ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/07/2020 - 16:11

បន្ត​បង្កើន​ការ​ដឹក​នាំរបស់​បក្ស​ចំ​ពោះ​ឥណ​ទាន​គោ​លនយោ​បាយ​សង្គម​

នៅ​ហា​ណូយ​ និង​ទីតាំង​បណ្ដាញ​តភ្ជាប់​ទូទាំង​ប្រ​ទេ​ស​ចំ​នួន​ ៦៣ គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ បាន​ដឹក​នា​ំកិច្ច​សហកា​រជាមួយ​នឹង​គណៈ​កម្ម​ការ​ ទទួល​បន្ទុក​កិច្ច​ការ​បក្ស​នៃ​ធន​ាគារ​ជាតិ​ ធនាគារ​គោ​លនយោ​បាយ​សង្គម​ និង​គណៈ​ ផ្នែក​ អង្គ​ការ​នយោ​បាយ​សង្គម​នា​នា​ បាន​រៀប​ចំ​ប្រ​ជុំ​តាម​ប្រព័ន្ធ​អនឡាញ​ បូក​សរុប​បណ្តោះ​អា​សន្ន​ ៥ ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​ ៤០-CT/TW ចុះ​ថ្ងៃ​ទី ២​២​/១១ /២០១៤​ របស់​គណៈ​លេខា​ នីតិ​កាល​ XI ស្តីពី​បង្កើន​ការ​ដឹក​នា​ំរបស់​បក្ស​ ចំ​ពោះ​ឥណ​ទាន​គោ​លនយោ​បាយ​សង្គម​។​

សមមិត្ត​ ឌោវ៉ាន់​ចៀង​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​  ជូន​ប័ណ្ណ​សរ​សើរ​ដល់​ប្រ​ធាន​ក្រុម​ប្រឹតសំ​ចៃ​បុល​ទុន​។​

ក្រោយ​រយៈ​ពេល​ ៥ ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​ ៤០-CT/TW ប្រ​ភព​ទុន​ឥណ​ទាន​គោ​លនយោ​បាយ​ បាន​មក​ដល់​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ក្នុង​ទូទាំង​ប្រទេ​សទាំង​ ១០០%។​ សរុប​ប្រ​ភព​ទុន​ឥណ​ទាន​ គោ​លនយោ​បាយ​ សម្រេច​បាន​ ២២៦.៥៦០ ពាន់ពាន់​លាន​ដុង​ កើន​ ៩១ ពាន់​ពាន់​លាន​ដុង​ បើប្រៀប​នឹង​ឆ្នាំ​ ២០១៤​ ។​ល។​

បំ​ណុល​សរុប​ពី​កម្ម​វិធី​គោ​លនយោ​បាយ​សង្គម​សម្រេច​ប្រ​មាណ​ ២១៩.៥៦៥ ពាន់លាន​ដុង​ កើន​ ៩០.១០៩​ ពាន់​លាន​ដុង​ សរុប​ចំ​នួន​ទឹក​ប្រាក់ដែល​បាន​រំសាយ​សម្រេច​ ៣៣៦.៩៤៤ ពាន់​លាន​ដុង​ សម្រាប់​ប្រ​ជា​ជន​ជាង​ ១២ លាន​គ្រួ​សារ​បាន​បុល​ទុន​ ក្នុងនោះ​ ២,១ លាន​គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​  កសាង​សំ​ណង់​ផ្គត់​ផ្គង់​ ទឹក​ស្អាត​និង​អនា​ម័យបរិស្ថាន​ជន​បទ​បាន​ ៧,៣ លាន​សំ​ណង់​ សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ បាន​ ១៤២ ពាន់​ខ្នង​ និង​មុខ​សញ្ញា​គោលនយោ​បាយ​ សិស្ស​ និស្សិត​ ៣៤៦​ ពាន់​លើ​កនាក់ បាន​បុល​ទុន​ពី​ធនាគារ​គោ​លនយោ​បាយ​សង្គម​ ដើម្បី​បន្ត​ការ​រៀន​សូត្រ​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។​ ប្រ​ជា​ជន​ជាង​ ១,៣​ លាន​នា​ក់បាន​បុល​ទុន​ ដើម្បី​បង្ក​ការ​ងារ​រក​ស៊ី​ និង​ប្រ​ជា​ជន​ ២៤​ ពាន់​នា​ក់បាន​បុល​ទុន​ទៅ​ពលកម្ម​នៅ​ក្រៅ​ប្រ​ទេ​ស​។​

ថ្លែង​ការ​ណ៍​ក្នុង​អង្គ​ប្រ​ជុំ​ លោក​ឌោវ៉ាន់​ចៀង​ សមាជិក​មជ្ឈិម​បក្ស​ រដ្ឋ​មន្ត្រី​ ប្រ​ធានគណៈ​កម្មា​ធិការ​ជន​ជាតិ​ ឱ្យ​ដឹង​៖ អា​ស្រ័យ​អនុវត្ត​មាន​ប្រ​សិ​ទ្ធភាព​នូវ​បទ​បញ្ជា​លេខ​ ៤០-CT/TW ម្ល៉ោះ​ហើយ​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ បាន​បុល​ទុន​អនុគ្រោះ​អភិវឌ្ឍ​ផល​ិតកម្ម​ ជីវ​ភាព​បាន​លំ​នឹង​ជាសន្សឹម​ៗ​។​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ សង្ឃឹម​ថា​ ក្នុង​ពេល​ខាង​មុខ​ ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១-២០៣០ សកម្មភាព​ឥណ​ទាន​គោ​លនយោ​បាយ​សង្គម​ នឹង​បន្ត​ផ្សារភ្ជាប់​ស្អិត​ល្មួត​ជាមួយ​នឹង​ការ​ងារ​ជន​ជាតិ​ បើក​ទូលាយ​មុខ​សញ្ញា​បុល​ទុន​ បង្កើត​ការ​ងារ​រក​ស៊ី​ចិញ្ចឹម​ជីវ​ិតដល់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ កាត់​បន្ថយ​គម្លាត​រវាង​តំ​បន់​និង​តំ​បន់​ក្នុង​ទូទាំង​ប្រ​ទេ​ស​។​

ថ្លែង​យោ​បល់ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ សមមិត្ត​ ត្រឹង​ក្វឹ​កវឿង សមាជិក​ការិ​យាល័យ​នយោ​បាយ​ ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​ បាន​កត់​សម្គាល់​ និង​ស្ងើច​សរ​សើរ​នូវ​លទ្ធ​ផល​សម្រេច​បាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​បទ​បញ្ជា​លេខ​ ៤០-CT/TW។​ សមមិត្ត​ ត្រឹង​ក្វឹ​កវឿង បាន​សំ​ណូម​ពរ​ដល់​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ និង​ស្ថាប័ន​នា​នា​ គប្បី​បន្ត​ផ្តុំ​កម្លាំង​ ដឹក​នាំចង្អុល​ការ​ ជម្នះ​ភាព​ខ្វះ​ចន្លោះ​ក្នុង​ពេល​ខាង​មុខ​។​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់និង​ព្រម​ៗគ្នា​ ប្រ​សិទ្ធភាព​នៃ​ការ​អនុវត្ត​វិធាន​ការ​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គមរបស់​ប្រ​ទេ​ស​ជាតិ​៕​                                 

                                                         យោ​ង៖ https://baodantoc.vn-វិមាន

ចែករំលែកអត្ថបទ