ទិដ្ឋភាពនៃកិច្ចធ្វើការរបស់អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ ជាមួយនឹងភូមិភាគនានានៅតីណាមបូ ស្ដីពីការអនុវត្តកម្មវិធី ១៣៥ ដំណាក់កាល ២០១៦ -២០២០ កាលពីថ្ងៃ ៧ មករា ឆ្នាំ ២០២១។
តាមគណៈកម្មាធិការជនជាតិ ដំណាក់កាល ២០១៦-២០២០ ភូមិភាគនានានៅតីណាមបូ បានចលនារាល់ប្រភពកម្លាំង ដើម្បីអនុវត្តកម្មវិធី ១៣៥ សម្រេចជាង ១.៧២១ ពាន់លានដុង។ ក្នុងនោះ ទុនវិនិយោគសម្រាប់អភិវឌ្ឍន៍ជាង ១.២៥៩ ពាន់លានដុង ស្រូបអត្រា ៧៣% ទុនបុព្វហេតុ ជាង ៤៦២ ពាន់លានដុង ស្រូបអត្រា ២៧% ។ តាមរយៈប្រភពទុនខាងលើ ភូមិភាគនានា ក៏បានធ្វើការថែទាំ ជួសជុល និងកសាងថ្មីបាន ១.៦១៣ សំណង់ (សំណង់គមនាគមន៍ចំនួន ១.៣៦០ ធារាសាស្រ្តចំនួន ៤៣ អគ្គិសនីចំនួន ៩ វប្បធម៌ ១០៥ អប់រំចំនួន ៧០)។ ក្រៅពីនោះ ភូមិភាគក៏បានបើកវគ្គបំប៉ន ហ្វឹកហ្វឺន សំដៅលើកកម្ពស់សមត្ថភាពសហគមន៍ និងកម្មាភិបាលនៅមូលដ្ឋានបាន ៣៣៦ ថ្នាក់ មានមនុស្សចូលរួមប្រមាណ ៦.៦២៤ នាក់។ រៀបចំវគ្គទស្សនកិច្ចសិក្សា និងដោះដូរនូវបទពិសោធន៍ប្រមាណ ១៦ លើក ស្តីពីការអនុវត្តកម្មវិធី ។
កម្មវិធី ១៣៥ គឺជាមាគ៌ាដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋ ចំពោះតំបន់លំបាកខ្លាំង សមស្របនឹងស្ថានភាពសេដ្ឋកិច្ច-សង្គម នាបច្ចុប្បន្ន។ ក្រោយពី ៥ ឆ្នាំដំណើរការអនុវត្ត ឃើញថា កម្មវិធីនឹងបន្តរួមចំណែកធ្វើឱ្យមុខមាត់ជនបទនៅតំបន់ជនជាតិភាគតិច លើភូមិសាស្រ្តមានភាពប្ដូរផ្លាស់ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិតំបន់ជនជាតិភាគតិច ត្រូវបានកែលម្អបន្តិចម្ដងៗ។ ឆ្លងតាមរយៈនោះ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចថយចុះយ៉ាងលឿន ចាប់ពី ៨០.៥៧៥ គ្រួសារក្នុងឆ្នាំ ២០១៦ (ស្រូបអត្រា ២៣,៤៥% នៃចំនួនគ្រួសារជនជាតិភាគតិច) ថយចុះនៅ ២០.០១៥ គ្រួសារក្នុងឆ្នាំ ២០១៩ (ស្រូបអត្រា ៧,២៦% នៃចំនួនគ្រួសារជនជាតិភាគតិច) និងតាមការគ្រោងទុកចុងឆ្នាំ ២០២០ នឹងថយចុះនៅ ១៩.៨១២ គ្រួសារ ស្រូបអត្រា ៥,៥៥% នៃចំនួនគ្រួសារជនជាតិភាគតិច)។ ជាមធ្យមរៀងរាល់ឆ្នាំ គ្រួសារជនជាតិភាគតិចក្រីក្រថយចុះ ១៣.០០០ គ្រួសារ ស្មើនឹងអត្រាថយចុះមធ្យមភាគគឺ ៣,៥៨% ក្នុងមួយឆ្នាំ៕
ថាញ់ឡុង-ពេជ្រសឿន