បច្ចុប្បន្ន មនុស្សជាច្រើនមាននិន្នាការឈប់ទទួលទានសាច់ ពីព្រោះបញ្ហាសុខភាព ខណៈពេលមានការសិក្សាស្រាវជ្រាវជាច្រើន បញ្ជាក់ឱ្យឃើញថារបបទទួលទានអាហារបួស មានប្រយោជន៍ដល់ប្រព័ន្ធភាពសុាំកាត់បន្ថយគ្រោះថ្នាក់កើតជំងឺសរសៃឈាមបេះដូងនិងល្អសម្រាប់សុខភាពទូទៅ។ ទោះបីដូច្នោះក្តី អាស្រ័យតម្រូវការជាតិបំប៉ននឹងផ្លាស់ប្តូរទៅតាមវ័យ ម្ល៉ោះហើយអ្នកដែលប្រកាន់យករបបទទួលទានតែបន្លែ ផ្លែឈើ បំផុតគឺអ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ គប្បីយកចិត្តទុកដាក់ដល់ចំណុច ៥ យ៉ាងខាងក្រោម៖
ដើម្បីធានាសុខភាពអ្នកដែលទទួលទានអាហារបួសគប្បីបង្កើនជាតិបំប៉នឱ្យបានសម្បូរបែប
ក្នុងរបបអាហារ។ រូប៖ Vegetariantimes.com
-ទទួលទានគ្រប់ជាតិប្រូតេអ៊ីន៖ របបអាហារសម្រាប់អ្នកទទួលទានអាហារបួស ត្រូវផ្ទុកប្រូតេអ៊ីនពីគ្រាប់ធញ្ញជាតិ ដូចជាផលិតផលច្នៃពីសណ្ដែកសៀង ប្រភេទសណ្ដែកផ្សេងៗទៀត (សណ្ដែកស សណ្ដែកក្រហម សណ្ដែកហ័រឡាំងតាវ) ប្រភេទគ្រាប់ផ្សេងៗនិងប័រជាដើម។ ប្រសិនបើមិនហូបអាហារបួសសុទ្ធសាធ យើងអាចបន្ថែមស៊ុតនិងអាហារច្នៃពីទឹកដោះគោ អាហារពីរប្រភេទនេះជួយផ្តត់ផ្គង់ប្រូតេអ៊ីនបានល្អ។
- បង្កើនអាហារដែលផ្ទុកកាល់ស្យូម (canxi) និង Vitamin D ៖ អាហារដែលជួយបំពេញបន្ថែមនូវកាល់ស្យូមដល់អ្នកទទួលទានអាហារបួស រួមមាន៖ ទឹកសណ្ដែកសៀង ទឹកដោះច្នៃពីគ្រាប់ អាល់ម៉ុងធញ្ញជាតិបង្កើនកាល់ស្យូម និងនំប័ុងជាដើម។ ចំណែកអាហារដែលផ្គត់ផ្គង់ Vitamin D រួមមានផ្សិត នំប័ុងលាបប័រធញ្ញជាតិទទួលទានពេលព្រឹក...។
- បំពេញបន្ថែម Vitamin B២៖ Vitamin B ១២ ចាំបាច់ដើម្បីផលិតនូវកោសិកាក្រហម ជួយរក្សាសុខភាពប្រព័ន្ធសរសៃវិញ្ញាណនិងផ្គត់ផ្គង់ ថាមពលចលនានៃរាងកាយ។ ប្រភព Vitamin B ១២ មួយចំនួនទៀតគប្បីចងចាំ គឺធញ្ញជាតិទទួលទានពេលព្រឹក ផលិតផលចម្រាញ់ពីផ្សិតដំបែ (មេផ្សិត) យ៉ាអួទឹកសណ្ដែកសៀង និងប្រភេទទឹកដោះ ច្នៃពីគ្រាប់ធញ្ញជាតិ (គ្រាប់អាល់ម៉ុង សណ្ដែកសៀង សណ្ដែកខៀវ)។
-ទទួលទានអាហារសម្បូរទៅដោយជាតិដែក៖ ជាតិដែក គឺសារធាតុចាំបាច់ណាស់ ដើម្បីបង្កើតនូវកោសិកាក្រហម ចាំបាច់សម្រាប់ការចលនានៃរាងកាយ ជួយព្យាបាលផ្សះមុខរបួស បង្កើនភាពសុាំ បង្កើនការចងចាំនិងសកម្មភាពអុកស៊ីតកម្មរំលាយអាហារក្នុងរាងកាយ។ អាហារមួយចំនួនដែលសម្បូរទៅដោយសារធាតុដែក រួមមានគ្រាប់ធញ្ញជាតិទាំងមូល បន្លែមានស្លឹកពណ៌បៃតងចាស់ ដូចស្ពៃពួយឡេង ប្រភេទគ្រាប់ផ្សេងៗ សណ្ដែកនិងផ្លែឈើស្ងួត។ ដើម្បីបង្កើនសមត្ថភាពស្រូបយកនូវជាតិដែកពីរុក្ខជាតិ អ្នកទទួលទានអាហារបួស គប្បីបង្កើនការទទួលទាននូវម្ហូបអាហារដែលសម្បូរទៅដោយVitamin C (ដូចប្រភេទផ្លែក្រូច ម្ទេសប្លោកបៃតង និងខាត់ណាខៀវ)។
-រៀបចំមុខអាហារដែលមានសារធាតុបំប៉ន សម្បូរបែប៖ មនុស្សវ័យចាស់ភាគច្រើន មានអារម្មណ៍មិនសូវឃ្លាន ម្ល៉ោះហើយងាយនឹងធ្វើឱ្យស្រកទម្ងន់និងកង្វះអាហារូបត្ថម្ភ។ ចូរបំពេញបន្ថែមបន្លែផ្លែឈើដែលសម្បូរទៅដោយប្រូតេអ៊ីនទៅក្នុងអាហាររបស់លោកអ្នកឱ្យបានរាល់ពេល (តាវហូវ ផ្សិត សារាយសមុទ្រ ដំឡូវជ្វា សណ្ដែកបណ្តុះនិងផ្លែប័រជាដើម) បែងអាហារ ចេញជាចំណែកៗ ហើយហូបច្រើនដងក្នុងមួយថ្ងៃ ផឹកទឹកដោះច្នៃពីបន្លែ ផ្លែឈើ បន្ថែមប្រេង អូលីវ ឬប្រេងផ្កាឈូករ័ត្ន និងបន្លែបង្ការជាច្រើនទៀត ខណៈពេលចម្អិនអាហារ៕
ហឿងថាវ (យោង Inverse) - វិមាន