ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/09/2020 - 16:33

អាង​យ៉ាង​ ជូន​អំ​ណោយ​និង​ថវិកា​ដល់​អង្គ​ភាព​កង​ទ័ព​កម្ពុជា​

នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ទិញ​បៀង​ គណៈ​ចង្អុល​ការ​ ៥១៥ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​និង​បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​អា​ង​យ៉ាង​ ធ្វើ​ពិធី​ជូន​អំ​ណោយ​និង​ថវិកា​ពី​រដ្ឋា​ភិបាល​វៀត​ណាម និង​ខេត្ត​អាង​យ៉ាង​ ដល់​អនុតំ​បន់​នៃ​ខេត្ត​តាកែវ​ ខេត្ត​កំ​ពង់ស្ពឺ បញ្ជា​ការ​ដ្ឋាន​ភូមិ​ភាគ​៣ និង​បញ្ជា​ការ​ដ្ឋាន​ការ​ពារ​កោះ​សមុទ្រ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កម្ពុជា​។​ ឆ្លង​តាម​រយៈ​នោះ​ ក៏​បាន​ឧបត្ថម្ភ​ថ្នាំ​ពេទ្យ​គិត​ជាតម្លៃ​ទឹក​ប្រាក់​ជិត​ ៨០ លាន​ដុង​; ម៉ាស់​ពេទ្យ​ចំ​នួន​ ១០ ពាន់​ និង​ប្រាក់​ដូល្លា ៩៨ ពាន់​USDផង​ដែរ​។​ សកម្ម​ភាព​ទាំង​នេះ​ សំ​ដៅ​ឧបត្ថម្ភ​ថវិកា​កសាង​និង​ថ្នាំ​ព្យា​បាល​ជំ​ងឺ​ដល់​អ្នក​ក្រ ក៏​ដូច​ជា​ទប់ស្កាត់​ បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ Covid-១៩ លើ​ភូមិ​សាស្រ្ត​កង​ K៩៣ នៃ​បញ្ជា​ការ​ដ្ឋា​នយោ​ធាខេត្ត​ ដែល​បាន​និង​កំ​ពុង​ធ្វើ​សកម្ម​ភាព​ស្វែង​រក​គាស់​កាយ​ ធ្វើ​មាតុ​ភូមិ​និវត្តន៍​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​។​

គណៈ​ប្រតិភូ​នៃ​ខេត្ត​អាង​យ៉ាង​និង​ប្រ​ទេស​មិត្ត​ថត​រូប​អនុស្សាវរីយ៍​។​

ក្នុង​ដំ​ណា​ក់​កាល​អនុវត្ត​ភារ​កិច្ច​កង ​K៩៣ តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ឧបត្ថម្ភ​គាំ​ទ្រពី​គណៈ​កម្មា​ធិការ​ជំ​នា​ញ​ការ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ពិសេស​គឺកិច្ច​សហកា​រយ៉ាង​ស្អិត​ល្មួត​និង​ប្រ​សិ​ទ្ធភាព​នៃ​ខេត្ត​ទាំង​ពីរ តាកែវ​និង​កំ​ពង់​ស្ពឺ បាន​ជួយ​កង​ K៩៣ ប្រ​មូល​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​ចំ​នួន​ ៣០ ក្នុង​រដូវ​ប្រាំង​នា​ឆ្នាំ​ ២០១៩-២០២០។​

ឆ្លង​តាម​រយៈ​នៃ​សកម្ម​ភាព​ឧបត្ថម្ភ​លើក​នេះ​ក៏​ដូច​ជា​លើក​មុន​ៗ​ ដើម្បី​រួម​ចំ​ណែក​ពូនជ្រំចំ​ណង​សាម​គ្គី​ មិត្ត​ភាព​រ​វាង​ប្រ​ទេ​ស​ទាំង​ពី​រវៀត​ណា​ម-កម្ពុជា​និយាយ​រួម​ រដ្ឋ​អំ​ណាច​និង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​អាង​យ៉ាង​ ជាមួយ​ខេត្ត​និង​អង្គ​ភាព​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កម្ពុជា​និយាយ​ដោយ​ឡែក​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ប្រ​ទេស​រៀង​ៗ​ខ្លួន​៕​                                                                             

គៀង​យ៉ាង​ - ហឺវឌាំង ប្រែសម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ