នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជនជាតិ ទើបនឹងរៀបចំកិច្ចប្រជុំរាយការណ៍ពីខ្លឹមសារនៃសេចក្ដីសម្រេចចិត្តលេខ ១២០/២០២០/QH១៤ (ផ្ដល់សច្ចានុមតិលើគោលការណ៍វិនិយោគទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០៣០)។
រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ថ្លែងយោបល់ ចង្អុលការក្នុងកិច្ចប្រជុំ។
តាមប្រសាសន៍លោក ប៊ុយវ៉ាន់លឹត ប្រធាននាយកដ្ឋានគោលនយោបាយជនជាតិ ឱ្យដឹង៖ សេចក្ដីសម្រេចចិត្តលេខ ៨៨/២០១៩/QH១៤ កម្មវិធីទិសដៅជាតិមាន១០គម្រោង ក្នុងនោះ គម្រោងទី១ គឺគោលនយោបាយឧបត្ថម្ភសង់ផ្ទះ ដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់ជូនគ្រួសារជនជាតិភាគតិច។ លទ្ធផលត្រួតពិនិត្យលើជនជាតិភាគតិចទាំង ៥៣ តំបន់ជនជាតិភាគតិច នៅប្រហែល ២៤.៥៣២ គ្រួសារគ្មានដីសង់ផ្ទះ។ យោងតាមសេចក្ដីសម្រេចចិត្ត ៨៨/២០១៩/QH១៤ និងលទ្ធភាពនៃការថ្លឹងថ្លែងប្រភពទុនក្នុងដំណាក់កាល ២០២១-២០២៥ នឹងដោះស្រាយបាន ៦០% តាមតម្រូវការគ្រួសារមួយចំនួន (ប្រហាក់ប្រហែល ១៧.៤១០ គ្រួសារ) ក្នុងដំណាក់កាល ២០២៥-២០៣០ នឹងដោះស្រាយបាន ៤០% តាមតម្រូវការដែលនៅសេសសល់ (ប្រហាក់ប្រហែល ១១.១៧០ គ្រួសារ)។ អំពីការឧបត្ថម្ភសង់ផ្ទះ ដំណាក់កាល ២០២១-២០២៥ នឹងដោះស្រាយបាន ៦០% តាមតម្រូវការ (ប្រហាក់ប្រហែល ១៦.៧៥៤/ ២៧.៩២៤ គ្រួសារ) ដំណាក់កាល ២០២៤-២០៣០ នឹងដោះស្រាយបាន ៤០% ដែលនៅសេសសល់ (ប្រហាក់ប្រហែល ១១.១៧០ គ្រួសារ)។ អំពីដីផលិតកម្ម៖ តម្រូវការឧបត្ថម្ភផ្ទាល់គឺ ២១០.៤០០ គ្រួសារ ដំណាក់កាល ២០២១-២០២៥ តាមការគ្រោងទុកនឹងដោះស្រាយជូន ១២៦.២៤០ គ្រួសារ។ អំពីទឹកស្អាតប្រើប្រាស់ គឺតម្រូវការទឹកស្អាតប្រើប្រាស់ស្របអនាម័យ ៤០៣.០៤១ គ្រួសារ ដំណាក់កាល ២០២១-២០២៥ នឹងដោះស្រាយ ៩០% តាមតម្រូវការគឺ ៣៦២.៧៣៦ គ្រួសារ (តាមសេចក្ដីសម្រេចចិត្ត ៨៨)។ យោងតាមលទ្ធភាពនៃការថ្លឹងថ្លែងថវិកា តាមការគ្រោងទុកដំណាក់កាល ២០២១-២០២៥ នឹងដោះស្រាយ ៦០% តម្រូវការគ្រួសារមួយចំនួនតាមផែនការដាក់ចេញ។
ចំពោះការអនុវត្តគម្រោងទី ៩ នៃកម្មវិធីទិសដៅជាតិ “ការវិនិយោគ អភិវឌ្ឍក្រុមជនជាតិមានចំនួនមនុស្សតិច និងក្រុមជនជាតិនៅជួបលំបាកច្រើន”។ លោកង្វៀនក្វាងឌឹក ប្រធាននាយកដ្ឋានភូមិភាគ ឱ្យដឹង៖ ចំពោះទិសដៅបន្តការអភិវឌ្ឍ និងលើកកម្ពស់ឋានៈគ្រប់ជនជាតិ មានចំនួនមនុស្សតិច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កែលម្អនិងលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិប្រកបដោយចីរភាព គម្រោងនឹងឧបត្ថម្ភគ្រួសារជនរួមជាតិភាគតិច ១៦.០៧៩ គ្រួសារ សរុបជាង ៧៤ ពាន់នាក់ (សរុបកម្រិតថវិកាវិនិយោគដំណាក់កាល ២០២១-២០២៥ គឺ ៧.១៩១,៩៨ ពាន់លានដុង ដំណាក់កាល ២០២៦-២០៣០ គឺ ៥.៨៨៤,៣៤ ពាន់លានដុង)។
សរុបសេចក្ដីក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី ឌោវ៉ាន់ចៀង បញ្ជាក់៖ សេចក្ដីសម្រេចចិត្ត ៨៨/២០១៩/QH១៤ គឺដែនកំណត់នៃបទដ្ឋានច្បាប់ ព្រោះហេតុដូច្នោះ គ្រប់នាយកដ្ឋាន អង្គភាព គប្បីប្រញាប់ផ្សព្វផ្សាយរាល់ខ្លឹមសារឱ្យគ្រប់សព្វ ត្រឹមត្រូវតាមសេចក្ដីសម្រេចចិត្ត ៨៨ ព្រមជាមួយនោះ ធ្វើឱ្យច្បាស់កម្រិតនៃការឧបត្ថម្ភសម្រាប់ផ្សព្វផ្សាយ។ លោករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ សំណូមពរ គប្បីបន្ថែមសមាជិកឱ្យក្រុមប្រចាំការគម្រោង ដើម្បីជំរុញល្បឿនការងារក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០៕
យោងតាម៖ http://cema.gov.vn - ថាច់ធី