មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/08/2020 - 16:48

កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​នៅ​ស្រុក​ទិញ​បៀង​

យោ​ងតាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ទិញ​បៀង​ ខេត្ត​អា​ង​យ៉ាង​ រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ទូទាំង​ស្រុក​ បច្ចុប្បន្ន​ ជាមូល​ដ្ឋាន​បាន​វិនិ​យោ​គទុន​កសាង​។​ ក្នុង​នោះ​ ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ៩១ ផ្លូវ​ខេត្ត​លេខ​   ៩៤៨   និង​ផ្លូវ​ស្រុក​ដល់​ផ្លូវ​តភ្ជាប់​ឃុំ​តភ្ជាប់​ភូមិ  ។ល។ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ និង​លក់​ដូរ​របស់​ប្រ​ជា​ជន​។​

ផ្លូវ​គមនា​គមន៍​បាន​វិនិ​យោគ​កសាង​ ប្រ​ជា​ជន​ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ធ្វើ​របង​ ធ្វើ​ឱ្យ​សម្រស់​ជន​បទ​កាន់​តែស្រស់​ស្អាត​។​

វ៉ាន់យ៉ាវ ជាឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៧៣,៥% ។​ តាំងពី​ឆ្នាំ​ ២០១៦ ​មក​ អា​ស្រ័យ​មាន​ប្រ​ភព​ទុន​ពី​កម្ម​វិធី​ ១៣៥ និង​ប្រ​ភព​ទុន​រួម​ផ្សំ​ពី​កម្ម​វិធី​គោ​ល​នយោ​បាយ​ឧបត្ថម្ភ​ការ​វិនិ​យោ​គ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​របស់​មជ្ឈិម​ ខេត្ត​បាន​កសាង​សំ​ណង់​គមនា​គមន៍​ជន​បទ​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ជាច្រើន​។​ល។​ សរុប​ថវិកា​ជាង​ ៦ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ មាន​សំ​ណង់​ជាច្រើន​បាន​តភ្ជាប់​ផ្ដល់​នូវ​សារ​:សំ​ខាន់​ ដូច​ជា​៖ ផ្លូវ​នៅ​តំ​បន់​តាំង​ទីលំ​នៅ​មាំង-រ៉ ផ្លូវ​ដី​កា​តឿ និង​ជួស​ជុល​ផ្សារ​វ៉ាន់​យ៉ាវ ។​ល។​ ត្រូវ​បាន​ដាក់​ឱ្យ​ដំ​ណើរការ​ រួម​ចំ​ណែ​ក​ធ្វើ​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​។​

លោកចៅ​សៀម​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​មាំង-រ៉ មាន​ប្រ​សាសន៍​៖ “រដ្ឋ​វិនិ​យោគ​និង​កសាង​ផ្លូវ​ជន​បទ​ធំ​ទូលាយ​ ងាយស្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​លក់​ដូរ​។​ល។​ ដូច្នេះ​ ខ្ញុំ​រួម​ចំ​ណែ​ក​និង​រដ្ឋ​អំ​ណា​ច​គ្រប់​ជាន់​ថ្នាក់​ចលនា​ប្រ​ជា​ជន​ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ ធ្វើ​របង​មុខ​ផ្ទះ​ ចលនា​ជីក​ស្តារ​ប្រ​ឡាយ​បង្ហូរ​ទឹក​ អនា​ម័យបរិស្ថាន​។​ល។​ ហេតុ​នោះ​ មុខ​មា​ត់ជន​បទ​មួយ​ថ្ងៃ​កាន់​តែស្រស់​ស្អាត​ ” ។​

មិន​ត្រឹម​តែវ៉ាន់​យ៉ាវប៉ុណ្ណោះ​ទេ​ តាំង​ពី​ឆ្នាំ​ ២​០១​៤​ មក​ ឃុំ​ជាច្រើននៅ​ស្រុក​ទិញ​បៀង​ ត្រូវ​បាន​រដ្ឋ​វិនិ​យោ​គជាង​ ១៦ ពាន់​លាន​ដុង​តាម​រយ​:ប្រ​ភព​ទុន​ឧបត្ថម្ភ​វិនិ​យោ​គនៅ​ឃុំ​ អនុសង្កាត់​ និង​ភូមិ​លំ​បាក​ខ្លាំង​ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​។​ មាន​ដូច​ជា​ ឃុំ​អា​នកឺ វិនិ​យោគ​ជាង​ ២,៧ ពាន់​លាន​ដុង​ដើម្បី​កសាង​វត្ត​ហ្វាច់កូ - ដេ២៣ ផ្លូវ​ភូមិ​ពោធីនិង​បង្កើន​កម្រិត​ផ្លូវ​ភូមិ​ជើង​គោ​ ១ ឃុំ​ញើុងហ៊ឹង​ បាន​វិនិ​យោគ​ជិត​ ២,៧៥  ពាន់​លាន​ដុង​ ដើម្បី​ចាក់​កៅ​ស៊ូ​ផ្លូវ​ទ្រុង​ហ៊ឹង​ ផ្លូវ​តីហ៊ឹង​និង​ផ្លូវ​ឌិញ​តភ្ជាប់​ ឃុំ​អា​ង​ណុង បាន​វិនិ​យោ​គជាង​ ៣ ពាន់​លាន​ដុង​ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ សាលា​អនុវិទ្យា​ល័យ​ត្រឹង​ក្វាង​ខាយ បង្កើន​កម្រិត​និង​ចាក់​កៅ​ស៊ូ​ផ្លូវ​ត្រើយ​ខាង​លិចព្រែក​៣កុម្ភៈ​ ផ្លូវ​ព្រែក​ ៣ កុម្ភៈ​ ក្រាល​បេ​តុង​ ផ្លូវ​ត្រើយ​ខាង​កើត​ព្រែក​ ៣ កុម្ភៈ​។​ ឃុំ​អា​ង​ហា​វ បាន​វិនិ​យោ​គជាង​ ១,៣ ពាន់​លាន​ដុង​ ដើម្បី​ពង្រីក​ផ្លូវ​ភូមិ​ទីប និង​ផ្លូវ​ជន​បទ​លេខ​ ១១  វ៉ាន់​ឡាញ់​។​

លោក​ស្រី​នា​ងសេម ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ទិញ​បៀង​ ឱ្យ​ដឹង​៖ ប្រ​ព័ន្ធ​គមនា​គមន៍​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ៩១ ផ្លូវ​ខេត្ត​លេខ​ ៩៤៨ ផ្លូវ​ជន​បទ​តភ្ជាប់​ផ្លូវ​នា​នា​។​ លើ​ភូមិ​សាស្ត្រ​ស្រុក​ទ្រីតូង​ បាន​និង​កំ​ពុង​កសាង​សម្រេច​ជាស្ថាពរ​។​ យាន​ជំ​និះ​អាច​បើ​ក​បរ​ចុះ​ទៅ​ដល់​ភូមិ​ ស្រុក​ ធ្វើ​ឱ្យ​មុខ​មា​ត់តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ មាន​ភាព​ផ្លាស់​ប្តូរ​និង​រីក​ចម្រើន​ បង្ក​លក្ខណៈ​ជំ​រុញ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​៕​

                                                                            ហា​ទ្រីវ-លេង​មី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ស្រី​ នា​ងសេម