មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/08/2020 - 16:39

បាក​លីវ​ ពង្រីក​តួនា​ទីអ្នក​មាន​ប្រ​ជា​ប្រិយ​

ជាច្រើន​ឆ្នាំ​កន្លង​ កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ខេត្ត​បាក​លីវ​ បាន​ពង្រីក​ល្អ​នូវ​តួនា​ទីជាស្ពាន​តភ្ជាប់​រវាង​ប្រ​ជា​ជន​ជាមួយ​នឹងបក្ស​ រដ្ឋ​អំ​ណា​ច​ អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នា​ក់​ រួម​ចំ​ណែ​ក​កសាង​ភូមិ​ស្រុក​កាន់​តែសម្បូរ​សប្បាយ​។​

លោក​ វឿងភឿងណា​ម អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ដែល​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​និង​ផ្សព្វ​ផ្សាយ​។​

លោក ឡឹម​ង៉ុក​តាយ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍ជន​រួម​ជាតិ​ខ្មែរ​ នៅ​ភូមិ​យុងយឿ A ឃុំ​វិញ​ត្រា​ច់ដុង​ ក្រុង​បាក​លីវ​ ចែក​រ​ំលែក៖ “ដើម្បី​ឱ្យ​ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត​ ដំ​បូងយើង​ត្រូវ​ធ្វើ​គំ​រូ។​ ក្នុង​នា​មខ្ញុំ​ផ្ទាល់​ ជាច្រើន​ឆ្នាំ​កន្លង​តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ ពលកម្ម​ផលិត ជាគំ​រូ​អនុវត្ត​ល្អ​នូវ​គោល​មាគ៌ា​ គោ​លន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​។​ ទន្ទឹម​នឹង​នោះ​ ខ្នះ​ខ្នែង​ជួយ​អ្នក​ទាំង​ឡាយ​ ពិសេស​ គឺចែក​រំលែក​ពិសោធន​៍ក្នុង​ការ​ផលិត​និង​អនុវត្ត​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្បធម៌​នៅ​តំ​បន់​តាំង​ទីលំ​នៅ​”។​ ក្រៅ​ពី​នោះ​ ខ្ញុំ​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​ បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ សង់​សាលា​រៀន​។​ល។​ ហេតុ​នោះ​ មក​ទល់​ពេល​នេះ​ ឃើញ​ថា​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​របស់​ប្រ​ជា​ជន​ ត្រូវ​បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ​”។​

ក្នុង​សហគមន៍ជន​ជាតិ​ចិន​នៅ​ក្រុង​បាក​លីវ​ ពេល​សាក​សួរ​ពី​លោក​ ង៉ោវ៉ូវដាយ នៅ​សង្កាត់​ ២ មាមីង​នៅ​ទីនេះ​អ្នក​ណា​ក៏​ស្គាល់​ទាំង​អស់​។​ លោក​ ង៉ោវ៉ូវដាយ បច្ចុប្បន្ន​ជាអនុប្រ​ធាន​សមាគម​គាំ​ពារ​អ្នក​ជំ​ងឺ​ក្រី​ក្រ​របស់​ខេត្ត​បាក​លីវ​ និង​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​ជាតិ​ចិន​។​ លោក​មិន​ត្រឹម​តែ​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ជន​ជាតិ​ចិន​អនុវត្ត​ល្អ​នូវ​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ និង​អនុវត្ត​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ប្រ​ទេ​ស​” កសាង​តំ​បន់​តាំង​ទីលំ​នៅ​សុវត្ថិ​ភាព​ វប្បធម៌​ មិន​ប្រ​ព្រឹត្ត​ខុស​ច្បាប់​ និង​បាប​គ្រោះ​សង្គម​ គាត់​ថែម​ទាំង​ពង្រីក​បាន​ល្អ​នូវ​តួនា​ទីអ្នក​មាន​ប្រ​ជា​ប្រិយ​ទៀត​ផង​។​ តាំង​ពី​ឆ្នាំ​ ២០១០ មក​ជារៀង​រាល់​ ឆ្នាំ​ លោក​ដាយ តែង​ចលនា​រួម​វិភាគ​ទាន​ថវិកា​ដើម្បី​ជួយ​ឧបត្ថម្ភ​ការ​វះកាត់​បេះ​ដូង​ឱ្យ​កុមារ​ ជូន​រទេះ​ជន​ពិ​ការ​ សាង​សង់​ផ្ទះ​មេត្តា​ធម៌​ កសាង​ស្ពាន​ជន​បទ​។​ល។​ ដោយ​ឡែក​នៅ​ឆ្នាំ​ ២០១៩​ គាត់​ក៏​បាន​ចលនា​អង្គ​ការ​ និង​សប្បុរស​ជន​ សង់​ផ្ទះ​មេត្តា​ធម៌​បាន​ ១៤ ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រនៅ​ក្រុង​បាក​លីវ​ សរុប​ជាទឹក​ប្រាក់ ៤២០ លាន​ដុង​។​

ទទួល​បាន​លទ្ធ​ផល​ដូច​ពោល​ខាង​លើ​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នា​ក់​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នា​នា​ក្នុង​ខេត្ត​បាក​លីវ​ ពង្រីក​ល្អ​តួនា​ទីអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍ជន​ជាតិ​ភាគ​តិច​ ដោយ​ការ​អនុវត្ត​ជាក់​ស្តែង​ បំ​ផុស​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ​។​

លោក​ ត្រឹង​ហ្វាង​យ៉ៀង ប្រ​ធាន​គណៈ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ ខេត្ត​លើក​សរ​សើរ​និង​ជូន​រង្វាន់​បាន​ទាន់​ពេល​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​ជន​រួម​ជាតិ​ភាគ​តិ​ចដែល​សម្រេច​បាន​ស្នា​ដៃ​ល្អ​ៗ​ ក្នុង​ការ​រួម​ចំ​ណែ​ក​ធ្វើ​ឱ្យ​មុខ​មា​ត់ជន​បទ​កាន់​តែល្អ​ប្រ​សើរ​ និង​រួម​ចំ​ណែ​ក​អនុវត្ត​សម្រេច​លក្ខឋាន​កសាង​ជន​បទ​ថ្មី​៕

យោងកាសែតជនជាតិនិងអភិវឌ្ឍន៍-មុនី​  

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ វឿងភឿងណា​ម