ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/09/2020 - 16:10

ថ្នា​ក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា

ថ្នាក់​ដឹក​នាំក្រុង​កឹង​ធើ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តាឆ្នាំ​ ២០២០

កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា​ ស្រប​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តារបស់​ជន​រួម​ជាតិ​ខ្មែរ​ គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដឹក​នាំដោយ​លោក​ ឡេសើុងហាយ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តាដល់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ គ្រួ​សារ​គោល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្ត​ន៍​ អ្នក​មាន​ប្រ​ជា​ប្រិយ​ឆ្នើម​នៅ​ខេត្ត​សុក​ត្រាំង​ និង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​។​

លោក​ឡេសើុងហាយ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ប្រ​គេន​និង​ជូន​ទេ​យ្យ​វត្ថុ​ដល់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជព្រះ​គុណ​ក្នុង​គណៈ​ប្រ​តិបត្តិ​ការ​នៃ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​។​

លោក​ឡេសើុងហា​យ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​។​

សមមិត្ត​ យឿងតឹង​ហៀង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ប្រ​សិទ្ធពរ​បុណ្យ​សែន​ដូន​តាដល់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​។​      រូប​ថត​៖ ដុង​តឹម

ក្នុង​ឱកាស​ជួប​សំ​ណេះ​សំ​ណាល​ លោក​ឡេសើុង​ហាយ បាន​សាក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធពរ​បុណ្យ​សែន​ដូន​តាដល់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ គ្រួ​សារ​គោល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្ត​ន៍​ អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​សមូហ​ភាព​ កម្មា​ភិបាល​នៃ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ អំ​ណរ​បុណ្យ​សែន​ដូន​តាប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ សុខ​ដុម​និង​សុភ​មង្គល​។​ ទន្ទឹម​នឹង​នោះ​ ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​រួម​ចំ​ណែ​ក​របស់​ព្រះ​សង្ឃ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ នាំយក​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ សម​មិត្ត​សង្ឃឹម​ថា​ ព្រះ​ឧបជ្ឈាយ៍ ព្រះ​សង្ឃ​គ្រប់​អង្គ​ គ្រួ​សារ​គោល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្ត​ន៍​ អ្នក​មាន​ប្រ​ជា​ប្រិយ​ នឹង​បន្ត​ការ​ពង្រីក​ ​ឧត្តមភាព​ក្នុង​ការ​កសាង​ផែន​មហា​សាម​គ្គី​ជន​ជាតិ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​សកម្ម​ចូល​រួម​នូវ​សកម្ម​ភាព​ ចលនា​ប្រ​ឡង​ប្រ​ណាំ​ងស្នេហា​ជាតិ​ រួម​ចំ​ណែក​កសាង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែរីក​ចម្រើន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ទន្ទឹម​នឹង​នោះ​ ចលនា​សមូហ​ភាព​កម្មា​ភិបាល​នៃ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ ជម្នះ​ការ​លំ​បាក​ អនុវត្ត​ល្អ​ការ​ងារ​អប់​រំដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ រួម​ចំ​ណែ​ក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណា​មបូ​។​

* មុន​នោះ​ នៅ​ថ្ងៃ​ទី១​៦​ ខែ​កញ្ញា​ លោកឡេសើុង​ហាយ អនុរដ្ឋ​មន្ត្រី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ មួយ​អន្លើដោយ​គណៈ​ប្រ​តិភូ​ ក៏​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តាដល់​គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ គ្រួ​សារ​គោល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្តន៍​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ខេត្ត​បាក​លីវ​។​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ក៏​បាន​សំ​ណេះ​សំ​ណាល​សាក​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិ​ទ្ធពរ​បុណ្យ​សែន​ដូន​តាប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ សុខ​ដុម​ និង​សុភ​មង្គល​៕​

                                            យ្វីអា​ញ់-វិមាន

ចែករំលែកអត្ថបទ