01/09/2020 - 16:33

ស្នើ​ឧបត្ថម្ភ​គោ​លនយោ​បាយ​ដី​ធ្លី​ដល់​ជន​រួម​ជាតិ​ភាគ​តិច​

ក្រសួង​ធន​ធាន​និង​បរិស្ថាន​ បាន​ស្នើ​រដ្ឋា​ភិបាល​បែង​ចែក​ថវិកា​ដើម្បី​ឧបត្ថម្ភ​ ១០០% ពី​ថវិកា​មជ្ឈិម​ដល់​ភូមិ​ភាគ​នា​នា​ដោយ​ធានា​ការ​វាស់​វែង​ បោះ​បង្គោល​ព្រំ​ដី​ គូស​ផែន​ទី និង​ចុះ​បញ្ជី​សុរិយោ​ដី​ ក៏​ដូច​ជា​ផ្តល់​អា​ជ្ញា​បណ្ណ​និង​កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​ដី​ធ្លី​ដល់​ក្រុម​ហ៊ុន​កសិ-រុក្ខ​កម្ម​ ជន​រួម​ជាតិ​ភាគ​តិច​។​ល។​

ឧបត្ថម្ភ​ដី​បង្ក​ប​ង្កើន​ផល​ ដើម្បី​បង្កើត​ការ​ងារ​ចិញ្ចឹម​ជីវិត​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។​      រូប​៖ លីធាន​

តាម​តំ​ណា​ង​ក្រសួង​ធន​ធាន​និង​បរិស្ថាន​ ក្រោយ​រយៈ​ពេល​ ៥​ ឆ្នាំ​អនុវត្ត​សេច​ក្តី​សម្រេច​របស់​រដ្ឋ​សភា​ ស្តីពី​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ភារ​កិច្ច​ដែល​ពាក់​ព័ន្ធ​ដល់​ការ​រៀប​ចំ​ ផ្លាស់​ប្ដូរ​កសិ-រុក្ខ​ដ្ឋាន​អា​ជីវ​កម្ម​រដ្ឋ​មក​ទល់​ពេល​នេះ​ មាន​៤៣​/៤៥ ខេត្ត​ បាន​សម្រេច​រួច​រាល់​ដំ​ណើរការ​វាស់​វែង​ បោះ​បង្គោ​លព្រំ​ដី​ និងវាស់​វែង​កសាង​ប្លង់​សុរិយោ​ដី​។​

គ្រប់​ក្រសួង​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ បាន​អនុវត្ត​ដំ​ណើរការ​ពិនិត្យ​ពិច័យ​លើ​ក្រុម​ហ៊ុន​កសិ-រុក្ខកម្ម​ចំ​នួន​២៧៥។​ ក្នុង​នោះ​ ផ្ទៃ​ដី​កសិ-រុក្ខ​ដ្ឋាន​ តាម​ការ​គ្រោង​ទុក​នឹង​ប្រ​គល់​ឱ្យ​ភូមិ​ភាគ​តាម​សេច​ក្តី​សម្រេច​លេខ​១១២/២០១៥​/NQ-QH១​៣​ គឺ៤៦៥.០២៩ ហិកតា​ បង្កើន​ផ្ទៃ​ដី​សរុប​ដែល​ប្រ​គល់​ឱ្យ​ភូមិ​ភាគ​ រហូត​មក​ទល់​ពេល​នេះ​ មាន​ប្រ​មាណ​ ១.០៨៦.៥៩៤ ហិកតា​ (យោង​តាម​សេចក្តី​សម្រេច​លេខ​២៨-NQ/TW គឺ ៦២១.៥៦៥ ហិកតា​ តាម​សេច​ក្តី​សម្រេច​លេខ​ ៣០-NQ/TW គឺ ៤៦៥.០២៩ ហិកតា​)។​ល។​

ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ជាក់​ស្តែង​ការ​ងារ​គ្រប់​គ្រង​ដី​ធ្លី​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ គប្បី​ធ្វើ​ការ​កត់​សម្គាល់​ ដើម្បី​មាន​វិធាន​ការ​ដោះ​ស្រាយ​ ដូច​៖ សុពល​ភាព​ ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​និង​ការ​ប្រើ​ប្រាស់​ដី​របស់​កសិ-រុក្ខ​ដ្ឋាន​នៅ​មាន​កម្រិត​ទាប​; បង្កប​់ហា​និភ័យ​ប្តឹង​ផ្តល់​ និង​រំលោភ​បំ​ពាន​ដី​ធ្លី​; ប្រ​ភព​ដី​ធ្លី​មិន​ទាន់​ពង្រីក​ប្រ​សិ​ទ្ធភាព​; ព្រៃ​ឈើ​និង​ដី​ព្រៃ​នៅ​តែ​បន្ត​រង​ការ​បំ​ផ្លិច​បំ​ផ្លាញ​ ហា​និភ័យ​នៃ​ការ​ថមថយ​បរិស្ថាន​កើន​ខ្ពស់​។​ល។​

អា​ស្រ័យ​ហេតុ​នោះ​ ដើម្បី​ដោះ​ស្រាយ​ជាមូល​ដ្ឋាន​និង​ព្រម​ៗ​គ្នា​នូវ​បញ្ហា​ខាង​លើ​ ក្រសួង​ធន​ធាន​និង​បរិស្ថាន​ បាន​ស្នើ​ដល់​ក្រុម​ប្រឹក្សា​ជន​ជាតិ​ ធ្វើ​របាយ​ការ​ណ៍​ជូន​រដ្ឋ​សភា​ បែង​ចែក​ថវិកា​ ដើម្បី​អនុវត្ត​ឱ្យ​សម្រេច​ភារ​កិច្ច​តាម​សំ​ណើ​នៃ​សេច​ ក្តី​សម្រេច​លេខ​៣០-NQ/TWនិង​សេច​ក្តី​សម្រេចលេខ​១១២/២០១៥/QH១៣។​

ក្រសួង​ធន​ធាន​និង​បរិស្ថាន​ ក៏​បាន​ស្នើ​៖ គប្បី​សិក្សា​ស្រាវ​ជ្រាវ​កសាង​គោ​លនយោ​បាយ​រួម​និង​ព្រម​ៗ​គ្នា​ ដើម្បី​ដោះ​ស្រាយ​ជាសារ​វន្ត​ស្ថាន​ភាពខ្វះ​ដី​បង្ក​ប​ង្កើន​ផល​ ដី​សង់​ផ្ទះ​របស់​ជន​រួម​ជាតិភាគ​តិច​៕

      យោ​ង៖ http://cema.gov.vn -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ