តាមប្រសាសន៍លោក ត្រឿងសូហ្វី ប្រធានការិយាល័យជនជាតិខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ ៖ ខ័ណ្ឌអូរម៉ូងអនុវត្តល្អរាល់គោលនយោបាយ អាទិភាពរបស់បក្ស និងរដ្ឋសម្រាប់ជនរួមជាតិភាគតិច ម្ល៉ោះហើយជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិភាគតិចមានការវិវឌ្ឍន៍ច្រើន។

ជីវភាពសេដ្ឋកិច្ចបានលំនឹង ទើបបងស្រីយឿងធីខាលី មានពេលថែថួនរបងផ្កាលម្អ។
បងស្រី យឿងធីខាលី នៅតំបន់ប៊ិញឡើយ សង្កាត់ទ្រឿងឡាក បានឆ្លៀតពេលថ្ងៃអាទិត្យ ដើម្បីកាត់តម្រឹមផ្កាដែលដាំខាងមុខផ្ទះ។ បងស្រីខាលី ឱ្យដឹង៖ “នៅពេលសាខាសមាគមនារី តំបន់មកចលនាដាំផ្កាលម្អតាមផ្លូវជនបទ ខ្ញុំក៏គាំទ្រចលនានេះភ្លាម ពីព្រោះដាំផ្កាធ្វើឱ្យដងផ្លូវ និងផ្ទះយើងមានសោភណភាព។ ថ្វីបើដូច្នោះក្ដី ដើម្បីកុំឱ្យមែកផ្កាលយចេញបាំងផ្លូវ នាងខ្ញុំតែងកាត់តម្រឹមជាប្រចាំ”។ បងស្រីលីធីធូទ្រិញ ប្រធានសមាគមសហព័ន្ធនារីសង្កាត់ទ្រឿងឡាក ឱ្យដឹង៖ អាស្រ័យជីវភាពសេដ្ឋកិច្ចលំនឹង ម្ល៉ោះហើយបងប្អូននារីជនជាតិភាគតិច តែងខ្នះខ្នែងចូលរួមកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន។
លោកត្រឿងសូហ្វី ឱ្យដឹងបន្ថែម អនុវត្តសេចក្ដីសម្រេចលេខ ២០៨៥/QĐ-TTg ចុះថ្ងៃ៣១/១០/២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការផ្ដល់សច្ចានុមតិគោលនយោបាយពិសេសដោយឡែក ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ការិយាល័យជនជាតិសហការជាមួយផ្នែកសមត្ថកិច្ច ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខ័ណ្ឌ ចេញសេចក្ដីសម្រេចជូនដីសង់ផ្ទះ (ទំហំ៤០ម២) ដល់ជនជាតិភាគតិចក្រីក្រ៣ ៩ គ្រួសារ ក្នុងមណ្ឌលតាំងទីលំនៅជនជាតិភាគតិច មណ្ឌលប៊ិញអៀង សង្កាត់ត្រឿងឡាក។ ព្រមជាមួយនោះ ឧបត្ថម្ភថវិកាសង់ផ្ទះដល់គ្រួសារក្រីក្រចំនួន ១៤ គ្រួសារ ផ្ដើមពីប្រភពទុនឧបត្ថម្ភរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ ក្រុង។ ឆ្លងតាមរយៈឥណទានពីធនាគារគោលនយោបាយសង្គមនិងប្រភពទុនផ្ទៃក្នុងដែលអង្គការមហាជនបំផុសចលនា ខ័ណ្ឌឧបត្ថម្ភជនជាតិភាគតិចជាង ២៨០ លើកគ្រួសារបុលទុនអភិវឌ្ឍសេដ្ឋកិច្ច សរុបប្រាក់កម្ចីជាង ២ ពាន់លានដុង។ល។ ផ្ដើមពីការវិនិយោគខាងលើ បានរួមចំណែកជួយជនរួមជាតិភាគតិចលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រចីរភាព។ ឆ្នាំ ២០១៩ លើភូមិសាស្រ្តខណ្ឌមាន៨៤ គ្រួសារចាកផុតពីភាពក្រីក្រ សម្រេចអត្រា១៤១,៥% បើប្រៀបនឹងផែនការអត្រាគ្រួសារជនជាតិភាគតិចក្រីក្រ ចាប់ពី៨,១៥% ថយចុះនៅត្រឹម២,៤៩%”៕
ហាថាញ់ - ថាច់ធី