(កាម៉ាវ) តាមគណៈជនជាតិខេត្តកាម៉ាវ ការអប់រំនិងបណ្ដុះបណ្តាលនៅតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្ត មានការវិវឌ្ឍយ៉ាងសកម្ម ជាសារវន្តឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់ជនរួមជាតិភាគតិច។ សិស្សជនជាតិភាគតិចស្ថិតក្នុងកម្រិតអាយុរៀនសូត្រ បានចូលរៀននៅគ្រប់កម្រិតសិក្សាសម្រេចអត្រាជាង៩៦% និងអត្រាសិស្សបញ្ចប់កម្រិតសិក្សាសម្រេចជាង ៨៦% ។
សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តកាម៉ាវ។ រូប៖ http://www.camau.gov.vn
ដើម្បីសម្រេចបានលទ្ធផលខាងលើ ការងារសង្គមូបនីយកម្មអប់រំ ក្នុងតំបន់ជនជាតិភាគតិចនៅខេត្តកាម៉ាវ ត្រូវបានបន្តជំរុញយ៉ាងខ្លាំង និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ មកទល់ពេលនេះ ក្នុងតំបន់ជនរួមជាតិភាគតិចនៅខេត្តកាម៉ាវ មូលដ្ឋានសម្ភារៈបន្ទប់រៀនបម្រើការបង្ហាត់បង្រៀននូវរាល់កម្រិតសិក្សាជាសារវន្តបានធានា។ គោលនយោបាយឧបត្ថម្ភដល់សិស្សតំបន់ជនរួមជាតិភាគតិច ក៏បានផ្សព្វផ្សាយអនុវត្តបានទាន់ពេល ត្រូវតាមសេចក្តីកំណត់។ បច្ចុប្បន្ន ខេត្តកាម៉ាវ មានសាលាវិទ្យាល័យជនជាតិអន្តេវាសិកមួយ និងវិទ្យាល័យជនជាតិអឌ្ឍអន្តេវាសិកមួយដំណើរការប្រកបដោយប្រសិទ្ធភាព ការងារបង្ហាត់បង្រៀនអក្សរខ្មែរ ចិន ដល់កូនចៅជនរួមជាតិ ត្រូវបានយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិខាងយន្តការនិងឧបត្ថម្ភថវិកា អនុវត្តរៀងរាល់ឆ្នាំ៕
ថាញ់ឡុង-វិមាន