ចំពោះលក្ខណៈពលកម្មធម្មតា ចាប់ពីឆ្នាំ ២០២១ អាយុចូលនិវត្តន៍របស់ពលករបុរស គឺមានអាយុគម្រប់ ៦០ ឆ្នាំ បូកបន្ថែម ៣ ខែ និងស្ត្រីគឺមានអាយុគម្រប់ ៥៥ ឆ្នាំ បូកបន្ថែម ៤ ខែ (បច្ចុប្បន្ន អាយុចូលនិវត្តន៍របស់បុរសគឺ គម្រប់ ៦០ ឆ្នាំ និងស្ត្រីគឺគម្រប់ ៥៥ ឆ្នាំ)។
ខាងក្រោមនេះគឺជាគោលនយោបាយថ្មី ស្តីពីធានារ៉ាប់រងសង្គមចាប់បង្ខំ និងធានារ៉ាប់រងសុខាភិបាល ជះឥទ្ធិពលយ៉ាងច្រើនដល់ពលករគ្រប់រូបចាប់ពីឆ្នាំ ២០២១ ៖
ចាប់ពីឆ្នាំ ២០២១ អាយុចូលនិវត្តន៍របស់កម្មករនិយោជិត ត្រូវបានគិតតាមរបៀបថ្មី។
១ . បង្កើនអាយុចូលនិវត្តន៍
ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ អាយុចូលនិវត្តន៍របស់ពលករត្រូវបានកំណត់ដូចខាងក្រោម៖
- ចំពោះលក្ខណៈពលកម្មធម្មតា ចាប់ពីឆ្នាំ ២០២១ អាយុចូលនិវត្តន៍របស់ពលករបុរសគឺមានអាយុគម្រប់ ៦០ ឆ្នាំ បូកបន្ថែម ៣ ខែ និងស្ត្រីមានអាយុគម្រប់ ៥៥ ឆ្នាំ បូកបន្ថែម ៤ ខែ (បច្ចុប្បន្ន អាយុចូលនិវត្តន៍របស់បុរស គឺគម្រប់ ៦០ ឆ្នាំ និងស្រ្តី គឺគម្រប់ ៥៥ ឆ្នាំ)។
ក្រោយមក នៅឆ្នាំជាបន្តបន្ទាប់ គឺក្នុងមួយឆ្នាំនឹងបង្កើនបន្ថែម ៣ ខែ ចំពោះពលករបុរស និង ៤ ខែ ចំពោះស្រ្តី។ លុះដល់ឆ្នាំ ២០២៨ ពលករបុរសចូលនិវត្តន៍ពេលមានអាយុគម្រប់ ៦២ ឆ្នាំ និងដល់ឆ្នាំ ២០៣៥ ពលករស្ត្រីចូលនិវត្តន៍ពេលមានអាយុគម្រប់ ៦០ ឆ្នាំ។
២. ផ្លាស់ប្តូរក្នុងការកំណត់អត្រាទទួលប្រាក់ចូលនិវត្តន៍
- ចំពោះបុរស៖
+ ករណីដែលចូលនិវត្តន៍ក្នុងឆ្នាំ ២០២១ ៖ បង់ប្រាក់ធានារ៉ាប់រងសង្គមគ្រប់ ១៩ ឆ្នាំ គឺបានទទួល ៤៥% (បច្ចុប្បន្ន ចូលនិវត្តន៍ឆ្នាំ ២០២០ បង់ប្រាក់ធានារ៉ាប់រងសង្គមគ្រប់ ១៨ ឆ្នាំ គឺទទួល បាន ៤៥%)។
+ ករណីចូលនិវត្តន៍ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ បង់ប្រាក់ធានារ៉ាប់រងសង្គមគ្រប់ ២០ ឆ្នាំ គឺបានទទួល ៤៥%។
បន្ទាប់ពីនេះ គឺបន្ថែមមួយឆ្នាំ ពលករបានបូកបន្ថែម២%; អត្រា (%) ទទួលប្រាក់ចូលវិត្តន៍រៀងរាល់ខែ ជាអតិបរមាស្មើ ៧៥%។
- ចំពោះស្ត្រី៖ បង់ប្រាក់ធានារ៉ាប់រងសង្គមគ្រប់ ១៥ ឆ្នាំ គឺទទួលបាន ៤៥% បន្ទាប់ពីនេះ គឺបង់ប្រាក់ធានារ៉ាប់រងសង្គមបន្ថែមមួយឆ្នាំ ត្រូវបានបូកបន្ថែម ២%; អត្រា (%) ទទួលប្រាក់ចូលវិត្តន៍រៀងរាល់ខែជាអតិបរមាស្មើ ៧៥% ។
៣. ផ្លាស់ប្តូរអំពីកម្រិតទទួលធានារ៉ាប់រងសុខាភិបាល ពេលទៅពិនិត្យ ព្យាបាលជំងឺ
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ ករណីអ្នកមានប័ណ្ណធានារ៉ាប់រងសុខាភិបាល ទៅពិនិត្យ ព្យាបាលជំងឺដោយខ្លួនឯង មិនត្រូវតាមលំដាប់ថ្នាក់ ត្រូវបានមូលនិធិធានារ៉ាប់រងសុខាភិបាលទូទាត់តាមកម្រិតនៃសេចក្តីកំណត់ ត្រង់កថាខណ្ឌ ១ មាត្រា ២២ ច្បាប់ស្តីពីធានារ៉ាប់រងសុខាភិបាល (កម្រិតទទួលពេលទៅពិនិត្យត្រូវតាមលំដាប់ថ្នាក់) តាមអត្រាដូចខាងក្រោម៖
- នៅមន្ទីរពេទ្យថ្នាក់មជ្ឈិម គឺ ៤០% ប្រាក់ចំណាយសម្រាកព្យាបាល។
- នៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត គឺ ១០០% ប្រាក់ចំណាយសម្រាកព្យាបាល ចាប់ពីថ្ងៃទី ០១/០១/២០២១ ក្នុងទូទាំងប្រទេស (បច្ចុប្បន្ន បានទូទាត់ត្រឹមតែ ៦០% ប្រាក់ចំណាយសម្រាកព្យាបាលប៉ុណ្ណោះ ទៅតាមកម្រិតដែលត្រូវទទួលនៃប័ណ្ណធានារ៉ាប់រងសុខាភិបាល)។
- នៅតាមមន្ទីរពេទ្យថ្នាក់ស្រុក គឺបានទូទាត់ ១០០% ប្រាក់ចំណាយសម្រាកព្យាបាល។
* មូលដ្ឋានគតិយុត្តិ៖
- មាត្រា ១៦៩ ច្បាប់ការងារ ឆ្នាំ ២០១៩។
- មាត្រា ៥៦ ច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ ២០១៤ ។
- មាត្រា ២២ ច្បាប់ធានារ៉ាប់រងសុខាភិបាល ឆ្នាំ ២០០៨ (បានធ្វើវិសោធនកម្ម ដោយច្បាប់ធានារ៉ាប់រងសុខាភិបាលកែប្រែឆ្នាំ ២០១៤) ៕
យោង៖ កាសែតកម្មករនិយោជិត - ប្រែសម្រួលៈ វិមាន