នៅក្រុងកឹងធើ នាយកដា្ឋនសុខាភិបាលបម្រុង បានចាត់តាំងសិក្ខាសាលាណែនាំពីការពាក់ម៉ាស់ បង្ការប្រឆាំងជំងឺ COVID-១៩ នៅតាមទីសាធារណៈនិងក្រមលក្ខឋានវាយតម្លៃពីហានិភ័យនៃជំងឺឆ្លង។
ទិដ្ឋភាពសិក្ខាសាលា។ រូប៖ H.HOA
បច្ចុប្បន្ន ប្រទេសវៀតណាមមានអង្គភាពចំនួន ៤ ចូលរួមស្រាវជ្រាវ និងផលិតវ៉ាក់សាំង ក្នុងនោះមានវ៉ាក់សាំងពីរប្រភេទ កំពុងពិសោធន៍ វ៉ាក់សាំងទី ១ កំពុងបាន NANOGEN ពិសោធន៍លើអ្នកជំងឺដំណាក់កាលទី ១ តាមការគ្រោងទុកដំណាក់កាលទី ២ នឹងចាប់ផើ្តមក្រោយពីបុណ្យចូលឆាំ្នថ្មីប្រពៃណីវៀតណាម។ វ៉ាក់សាំងទី ២ អាស្រ័យវិទ្យាសា្ថនវ៉ាក់សាំងនិងផលិតផលជីវវេជ្ជសាស្រ្ត (Ivac) ផលិត។ កំពុងស្នើក្រសួងសុខាភិបាលផ្តល់អាជា្ញប័ណ្ណធើ្វការពិសោធន៍លើមនុស្ស។ ប្រសិនការពិសោធន៍បានជោគជ័យ រំពឹងថាដល់ត្រៃមាសទី ២ ឆាំ្ន ២០២២ នឹងអាចនាំចេញទីផ្សារក្នុងប្រទេស។
តាមការកត់សម្គាល់នៅពេលខាងមុខ ជំងឺនៅតែមានការរាលដាលស្មុគស្មាញ។ នៅលើពិភពលោកនឹងមានចំនួនមនុស្សជាច្រើនឆ្លងជំងឺ។ ជំងឺអាចរាលដាលតិចបំផុត ២ ឆាំ្នទៀត។ វ៉ាកសាំង បង្ការជំងឺមិនទាន់អាចប្រើប្រាស់នៅក្នុងសហគមន៍។ នៅប្រទេសវៀតណាមហានិភ័យជំងឺរាលដាលក្នុងសហគមន៍តែងមានជាអចិន្រៃ្តយ៍ អាស្រ័យមានករណីឆ្លងដែនចូលប្រទេសខុសច្បាប់ជាច្រើន មិនបានប្រទះឃើញឬប្រទះឃើញយឺត ហើយប្រជាជននៅមានស្មារតីមើលស្រាល ព្រងើយកនើ្តយ។ល។ ហេតុនេះ នាយកដ្ឋានសុខាភិបាលបម្រុងបានផ្តល់អនុសាសន៍ដល់ពលរដ្ឋគួរបន្តអនុវត្តល្អតាមសារ ៥K (គឺពាក់ម៉ាស់ - កំចាត់មេរោគ - រក្សាគម្លាត - មិនផ្ដុំគា្ន - រាយការណ៍សុខាភិបាល)៕
H.HOA- បកប្រែ៖ សាម៉ៃ