19/01/2021 - 08:21

វិះនឹង​ស្លាប់​ព្រោះ​បិទ​ឱសថ​បុរាណ​ពេល​ត្រូវ​ក្តាម​កៀប​

(កឹង​ធើ) - កាល​ពី​ថ្ងៃ​ ៤ ខែ​មក​រា ឆ្នាំ​ ២០២១ វេជ្ជ​បណ្ឌិត​ផាម​ថាញ​ផុង នា​យក​រង ទទួល​បន្ទុក​ឯក​ទេស​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ បាន​ឱ្យ​ដឹង​៖ វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​បាន​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំ​ងឺ​ត្រូវ​ក្តាមកៀប​ មាន​អា​ការៈ​ប្រែ​ប្រួល​រលាក​កោសិកា​ជើង​ខាង​ស្តាំ​ - ឆ្លង​មេ​រោគ​តាម​សរ​សៃ​ឈាម​បណ្តាល​ឱ្យ​មាន​អា​ការៈ​ចុះ​ខ្សោយ​សរីរាង្គ​។​ អស់​រយៈ​ពេល ៤៨ ម៉ោង​ធ្វើ​ការ​លាង​ឈាម​ជា​បន្ត​បន្ទាប់​ សម្ពាធ​ឈាម​របស់​អ្នក​ជំ​ងឺមាន​ភាព​ប្រ​សើរ​ឡើង​ជា​លំ​ដាប់​ សន្ទស្សន៍​នៃ​ការ​ចុះ​ខ្សោយ​សរីរាង្គ​បាន​វិល​មក​ភាព​ដើម​វិញ​។​ បច្ចុប្បន្ន​ អ្នក​ជំ​ងឺ​បាន​ដឹង​ខ្លួន​ ហើយ​មាន​ដំ​ណើរ​ការ​ល្អ​។​

វេជ្ជ​បណ្ឌិត​លាង​ឈាម​ជា​បន្ត​បន្ទាប់​ ដើម្បី​សង្គ្រោះ​អ្នក​ជំ​ងឺ​។​  រូប​ថត​៖ មន្ទីរ​ពេទ្យ​ផ្តល់​

អ្នក​ជំ​ងឺ​ V.V.L អា​យុ​ ៥៨ ឆ្នាំ​ នៅ​ខេត្ត​បាក​លីវ​ បាន​បញ្ជូន​មក​ពី​មន្ទីរ​ពេទ្យ​មូល​ដ្ឋាន​ក្នុង​ស្ថាន​ភាព​រងេ​រងើ សម្ពាធ​ឈាម​ទាប​ ទោះ​បីបាន​ប្រើ​ថ្នាំ​ចលនា​សរ​សៃ​ឈាម​កម្រិត​ខ្ពស់​ក៏​ដោយ​ មាន​អា​ការៈ​ចុះ​ខ្សោយ​ដង្ហើម​ធ្ងន់​ធ្ងរ​ ត្រូវ​បាន​អន្តរា​គមន៍ដោយ​ដាក់​បំ​ពង់​ជំ​នួយ​ខ្យល់​ដង្ហើម​ និង​ដាក់​ម៉ាស៊ីន​ជំ​នួយ​ដង្ហើម​។​ ដោយ​សារ​អ្នក​ជំ​ងឺ​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ ប្រ​ឈមនឹង​ហា​និភ័យ​បាត់​បង់​ជីវិត​ខ្ពស់​ ក៏​ត្រូវ​បាន​បញ្ជូន​មក​ផ្នែក​ប្រពោធ​កម្ម​វិជ្ជ​មាន​ - ប្រ​ឆាំង​ជាតិ​ពុល​ដើម្បី​ព្យា​បាល​។​

យោង​តាម​ក្រុម​គ្រួ​សារ​អ្នក​ជំ​ងឺ​ ឱ្យ​ដឹង​៖ បាន​នា​ំអ្នក​ជំ​ងឺ​ចូល​មន្ទីរ​ពេទ្យ​ចំ​នួន​ ៣ ថ្ងៃ​ហើយ​ អ្នក​ជំ​ងឺ​រង​របួស​សើ​ស្បែក​ស្មងជើង​ ដោយ​សារ​ក្តាម​កៀប​។​ ក្រោយ​ពី​ក្តាម​កៀប​ អ្នក​ជំ​ងឺ​ បាន​បុក​ខ្ញី​លាយ​ជា​មួយ​ទឹក​ឃ្មុំ​ បិទ​មុខ​របួស​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​មុខ​របួស​កាន់​តែ​ហើម​ ឡើង​ក្រ​ហម​ ក្តៅ​ខ្លួន​ខ្លាំង ​ហត់​និង​ពិបាក​ដក​ដង្ហើម​។​ សមាជិក​គ្រួ​សារ​បាន​ដឹក​អ្នក​ជំ​ងឺ​ចូល​មន្ទីរ​ពេទ្យ​មូល​ដ្ឋាន​ ក្រោយ​មក​បាន​បញ្ជូន​ឡើង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ។​

យោង​តាម​វេជ្ជ​បណ្ឌិត​ យឿង​ថៀង​ភឿក ប្រ​ធាន​ផ្នែក​ប្រ​ពោធ​កម្ម​វិជ្ជ​មាន​-ប្រ​ឆាំង​ជាតិ​ពុល​យោង​ទៅ​តាម​ស្ថាន​ភាព​ធ្ងន់​ស្រាល ​អា​ស្រ័យ​ក្តាម​កៀប​ អ្នក​ជំ​ងឺ​អាច​ហូរ​ឈាម​ រហែក​ស្បែក​ បង្កើត​មុខ​របួស​ចំ​ហរ​ ឬ​បាត់​សាច់​មួយ​ដុំ​។​ វាក៏​មាន​ការ​ឈឺ​ចាប់​នៅ​កន្លែង​ ដែល​ក្តាម​កៀប​និង​ហើម ​ក្តៅឡើង​ក្រហម​ ព្រម​ទាំង​ឈឺ​ចាប់​នៅ​ជុំ​វិញ​មុខ​របួស​។​ ពេល​ក្តាម​កៀប​ត្រូវ​លាង​សម្អាត​មុខ​របួស​ដោយ​ទឹក​ស្អាត​ លាប​ថ្នាំ​សម្លាប់​មេរោគ​ និង​រុំ​មុខ​របួស​នៅ​ពេល​ហូរ​ឈាម​ច្រើន​ ឬ​ក៏​មុខ​របួស​ធំ​។​ មិន​ត្រូវ​បិទ​ឱសថ​បុរាណ​លើ​មុខ​របួស​ឡើយ​។​ ក្នុង​ករណី​មាន​អា​ការៈ​ហើម​ក្តៅ​ អាច​បណ្តាល​មក​ពី​ម្ដុំ​ឈឺ​ហើម​នោះ​ រង​ការរលាក​កោ​សិកា ចាំ​បាច់​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ ដើម្បី​ពិនិត្យ​៕

​     H.HOA-ប្រែសម្រួល​៖ សុផន

ចែករំលែកអត្ថបទ