24/08/2020 - 16:39

មាន​ទម្រង់​ល្អ​ៗ​ជាច្រើន​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​

អនុវត្ត​សេច​ក្ដី​សម្រេច​លេខ​ ៥២១/QĐ-TTg ចុះ​ថ្ងៃ​ ១៣/៦/២០០៥ របស់​នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​អំ​ពី​ការ​ចាត់​តាំង​ទិវា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មា​តុភូមិ​ ដំ​ណា​ក់​កាល​ ២០១៥ -២០២០ លើ​ភូមិ​សាស្រ្ដខេត្ត​សុក​ត្រាំង​ ឃើញ​ថា​មាន​ទម្រង់​ល្អ​ៗ​ មាន​ប្រ​សិទ្ធ​ភាព​ជាច្រើន​ក្នុង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​។​

សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណា​មបូ​ ចុះ​កិច្ច​ព្រម​ព្រៀង​អនុវត្ត​លក្ខន្តិកៈ​“គ្មាន​៤យ៉ាង​”ក្នុង​សាលា​រៀន​។​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​និង​បុគ្គ​លសម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​។​

តាមគណៈ​ចង្អុល​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ និង​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មា​តុភូមិ​ខេត្ត​សុក​ត្រាំង​ កម្លាំង​នគរ​បាល​បាន​សហកា​រជាមួយ​នឹង​គ្រប់​មន្ទីរ​ គណៈ​ផ្នែក​និង​រដ្ឋ​អំ​ណា​ច​មូល​ដ្ឋាន​ ណែ​នាំ​កសាង​ទម្រង់​”ធានា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​”ចំ​នួន​ ៦៣ ទម្រង់​។​ ក្នុង​នោះ​ មាន​ទម្រង់​ជាច្រើន​នាំមក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បង្ការ​ ប្រ​ទះ​ឃើញបរិហារបទ​ល្មើស​ មាន​ដូច​៖ ទម្រង់​”កាមេរ៉ា​សន្ដិសុខ​”  “ភ្លើង​បំ​ភ្លឺ​តាម​ដង​ផ្លូវ​ភូមិ​” “អនុសង្កាត់​ ភូមិ​ បន្ថយ​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​” “បង្ការ​បាប​គ្រោះ​ គ្រឿង​ញៀន​ និង​អំ​ពើ​ហិង្សា​ក្នុង​សាលា​រៀន​” “សម្លេង​ឧឃោ​សនស័ព្ទ​សន្តិ​សុខ​”។​ល។​ ទម្រង់​ទាំង​នេះ​បាន​ពង្រឹង​ធ្វើ​ឱ្យ​សុក្រឹត​ និង​ពង្រីក​ជាលំ​ដាប់​ បម្រើ​ការ​ងារ​ឃោ​សនា​ល្អ​ ផ្សព្វ​ផ្សាយ​ច្បាប់​ បង្ការ​បង្រ្កាប​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ បំ​ផុស​ចលនា​ការ​ពារ​មាតុ​ភូមិ​នៅ​តាម​ភូមិ​ភាគ​នា​នា​។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ជា​ជន​បាន​ផ្ដល់​ព័ត៌​មាន​មាន​តម្លៃ​ជាង​ ១.២០០ ពត៌មាន​ដល់​ស្ថាប័ន​សមត្ថ​កិច្ច​ ត្រួត​ពិនិត្យ​ ដោះ​ស្រាយ​ ៧០០ ករ​ណី ចាប់​មុខ​សញ្ញា​ ១.៥២៧ នាក់ ចលនា​មុខ​សញ្ញា​ដែល​មាន​ដី​កា​ចាប់​ខ្លួន​ឱ្យ​ចេញ​សារ​ភាព​ ២៥៣ ​នាក់។​ ទន្ទឹម​នឹង​នោះ​ ទិវា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មា​តុភូមិ​ ជួយ​ឱ្យ​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារ​តី​ស្នេហា​ជាតិ​ មោទ​នភាព​ជាតិ​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​និង​សមត្ថ​ភាព​ទូទាំង​ប្រ​ជា​ជន​ក្នុង​បុព្វ​ហេតុ​ការ​ពារ​មាតុ​ភូមិ​ កសាង​កម្លាំង​ស្នូល​ក្នុង​ការ​ការ​ពារ​សន្ដិសុខ​សណ្ដាប់​ធ្នាប់​មូល​ដ្ឋាន​។​  មាន​អង្គ​ការ​ បុគ្គ​លជាច្រើន​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ ត្រូវ​បាន​ជូន​ទង់​និង​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រសួង​នគរ​បាល​ និង​នគរ​បាល​ខេត្ត​សុក​ត្រាំង​។​ល។​

វរសេនី​យ៍ឯក​ ផាមក្វឹ​កវៀត​ នា​យក​រ​ងនគរ​បាល​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្ដិសុខ​មា​តុភូមិ​ ឃើញ​ថា​មាន​ភាព​សាយ​ភាយ​យ៉ាង​ខ្លាំង​និង​ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​សង្គម​ បង្ក​បាន​ការ​តភ្ជាប់​យ៉ាង​មាំរវាង​ទម្រង់​និង​ការ​ចលនា​បដិវត្តន៍​ផ្សេង​ៗ​ រួម​ចំ​ណែក​រក្សាលំ​នឹង​ជីវ​ភាព​ សន្តិ​សុខ​សណ្ដាប់​ធ្នាប់​សង្គម​។​ អង្គ​ភាព​ទាំង​ឡាយ​គប្បី​សហការ​ថែម​ទៀត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​កសាង​ចលនា​ការ​ពារ​សន្ដិសុខ​សណ្ដាប់​ធ្នា​ប់​ សុវត្ថិ​ភាព​សង្គម​។​ ទន្ទឹម​នឹង​នោះ​ គប្បី​ស្ងើច​សរ​សើរ​ជូន​រង្វាន់​ឱ្យ​បាន​ទាន់​ពេល​ចំ​ពោះ​បុគ្គ​ល សមូហ​ភាព​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​”៕​

យ្វីអា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ