គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ទើបធ្វើពិធីប្រគល់ផ្ទះមហាសាមគ្គី ១២៥ ខ្នងដល់គ្រួសារក្រីក្រលើភូមិសាស្រ្តខេត្ត គិតជាទឹកប្រាក់ ៥ ពាន់លានដុង អាស្រ័យក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំងធ្វើហិរញ្ញប្បទាន។ មធ្យមភាគផ្ទះមួយខ្នងៗត្រូវបានឧបត្ថម្ភចំនួន ៤០ លានដុង។
![សុកត្រាំង ប្រគល់ផ្ទះមហាសាមគ្គី ១២៥ ខ្នងដល់គ្រួសារក្រីក្រ](https://baocantho.com.vn/image/fckeditor/upload/2020/20201019/images/khmer/32.jpg)
តំណាងថ្នាក់ដឹកនាំខេត្ត កាត់ខ្សែបូប្រគល់ផ្ទះមហាសាមគ្គី។
ចាប់ពីឆ្នាំ ២០០០ មកដល់សព្វថ្ងៃ មូលនិធិ”ដើម្បីអ្នកក្រ” គ្រប់លំដាប់ថ្នាក់ទទួលបានទឹកប្រាក់ជាង ៣៥០ ពាន់លានដុង។ តាមរយៈនោះ ខេត្តបានសាងសង់និងជួសជុលផ្ទះមហាសាមគ្គី ១៩.៤១៨ ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារលំបាកខាងលំនៅឋាន។ ក្រៅពីនោះ មានអ្នកក្រ គ្រួសារក្រីក្ររាប់ពាន់ទៀត បានឧបត្ថម្ភទុនផលិកម្ម រៀនសូត្រ ពិនិត្យព្យាបាលជំងឺ និងគិតគូរពីសុខុមាលភាពសង្គម គិតជាទឹកប្រាក់ជាង ២៧៩ ពាន់លានដុង។ ឆ្លងតាមរយៈនោះ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងខេត្ត ថយចុះនៅត្រឹម ៤,៩%។
ក្នុងឱកាសនេះដែរ ក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំង បានជូនផ្លាកនិមិត្តរូបទឹកប្រាក់ ៦ ពាន់លានដុង ឧបត្ថម្ភមូលនិធិ “ដើម្បីអ្នកក្រ” ខេត្តឆ្នាំ ២០២១ និងជូនអំណោយ ១២៥ ចំណែកដល់គ្រួសារដែលបានឧបត្ថម្ភសង់ផ្ទះឆ្នាំ ២០២០៕
លីធាន-វិមាន