នៅហាណូយ លោកឌោវ៉ាន់ចៀង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ ៧៧១/QĐ-TTg ចុះថ្ងៃទី ២៦/៦/ ២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តល់សច្ចាប័នលើគម្រោង “បំពាក់បំប៉នចំណេះដឹងជនជាតិចំពោះកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ដំណាក់កាល ២០១៨-២០២៥” (សេចក្តីសម្រេចលេខ ៧៧១)។
លោក ឌោវ៉ាន់ចៀង រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិដឹកនាកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ តំណាងនាយកដ្ឋានចាត់តាំងកម្មាភិបាល បានរាយកាណ៍ជូនលោករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ អំពីការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ ៣៤៩/QĐ-UBDT ចុះថ្ងៃទី៦/៧/២០២០ របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ បានផ្តល់សច្ចាប័នលើផែនការលំអិតអនុវត្តគម្រោង “បំពាក់បំប៉នចំណេះដឹងជនជាតិ ចំពោះកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ដំណាក់កាល ២០១៨-២០២៥” ឆ្នាំ ២០២០ (សរសេរកាត់ថាគម្រោង) តាមសេចក្តីសម្រេចលេខ ៧៧១។ ក្នុងនោះ គម្រោងអាស្រ័យនាយកដ្ឋានចាត់តាំងកម្មាភិបាលទទួលបន្ទុក មានភារកិច្ចនិងផែនការលំអិតនៃការអនុវត្តចំនួន ១០ ក្នុងការអនុវត្តគម្រោង អាស្រ័យវិទ្យាស្ថានជនជាតិ ទទួលបន្ទុក រួមមានភារកិច្ចចំនួន៦។
លើមូលដ្ឋានរបាយការណ៍របស់នាយកដ្ឋានចាត់តាំងកម្មាភិបាល លោកឌោវ៉ាន់ចៀង រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ បានសំណូមពរនាយកដ្ឋានចាត់តាំងកម្មាភិបាល វិទ្យាស្ថានជនជាតិ គប្បីធ្វើឱ្យច្បាស់ជាងទៀតនូវខ្លឹមសារនៃសេចក្តីសម្រេច ក្នុងនោះ យកចិត្តទុកដាក់ដល់ការបំពាក់បំប៉នអំពីបំណិនប្រើប្រាស់ភាសាជនជាតិភាគតិច ធ្វើឱ្យច្បាស់ពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជនជាតិក្នុងការអនុវត្តសេចក្តីសម្រេចលេខ ៧៧១ ដើម្បីអនុវត្តលើវិសាលភាពទូទាំងប្រទេស អំពីបំពាក់បំប៉នចំណេះដឹងការងារជនជាតិ។
លោក ឌោវ៉ាន់ចៀង រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ សំណូមពរនាយកដ្ឋានចាត់តាំងកម្មាភិបាលវិទ្យាស្ថានជនជាតិ និងនាយកដ្ឋាន អង្គភាពដែលជាប់ពាក់ព័ន្ធ គប្បីប្រមូលផ្តុំទៅលើភារកិច្ចសំខាន់ៗដូច៖ កសាងផែនការបំពាក់បំប៉នចំណេះដឹងការងារជនជាតិ សមស្របជាមួយនឹងកម្មវិធីទិសដៅជាតិ។ កសាងសេចក្តីកំណត់អំពីការប្រើប្រាស់លិខិតបញ្ជាក់ដើម្បីវាយតម្លៃ ជ្រើសរើសប្រើប្រាស់ តែងតាំង ដំឡើងឋានៈកម្មាភិបាល ក្នុងប្រព័ន្ធស្ថាប័នការងារជនជាតិ។ កសាងផែនការត្រួតពិនិត្យបំពាក់បំប៉នការងារជនជាតិនៅក្នុងខេត្តចំនួន ៣ តំណាងឱ្យតំបន់ទាំង ៣ ក្នុងទូទាំងប្រទេស។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ សំណូមពរនាយកដ្ឋានចាត់តាំងកម្មាភិបាលវិទ្យាស្ថានជនជាតិ នាយកដ្ឋាន អង្គភាពដែលជាប់ពាក់ព័ន្ធ ប្រមូលផ្តុំផ្សព្វផ្សាយឱ្យបានឆាប់រហ័ស ធានាប្រសិទ្ធភាពត្រូវតាមច្បាប់៕
យោង៖ https://baodantoc.vn- វិមាន