03/08/2020 - 16:48

ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​

តំ​បន់​សមុទ្រ​កាម៉ាវមាន​ទំ​ហំ ​៨០.០០០ គីឡូ​ម៉ែ​ត្រការេ៉ និង​មាន​ឆ្នេរ​សមុទ្រ​ប្រ​វែង ​២៥៤ គីឡូ​ម៉ែត្រ រត់កាត់​ឃុំ​ ទីប្រ​ជុំ​ជន​ចំ​នួន​ ២៣ ចំ​ណុះ​ស្រុក​មាត់​សមុទ្រ​ចំ​នួន ​៦ ។​ តំ​បន់​សមុទ្រ​កាម៉ាវ គឺជា​នេសាទ​ដ្ឋាន​ដ៏​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​នេសាទ​ដ្ឋាន​ចំ​នួន ​៤ ​ក្នុង​ទូទាំង​ប្រ​ទេ​ស​។​ ហេតុ​នោះ​ រយៈ​ពេល​កន្លង​ បក្ខ​ភាគ​កង​ទ័ព​ការ​ពារព្រំ​ដែន​ខេត្ត​កាម៉ាវ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​គ្រប់​គ្រង​ ពង្រីក​បានកម្លាំង​ចម្រុះ​ ដើម្បី​ការ​ពារ​រឹង​មាំអធិ​បតេយ្យ​ សន្តិ​សុខ​កោះ​ សមុទ្រ​។​

មជ្ឈ​មណ្ឌល​តាម​ដាន​ដំ​ណើរក​ប៉ាល់នេសាទ​ មាន​ទីតាំង​នៅ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ។​

វរសេនីយ៍​ឯក​ប​ម្រុង ផាមមិញ​យ៉ាង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ស្នង​ការ​នយោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖ “គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​បង្កើន​ការ​ផ្លាស់​ថ្មី​ លើក​កម្ពស់​គុណ​ភាព​ និង​ប្រ​សិទ្ធ​ភាព​ការ​ចលនា​មហា​ជន​ក្នុង​ស្ថាន​ភាព​ថ្មី​។​ ទន្ទឹម​នឹងនោះ​ សកម្ម​ភាព​ចូល​រួម​កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ អនុវត្ត​មាន​ប្រ​សិ​ទ្ធភាព​នូវ​ខ្លឹម​សារ​ “ទិវា​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​” និង​ការ​ចលនា​៖ ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិបតេយ្យ​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​។​

ទន្ទឹម​នឹង​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ នៅ​ទាំង​ពង្រីក​បានល្អ​នូវ​តួនា​ទី ភារ​កិច្ច​របស់​កង​ជួរ​កម្មា​ភិបាល​ដែល​បង្កើន​ដល់​ឃុំ​ ទីប្រ​ជុំ​ជន​ បក្ខ​ជន​   ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទទួល​បន្ទុក​គ្រួ​សារ​ចូល​រួម​ប្រ​ជុំ​សាខា​បក្ស​អនុសង្កាត់​ ភូមិ​ជាប់​មាត់​សមុទ្រ​។​ ដើម្បី​ពង្រីក​នូវ​ស្មារ​តី​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន​ គណៈ​កម្មា​ធិការ​បក្ស​-បញ្ជា​ការ​ដ្ឋាន​តែង​ចង្អុល​ការ​ដល់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ជំ​រុញ​ការ​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​លើ​ក​កម្ពស់​ការ​យល់​ដឹង​ខាង​នយោ​បាយ​ ផ្តុំ​កម្លាំង​អនុវត្ត​មាន​ប្រ​សិ​ទ្ធភាព​គម្រោង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ និង​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​ពី​កោះ​សមុទ្រ​ ដល់​កម្មា​ភិបាល​ ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​។​ ក្រៅ​ពី​នោះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​ធ្វើ​ម្ចាស់​លើ​គម្រោង​ចំ​នួន​៤ ដើម្បី​ឧបត្ថម្ភ​ប្រ​ជា​ជន​ ១៥០ គ្រួ​សារ​បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ សហកា​រកសាង​គម្រោង​សំ​ណង់​ទឹក​ស្អាត​ចំ​នួន​៣ គិត​ជាទឹក​ប្រាក់ជាង​៣ពាន់​លាន​ដុង​ កសាង​ស្ពាន​បេ​តុង​ បាន ​១៥ ខ្សែ​ គិត​ជាទឹក​ប្រាក់ជាង​ ៤ ពាន់​លាន​ដុង​ ចិញ្ចឹម​ថែទាំ​វីរមាតា​វៀត​ណា​ម២រូប​ ឧបត្ថម្ភ​ជាប្រ​ចាំ​ដល់​គ្រួ​សារ​គោ​លនយោ​បាយ ​១៣ គ្រួ​សារ​ ចលនា​ ឧបត្ថម្ភ​មុខ​សញ្ញា​គោ​លនយោ​បាយ​ និង​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ គិត​ជាទឹក​ប្រាក់សរុប​ ១,៨ ពាន់​លាន​ដុង​ កសាង​និង​ជួស​ជុល​ផ្ទះ​ជូន​ប្រ​ជា​ជន​បាន ​៥៧៣ ខ្នង​។​

កាម៉ាវជាខេត្ត​ដំ​បូង​ក្នុង​ទូទាំង​ប្រ​ទេ​ស​ កសាង​ផែន​ការ​តម្លើង​ឧបករ​ណ៍តាម​ដាន​ដំ​ណើរក​ប៉ាល់នេសាទ​។​ ឆ្លង​តាម​រយៈ​នោះ​ ចាប់​ពី​ឆ្នាំ ​២០១៨​ រហូត​ដល់​ខែ​មិថុនា​ ឆ្នាំ​ ២០២០ ទូទាំង​ខេត្ត​មាន​ កប៉ាល់នេសាទ ​១.២៧៤ ​គ្រឿង​ បាន​តម្លើង​ឧបករណ៍តាម​ដាន​ដំ​ណើរក​ប៉ាល់នេសាទ​។​ ឆ្លង​តាម​រយៈ​ ឧបករ​ណ៍តាម​ដាន​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាន​ប្រ​ទះ​ឃើញ​ និង​ទូរ​ស័ព្ទ​ហៅ​កប៉ាល់នេសាទ​ជាង ​៦០ លើក​ ដែល​បំ​ពាន​ដែន​សមុទ្រ​ប្រ​ទេ​ស​ដទៃ​ ឱ្យ​វិលមក​នេសាទ​លើ​ដែន​សមុទ្រ​ក្នុង​ប្រ​ទេ​ស​វិញ​។​

វរសេនី​យ៍ឯក​ប​ម្រុង ផាមមិញ​យ៉ាង​ អំ​ណះ​អំ​ណាង ៖ “សកម្ម​ភាព​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ា​វរយៈ​ពេល​កន្លង​ បាន​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ជំ​រុញ​ការ​អភិវឌ្ឍ​ផលិតកម្ម​ ពង្រឹង​និង​ពង្រីក​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ ពង្រីក​ក្តី​ជំ​នឿ​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​ រដ្ឋ​។​ ពង្រីក​កម្លាំង​ចម្រុះ​របស់​កម្មា​ភិបាល​ ប្រ​ជា​ជន​ក្នុង​ការ​ការ​ពារ​អធិ​បតេយ្យ​ សន្តិ​សុខ​កោះ​សមុទ្រ​បាន​រឹង​មាំ រួម​ចំ​ណែ​ក​កសាង​តំ​បន់​ព្រំ​ដែន​សមុទ្រ​កាន់​តែរឹង​មាំពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​

អា​ញ់វី (https://baocantho.com.vn) -វិមាន

ចែករំលែកអត្ថបទ