុក​ត្រឹង​ដេ (ខេត្ត​សុក​ត្រាំង​)។​

នៅ​ខេត្ត​អាង​យ៉ាង​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេ​សើុង​ហាយ​ បាន​មក​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរចូល​ឆ្នាំ​តេត ជូន​អំ​ណោយ​ដល់​សមាគម​អញ្ញ​មញ្ញ​សង្គ្រោះ​ជន​ជាតិ​ចិន​ នៅ​ក្រុង​ចូវ​ដុក និង​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ចូវ​ភូ A។​ ឆ្លង​តាម​រយៈ​គណៈ​ជន​ជាតិ​ខេត្ត​ ក្រុម​ការ​ងារ​បាន​ផ្ញើ​ជូន​អំ​ណោយ​ ១០០ ចំ​ណែក​ ដើម្បី​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​នៅ​តាម​ស្រុក​ទិញ​បៀង​ អាង​ភូ ក្រុង​ចូវ​ដុក និង​ទីរួម​ខេត្ត​តឹង​ចូវ​ ចែក​ជូន​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​លើ​ភូមិ​សាស្រ្ត​ ១០០ គ្រួ​សារ​។​ ទន្ទឹម​នឹង​នោះ​ ក្រុម​ការ​ងារបាន​មក​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ងឿន (កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​) អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហាយ​ បាន​សាក​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្ដៅ​ជា​ទី​បំ​ផុត​ និង​លើក​ទឹក​ចិត្ត​កម្មា​ភិបាល​ យុទ្ធ​ជន​បន្ត​ សាម​គ្គី​កសាង​បាន​ល្អ​នូវ​ជំហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​ ត្រួត​ពិនិត្យ​ព្រំ​ដែន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បំ​ផុត​។​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ជឿ​ជាក់​ថា​ ជាមួយ​នឹង​ការ​ខិត​ខំ​របស់​កម្លាំង​ការ​ពារ​ព្រំ​ដែន​ក្នុង​ការ​ងារ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ជន​រួម​ជាតិ​នឹង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​វៀត​ណាម​ពេញ​លេញ​ សប្បាយ​រីក​រាយ​។​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ កត់​សម្គាល់​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ គប្បី​បន្ត​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ជាង​ទៀត​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​ Covid-១៩ និង​ទប់ស្កាត់​ ស្ថាន​ភាព​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តាម​ព្រំ​ដែន​ តាម​ផ្លូវ​លំ​ ផ្លូវ​បើក​ចំ​ហ។​

នៅ​ទីប្រ​ជុំ​ជន​លិច​ហោយ​ទឿង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហាយ​ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ចូល​ឆ្នាំ​តេត ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីប្រ​ជុំ​ជន​លិច​ហោយ​ទឿង គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បាយ​យ៉ា។​ ចុះ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ ៥ គ្រួ​សារ​ តំ​ណាង​ឱ្យ​ ជន​រួម​ជាតិ​ចំ​នួន​ ១០០ គ្រួ​សារ​ ដែល​ជាគ្រួ​សារ​គោល​នយោ​បាយ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រលើ​ភូមិ​សាស្រ្ត​ស្រុក​ត្រឹង​ដេ។​ ដោយ​អា​ស្រ័យ​ជំងឺ​ Covid - ១៩ មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ក្រុម​ការ​ងារ​មក​សួរ​សុខ​ទុក្ខ​ជា​លក្ខណៈ​រួម​ និង​ជូន​អំ​ណោយ​ដល់​តំ​ណាង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ តែប៉ុណ្ណោះ​ចំ​ណែក​អំ​ណោយ​ដែល​នៅ​សល់ទាំង​ប៉ុន្មាន​ ភូមិ​ភាគ​នឹង​ទទួល​រួច​យក​ទៅ​ជូន​ដល់​គ្រួ​សារ​នីមួយ​ៗ​៕​

យោង​៖ baodantoc.vn-វិមាន​

ចែករំលែកអត្ថបទ