27/07/2020 - 16:11

បង្កើត​គណៈ​ចង្អុល​ការ​មជ្ឈិម​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​

នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹង​ភុក សម្រេច​បង្កើត​គណៈ​ចង្អុល​ការ​មជ្ឈិម​កម្ម​វិធី​ទិស​ដៅជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១​-២០៣០។​

ឧបនា​យក​រ​ដ្ឋមន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វា​ប៊ិញ ជាប្រ​ធាន​គណៈ​ចង្អុល​ការ​។​ លោក​ឌោវ៉ាន់​ចៀង​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ជាអនុប្រ​ធាន​ប្រ​ចាំ​ការ​។​ អនុប្រ​ធាន​ ២ រូប​ទៀត​ គឺជា​ថ្នា​ក់​ដឹក​នា​ំក្រសួង​ផែន​ការ​និង​វិនិ​យោ​គ និង​ថ្នាក់​ដឹក​នាំក្រសួង​ហិរញ្ញ​វត្ថុ​។​ សមាជិក​គណៈចង្អុល​ការ​គឺជា​តំ​ណា​ង​ក្រសួង​ គណៈ​ ផ្នែក​មួយ​ចំ​នួន​ដែល​ជាប់​ទាក់​ទិន។​

គណៈ​ចង្អុល​ការ​មជ្ឈិម​ មាន​មុខ​ងារ​ជួយ​នា​យក​រ​ដ្ឋមន្រ្តី​រដ្ឋា​ភិបាល​ សិក្សា​ស្រាវ​ជ្រាវ​ ចង្អុល​ការ​ សហកា​រដោះ​ស្រាយ​នូវ​ការ​ងារ​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​ការ​គ្រប់​គ្រង ចំ​ណា​ត់​ការ​និង​ចាត់​តាំង​អនុវត្ត​វិធាន​ការ​ ដើម្បី​ទិស​ដៅ​នៃ​គម្រោង​ចម្រុះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១-២០៣០ (គម្រោង​) និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជនរួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១-២០៣០ (កម្ម​វិធី​)។​

ទន្ទឹម​នឹង​នោះ​ សិក្សា​ស្រាវ​ជ្រាវ​ ស្នើ​នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ដាក់​ចេញ​នូវ​យន្ត​ការ​គោល នយោ​បាយ​ដែល​ជាប់​ពាក់​ព័ន្ធ​ ដើម្បី​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​នូវ​កម្ម​វិធី​ និង​ភារ​កិច្ច​ វិធាន​ការ​ដទៃ​ទៀត​នៃ​គម្រោង​ ជួយ​នា​យក​រ​ដ្ឋមន្រ្តី​រនៃ​ដ្ឋាភិបាល​ សម្រប​សម្រួល​សកម្ម​ភាព​រវាង​ក្រសួង​ គណៈ​ ផ្នែក​ ស្ថាប័ន​មជ្ឈិម​និង​ភូមិ​ភាគ​នា​នា​ក្នុង​ដំ​ណា​ក់​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​ និង​ភារ​កិច្ច​ វិធាន​ការ​ដទៃ​ទៀត​នៃ​គម្រោង​។​

ទន្ទឹម​នឹង​នោះ​ ជួយ​នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ក្រើន​រំលឹក​ដល់​ក្រសួង​ គណៈ​ ផ្នែក​ ស្ថាប័ន​   មជ្ឈិម​និង​ភូមិ​ភាគ​នា​នា​ក្នុង​ការ​កសាង​ ធ្វើ​ឱ្យ​សុក្រឹត​និង​ណែ​នាំយន្ត​ការគោ​លនយោ​បាយ​ដែលជាប់​ទាក់​ទិនដល់​ការ​គ្រប់​គ្រង​ ចំ​ណា​ត់​ការ​កម្ម​វិធី​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ភារ​កិច្ច​ វិធាន​ការ​ផ្សេង​ៗ​ នៃ​គម្រោង​។​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ វាយ​តម្លៃ​ បូក​សរុប​បណ្តោះ​អា​សន្ន​ បូក​សរុប​រួម​ លើ​ក​ទឹក​ចិត្ត​និង​ជូន​រង្វាន់​ក្នុង​ដំ​ណាក់​កាល​អនុវត្ត​។​

ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម​ កំ​ណត់​លក្ខន្តិកៈ​សកម្ម​ភាព​រ​បស់គណៈ​ចង្អុល​ការ​និង​ប្រ​គល់​ភារ​កិច្ច​ដល់​សមាជិក​គណៈ​ចង្អុល​ការ​។​

ការិ​យាល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគតិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១-២០៣០ ដាក់​ទីតាំង​នៅ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ជំ​នួយ​ការ​ដល់​គណៈ​ចង្អុល​ការ​មជ្ឈិម​ និង​ជំ​នួយ​ការ​ផ្ទាល់​រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អនុប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​ចង្អុល​ការ​មជ្ឈិម​ ដើម្បី​គ្រប់​គ្រង​ រៀប​ចំ​អនុវត្ត​នូវ​កម្ម​វិធី​ និង​ភារ​កិច្ច​ វិធាន​ការ​ឯទៀត​នៃ​គម្រោង​ ប្រើ​ប្រាស់​ក្រប​ខណ្ឌ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​បាន​រៀប​ចំ​ថវិកា​សកម្ម​ភាព​នៃ​ថវិកា​ជាប្រ​ចាំ​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​៕​

សារ​ព័ត៌​មាន​អេឡិកត្រូនិចរដ្ឋា​ភិបាល​-មុនី​

ចែករំលែកអត្ថបទ